កូរ៉េខាងជើង​ប្រកាស​ឲ្យ​ប្រជាជន​ខ្លួន​ត្រៀម​បរិភោគ​ឫស​រុក្ខជាតិ​ ព្រោះ​គ្រោះ​ទុរភិក្ស​ជិត​មក​ដល់

សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ហៅ​កាត់​ថា​ កូរ៉េខាងជើង បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ស្ដី​ពី​គ្រោះ​ទុរភិក្ស​ ដែល​ប្រទេស​នេះ​រៀប​នឹង​ប្រឈម​មុខ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ដោយ​សារព័ត៌មាន​រដ្ឋ KCNA បាន​ចុះផ្សាយ​ថា “យើង​នឹង​ត្រូវ​បរិភោគ​ឫស​រុក្ខជាតិ​ធ្វើ​ជា​អាហារ​ជា​ថ្មី​ម្ដង​ទៀត” ។
កូរ៉េខាងជើង​ប្រកាស​ឲ្យ​ប្រជាជន​ខ្លួន​ត្រៀម​បរិភោគ​ឫស​រុក្ខជាតិ​ ព្រោះ​គ្រោះ​ទុរភិក្ស​ជិត​មក​ដល់
សារព័ត៌មាន​រដ្ឋ​នោះ​បាន​ប្រកាស​ប្រាប់​ប្រជាជន​កូរ៉េខាងជើង​គ្រប់រូប ឲ្យ​ត្រៀម​ខ្លួន​រួច​​ជា​ស្រេច​ចំពោះ​គ្រោះ​ទុរភិក្ស​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ ដោយ​គេ​ប្រើ​ពាក្យ​ថា Arduous March ជា​ពាក្យ​ដែល​គេ​ប្រើ​សម្រាប់​ហៅ​គ្រោះ​ទុរភិក្ស​កាល​ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​១៩៩៨ តែ​ចំពោះ​គ្រោះ​ទុរភិក្ស​លើក​នេះ គេ​មិន​ទាន់​បាន​បញ្ជាក់​នៅ​ឡើយ​ទេ ពី​ពេល​វេលា​របស់​វា ។
កូរ៉េខាងជើង​ប្រកាស​ឲ្យ​ប្រជាជន​ខ្លួន​ត្រៀម​បរិភោគ​ឫស​រុក្ខជាតិ​ ព្រោះ​គ្រោះ​ទុរភិក្ស​ជិត​មក​ដល់
អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​បាន​ប្រកាស​ថា ទោះបី​ជា​គេ​ត្រូវ​អត់​ឃ្លាន​ដល់​ស្លាប់​ក៏​ដោយ ក៏​ប្រជាជន​កូរ៉េខាងជើង​មិន​បន្ទោស​រដ្ឋាភិបាល និង​មេដឹកនាំ​កំពូល​របស់​ប្រទេស​នេះ​ដែរ ដោយ​មាន​ពាក្យ​ថា “ទោះ​ជា​យើង​អស់​សង្ឃឹម​នឹង​ជីវិត​ខ្លួន​ឯង​ក្ដី ក៏​នៅ​តែ​បង្ហាញ​ពី​ភាព​ស្មោះត្រង់ និង​ភក្ដីភាព​ចំពោះ​មេដឹកនាំ ​Kim Jong-un រហូត​ដល់​យើង​អស់​ជីវិត​ដែរ” ។
កូរ៉េខាងជើង​ប្រកាស​ឲ្យ​ប្រជាជន​ខ្លួន​ត្រៀម​បរិភោគ​ឫស​រុក្ខជាតិ​ ព្រោះ​គ្រោះ​ទុរភិក្ស​ជិត​មក​ដល់
ក្នុង​កំឡុង​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​១៩៩៨ កូរ៉េខាងជើង​ធ្លាប់​ស្គាល់​គ្រោះ​ទុរភិក្ស​ដ៏​ធ្ងន់ធ្ងរ​ម្ដង​ហើយ ដោយ​វា​បាន​សម្លាប់​ប្រជាជន​ប្រទេស​នេះ​អស់​ដល់​ទៅ​៣.៥​លាន​នាក់ ក្នុង​ចំណោម​ប្រជាជន​សរុប​២២​លាន​នាក់​ ដែល​កាល​នោះ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង និង​ដឹកនាំ​ដោយ​លោក Kim Il-sung និង​លោក Kim Jong-il ។

លុះ​មក​ដល់​សម័យ​កាល​របស់​លោក Kim Jong-un វិញ គ្រោះ​ទុរភិក្ស​ដដែល​នេះ​ត្រូវ​បាន​គេ​ប្រកាស​ថា នឹង​ត្រលប់​មក​ជា​ថ្មី ។ គួរ​បញ្ជាក់​ថា រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​តម្រូវ​ឲ្យ​ប្រជាជន​ម្នាក់ៗ​ ផ្ដល់​អង្ករ​០.៩​ក្រាម​ក្នុង​មួយ​ខែៗ ៕

កូរ៉េខាងជើង​ប្រកាស​ឲ្យ​ប្រជាជន​ខ្លួន​ត្រៀម​បរិភោគ​ឫស​រុក្ខជាតិ​ ព្រោះ​គ្រោះ​ទុរភិក្ស​ជិត​មក​ដល់

ប្រែសម្រួលដោយ៖ kqube
ប្រភព៖ foxnews, telegraph, Dailymail

  • កូរ៉េខាងជើង​ប្រកាស​ឲ្យ​ប្រជាជន​ខ្លួន​ត្រៀម​បរិភោគ​ឫស​រុក្ខជាតិ​ ព្រោះ​គ្រោះ​ទុរភិក្ស​ជិត​មក​ដល់已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:កំសាន្ត
Tags: