ពិធី​ការិនី រស់ សុធាវី សម្រាល​បានកូន​ស្រី​ដ៏​ស្រស់ស្អាត​!

6 Videos


​ពិធី​ការិនី​រូប​ស្រស់​ប្រចាំ​ទូរទស្សន៍​ហង្ស​មាស អ្នកនាង រស់ សុធាវី ទើប​សម្រាល​បានកូន​ស្រី​ម្នាក់ ដ៏​ស្រស់ស្អាត កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ។ ពេលនេះ​អ្នកនាង និង កូនស្រី​មាន​សុខភាព​ល្អជា​ធម្មតា ។ អ្នក​ម្តាយ​ថ្មោងថ្មី​រូបនេះ​មាន​អារម្មណ៍​សប្បាយចិត្ត​ជាខ្លាំង នៅពេលដែល​បានឃើញ​មុខ​កូនស្រី ដែល​ខ្លួន​ខំ​ទន្ទឹង​រងចាំ​អស់​រយៈពេល​ជាង ៩ ខែ​មក​នោះ ។​ ​គិត​មកដល់ពេលនេះ រស់ សុធាវី ទើបតែ​សម្រាលកូន​បាន​បួន​ថ្ងៃ​ប៉ុណ្ណោះ ។

ពិធី​ការិនី រស់ សុធាវី សម្រាល​បានកូន​ស្រី​ដ៏​ស្រស់ស្អាត​!

M88


អ្នកនាង​រួមទាំង​ស្វាមី​បានដាក់​ឈ្មោះ កូនស្រី​ថា យ៉ែម វី​រ័​ក្សា​ពេជ្រចរណៃ ។ កូនស្រី​របស់​អ្នកនាង​មាន​សុខភាព​ល្អ​និង​មាន​ទំងន់ ២,៧ គីឡូក្រាម ។ មានការ​បង្ហើប​ពី​សំណាក់​មិត្តភក្តិ​រួមការ​ងារ​ថា រស់ សុធាវី ទើប​និង​ឈប់សម្រាក​ពី​ការងារ​តែ​ប៉ុន្មាន​ថ្ងៃមុន សម្រាលកូន​តែប៉ុណ្ណោះ ។ គេ​នៅ​ចាំបាន​ថា រស់ សុធាវី បាន​រៀប​អា​ពា​ហ៍ ពិពាហ៍ ជាមួយ​អ្នកជំនួញ​ម្នាក់ កាលពី​ថ្ងៃ ទី​២៨ ខែមិថុនា ឆ្នាំ​២០១៥ កន្លងទៅ ដោយមាន​ការចូលរួម​ពី​សំណាក់​មិត្តភក្តិ​ក្នុង និង ក្រៅ​សិល្បៈ​ជាច្រើន ។ រស់ សុធាវី ត្រូវបាន​គេ​ចាត់ទុកជា​សិល្បៈការិនី ដែលមាន​សំណាង និង​ទទួលបាន​ការស្រលាញ់​ថ្នាក់ថ្នម​ពី សំណាក់​ស្វាមី ។​

ពិធី​ការិនី រស់ សុធាវី សម្រាល​បានកូន​ស្រី​ដ៏​ស្រស់ស្អាត​!

​ក្រៅពី​មាន​រូប​សម្រស់​ស្រស់ស្អាត រស់ សុធាវី ក៏​ជា​ពិធី​ការិនី ដែលមាន​សំនួនវោហា​ស៍ ល្អ​និង​មាន ប្រជាប្រិយភាព​ល្បី​គួរសម នៅក្នុង​ផលិតកម្ម​ហង្ស​មាស ។ តែ​គួរអោយ​ស្តាយ នាង​មិនសូវ​ជា​បាន​កាន់​កម្មវិធី​ធំៗ ប៉ុន្មាន​ឡើយ ។​អ្វីដែល​គួរអោយ​ចាប់អារម្មណ៍​នោះ ចាប់តាំងពី​ចូលប្រលូក​ក្នុង​អាជីព​សិល្បៈ​មក រស់ សុធាវី មិនដែល ជួបប្រទះ​រឿងរ៉ាវ​អាស្រូវ​អ្វី​ឡើយ ៕​ចេ​នី​

ពិធី​ការិនី រស់ សុធាវី សម្រាល​បានកូន​ស្រី​ដ៏​ស្រស់ស្អាត​!ពិធី​ការិនី រស់ សុធាវី សម្រាល​បានកូន​ស្រី​ដ៏​ស្រស់ស្អាត​!ពិធី​ការិនី រស់ សុធាវី សម្រាល​បានកូន​ស្រី​ដ៏​ស្រស់ស្អាត​!ពិធី​ការិនី រស់ សុធាវី សម្រាល​បានកូន​ស្រី​ដ៏​ស្រស់ស្អាត​!ពិធី​ការិនី រស់ សុធាវី សម្រាល​បានកូន​ស្រី​ដ៏​ស្រស់ស្អាត​!ពិធី​ការិនី រស់ សុធាវី សម្រាល​បានកូន​ស្រី​ដ៏​ស្រស់ស្អាត​!

ពិធី​ការិនី រស់ សុធាវី សម្រាល​បានកូន​ស្រី​ដ៏​ស្រស់ស្អាត​!ពិធី​ការិនី រស់ សុធាវី សម្រាល​បានកូន​ស្រី​ដ៏​ស្រស់ស្អាត​!