ឆ្នាំងដាំបាយរបស់ Xiaomi ដឹងពីប្រភេទអង្កេរ ២០០ ដោយបញ្ជាតាមស្មាតហ្វូន

ចិន៖ ក្រុមហ៊ុន  Xiaomi របស់ចិន បានដាក់ដំណើរការនូវ សម្ភារៈផ្ទះបាយ ដ៏ឆ្លាតវៃ ដែលមនុស្សជាច្រើនជុំវិញ ពិភពលោក កំពុងរងចាំ នោះគឺ អ្នកចម្អិនដ៏ឆ្លាតវៃនេះបើយោងតាម techcrunch បានចុះផ្សាយនៅថ្ងៃទី ៣០ ខែមីនា ។

ក្រុមហ៊ុនមួយនេះបាន ផ្តល់រួចរាល់ហើយ នូវម៉ាស៊ីនបោកខោអាវ ធុងចម្រោះទឹក ឧបករណ៍សម្រាប់ពិនិត្យ សម្ពាធឈាម និងឧបករណ៍ជា ច្រើនទៀត ប៉ុន្តែសម្រាប់ ចង្ក្រានដាំបាយឆ្លាតវៃ ជាផ្នែកមួយសំខាន់ របស់ប្រជាជនចិននោះ បានរំពឹងទុកជាយូរណាស់ មកហើយថានឹង ចេញលក់នៅលើទីផ្សារ ។

លោក Lei Jun នាយកប្រតិបត្តិរបស់ ក្រុមហ៊ុន Xiaomi  បាននិយយាថាក្រុមហ៊ុនចិន មិនបានធ្វើការប្រកួត ប្រជែងជាមួយនឹង ក្រុមជប៉ុននោះទេ  ដោយថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានបង្កើតនូវឆ្នាំបាយដ៏ឆ្លាតវៃ មានកម្រិតខ្ពស់ជាង ក្រុមហ៊ុនជប៉ុនទៀត  ដោយគ្រាន់តែ ភ្ជាប់ជាមួយនឹងទូរស័ព្ទដៃ តាមរយៈ App  ។

លោកបានបន្តថា «ឆ្នាំងដាំបាយដ៏ឆ្លាតវៃនេះ វាមានសមត្ថភាព ស្កេន ឬត្រួតពិនិត្យ បញ្ជាក់ពីប្រភេទអង្ករ ដែលអ្នកកំពុងចម្អិន ប្រភេទអ្វី  ហើយវា នឹងលៃកំដៅ ឲ្យស្របតាមប្រភេទអង្ករ ហើយវាអាចដឹងនូវប្រភេទ អង្កររហូតដល់ទៅ ២០០ ប្រភេទ»។

សម្រាប់ចង្ក្រានដាំបាយដ៏ឆ្លាតវៃនេះ នឹងដាក់លក់នៅចិន ចាប់ពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ ក្នុងតម្លៃ ១៥០ដុល្លារអាម៉េរិក៕

ឆ្នាំងដាំបាយរបស់  Xiaomi ដឹងពីប្រភេទអង្កេរ ២០០ ដោយបញ្ជាតាមស្មាតហ្វូន