បញ្ហាពោងធ្វើឲ្យ Takata ជួបផលអាក្រក់ ខាតបង់ ចំនួន ២៤ពាន់លាន ដុល្លារអាម៉េរិក

បច្ចេកវិទ្យា៖ ក្រុមហ៊ុន Takata ត្រូវបានគេព្យាករណ៍ថា កំពុងស្ថិតក្នុងសេណារីយ៉ូ ដ៏អាក្រក់បំផុត  ដោយបានប្រកាសហៅ រថយន្តរបស់ខ្លួន មានបញ្ហាពោងសុវត្ថិភាព ដែលសរុប តម្លៃមានចំនួន ២៤ពាន់លានដុល្លារអាម៉េរិក ។

យោងតាម Bloomberg បានចុះផ្សាយឲ្យដឹងថា សេណារីយ៉ូនេះ រួមបញ្ចូលទាំង Takata បានប្រកាសហៅពោង ដែលមានបញ្ហា ចំនួន ២៨៧,៥ លានពោង ។

ចំនួនទឹកប្រាក់ដែលធ្វើការ ប្រមូលមកវិញនេះ គឺមានទំហំ ៦ដង ច្រើនជាង ទ្រព្យសម្បត្តិ សរុបរបស់ក្រុមហ៊ុននេះ នៅចុងឆ្នាំ២០១៥ ។

បញ្ជាក់ផងដែរថា ផ្នែកសុវត្ថិភាពផ្លូវគោករបស់អាម៉េរិក បានធ្វើការស្តីបន្ទោស ទៅលើក្រុមហ៊ុន ផលិតពោងសុវត្ថិភាពរបស់ Takata ដែលធ្វើឲ្យមនុស្ស ៩នាក់ បានស្លាប់នៅ សហរដ្ឋអាម៉េរិក  ហើយបច្ចុប្បន្នបញ្ហានេះ កំពុងស៊ើបអង្កេត ៕

បញ្ហាពោងធ្វើឲ្យ Takata ជួបផលអាក្រក់ ខាតបង់ ចំនួន ២៤ពាន់លាន ដុល្លារអាម៉េរិក