ក្រសួង​ការងារ ចេញ​សេចក្តីជូនដំណឹង​ឲ្យ​កម្មករនិយោជិត ឈប់សម្រាក​៤​ថ្ងៃ ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

(​ភ្នំពេញ​)៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​៣១ ខែមីនា​នេះ បានចេញ​សេចក្តីជូនដំណឹង​មួយ ដោយ​កំណត់​ថ្ងៃ​ឈប់សម្រាក​ចំនួន​៤​ថ្ងៃ សម្រាប់​កម្មករ កម្មការិនី និយោជិត ចាប់ពី​ថ្ងៃទី​១៣-១៤-១៥ និង​១៦ ខែមេសា ឆ្នាំ​២០១៦ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​។​