ស្រី្ដ​ពពោះ​ម្នាក់ ស្លាប់​យ៉ាង​អា​ណោ​ច​អាធ័ម ដោយសារតែ​…

6 Videos


ការស្លាប់​របស់​ស្រី្ដ​មាន​ផ្ទៃពោះ​ម្នាក់ ដែល​មកពី​ភាគ​ពាយ័ព្យ ក្នុង​ខេត្ត Sha’anxi បានធ្វើ​ឲ្យ​មានការ ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្នុងប្រទេស​ចិន ក៏​ព្រោះតែ​ស្រី្ដ​រងគ្រោះ បាន​ស្លាប់​ដោយ​ជាប់​ក្បាល​នៅ​នឹង បង្កាន់ដៃ​តាមផ្លូវ​សាធារណៈ ដែលជា​រឿង​មិនគួរ​កើតឡើង​ទាល់តែសោះ ។​

ស្រី្ដ​ពពោះ​ម្នាក់ ស្លាប់​យ៉ាង​អា​ណោ​ច​អាធ័ម ដោយសារតែ​…

M88


​អ្នកធ្វើដំណើរ​កាត់​កន្លែង​កើតហេតុ បាន​ព្យាយាម​ក្នុងការ​ជួយសង្គ្រោះ​ស្ដ្រី​រងគ្រោះ ដើម្បី​ទាញ ក្បាល​របស់​នាង​ដែល​ជាប់​នៅ​នឹង​បង្កាន់ដៃ​ចេញ​ដែរ តែ​ត្រូវ​បរាជ័យ ។ ប៉ូលិស និង​ក្រុម​សង្គ្រោះ បាន​ប្រញាប់ប្រញាល​ទៅ​កន្លែងកើតហេតុ ដើម្បី​ជួយ​ស្រី្ដ​រងគ្រោះ ចេញពី​បង្កាន់ដៃ​ដែក​នោះ ។ គ្រូពេទ្យ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បានបញ្ជាក់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​របស់​ចិន​ថា «​ស្ដ្រី​រង គ្រោះ បាន​ស្លាប់​នៅពេលដែល​ប​ញ្ចូ​ន​មកដល់​មន្ទីរពេទ្យ​» ។ ទោះជា​យ៉ាងនេះ​ក្ដី ក្រុមគ្រូពេទ្យ​បាន ព្យាយាម​ក្នុង​ការជួយ​នាង​តាមរយៈ​សង្គ្រោះ​ដង្ហើម និង​ការសង្គ្រោះ​ផ្សេងៗ​ទៀត ដើម្បី​សង្គ្រោះ​ជីវិត របស់​នាង តែ​ជា​អកុសល នាង និង​កូន​ក្នុង​ផ្ទៃ បាន​ស្លាប់​ជាមួយគ្នា​បាត់ទៅហើយ ។​

ស្រី្ដ​ពពោះ​ម្នាក់ ស្លាប់​យ៉ាង​អា​ណោ​ច​អាធ័ម ដោយសារតែ​…

​ក្រុមមន្ត្រី​បាន​និយាយថា ពួកគេ​មិនទាន់​អាច​បកស្រាយ​ថា ហេតុអ្វី​បានជា​ស្រី្ដ​រងគ្រោះ ដួលសន្លប់ ភ្លាមៗ​នោះទេ ហើយ​ធ្វើ​ឲ្យ​នាង​ជាប់​ក្បាល​នឹង​បង្កាន់ដៃ​ដែក ដែល​ធ្វើ​ឲ្យ​នាង​ចាប់ផ្ដើម​ស្ទះដង្ហើម ដល់​សន្លប់​បាត់ស្មារតី និង​កម្រិត​របស់​ឈាម​កើនឡើង ។​

ស្រី្ដ​ពពោះ​ម្នាក់ ស្លាប់​យ៉ាង​អា​ណោ​ច​អាធ័ម ដោយសារតែ​…

​បើតាម​សាក្សី​ដែល​ធ្វើការ​នៅក្នុង​ហាង​មួយ ទល់មុខ​នឹង​កន្លែងកើតហេតុ​បាន​និយាយថា «​ស្ដ្រី​រង គ្រោះ​មាន​អាយុប្រមាណ ៣០ ឆ្នាំ ហើយ​ពពោះ​កូនភ្លោះ​ថែមទៀត​ផង ។ នាង​ទំនងជា​វិលមុខ ហើយ​មានបំណង​ដើម្បី​កាន់​បង្កាន់ដៃ​ដែក​នោះ ដើម្បី​ទប់ខ្លួន​របស់​នាង និង​ដើម្បី​សម្រាក​ផងដែរ តែ​ភ្លាមនោះ នាង​ក៏​ដួលសន្លប់ ហើយ​ក្បាល​របស់​នាង​ក៏​ធ្លាក់​ចូលទៅក្នុង​បង្កាន់ដៃ​ដែក​នោះ​តែម្ដង​» ។ ដោយឡែក សម្រាប់​ចន្លោះ​រវាង​ចម្រឹង​បង្កាន់ដៃ​ដែក​នីមួយៗ មាន​ប្រវែង​ពី ១៥ ទៅ ១៧ សង់ទីម៉ែត្រ ដែលជា​ប្រវែង​ទូទៅ​សម្រាប់​បង្កាន់ដៃ​ដែក​ប្រភេទ​នេះ ។​

ស្រី្ដ​ពពោះ​ម្នាក់ ស្លាប់​យ៉ាង​អា​ណោ​ច​អាធ័ម ដោយសារតែ​…

​សូមបញ្ជាក់ថា ករណី​ស្រដៀង​គ្នា​នេះ ក៏​ធ្លាប់​កើតឡើង​ផងដែរ ដោយ​កាលពី​ឆ្នាំ ២០១០ មាន​ស្ដ្រី ចំណាស់​ម្នាក់ ក៏​ធ្លាប់​ជាប់​ក្បាល​របស់​លោកយាយ នឹង​បង្កាន់ដៃ​នេះ​ផងដែរ ហើយ​លោកយាយ​ក៏ ស្លាប់​ដូចគ្នា ហើយ​ក៏មាន​កុមារ​ម្នាក់ទៀត វ័យ ៣ ឆ្នាំ នៅ​ទីក្រុង Beijing ក៏បាន​ស្លាប់​ដោយ សារ​តែ​បង្កាន់ដៃ​ដែក​នេះ​ផងដែរ បន្ទាប់ពី​ស្ដ្រី​វ័យ​ជំទង់​ម្នាក់ បានធ្វើ​ឲ្យ​ក្បាល​របស់​ក្មេងប្រុស​រងគ្រោះ ធ្លាប់​ជាប់​នឹង​បង្កាន់ដៃ​នោះ ៕ ខេមរា​

​ប្រភព​៖ CCTVNews