ចោរប្លន់​យន្តហោះ​សម្បូរ​ស្នេហ៍ ជួប​បុរស​សប្បាយៗ​មិន​ខ្លាច​ស្លាប់

Benjamin Innes អាយុ ២៦ ឆ្នាំ រស់នៅ Leeds ប្រទេស​អង់គ្លេស ជា​អ្នកដំណើរ​ចុងក្រោយ ដែល​ចោរប្លន់​យន្តហោះ Seif al-Din Mustafa ដោះលែង​ឲ្យ​មាន​សេរីភាព​ពី​យន្តហោះ EgyptAir ជើងហោះហើរ MRS181 ត្រូវបាន​ចោរ​រូបនេះ បង្ខំ​យន្តហោះ​ឲ្យ​ចុះចត​បន្ទាន់ នា​ព្រលានយន្តហោះ Larnaca សាធារណៈរដ្ឋ Sip កាលពី​ថ្ងៃទី​២៩ មីនា ។​

​ខណៈពេល​អ្នកដទៃ​ភ័យខ្លាច​ញ័រ​ខ្លួន​នោះ Innes បែរជា​ដើរ​នៅ​ជិត​ចោរ​ជើងឆើត​រូបនោះ ហើយ​សុំ​ថតរូប Selfie ជាមួយ​ខ្លួន ដើម្បី​បង្ហោះ​លើ​បណ្តាញ​សង្គម ។ ផ្ទុយ​ពី​អ្នកដទៃ​ដែលមាន​ទឹកមុខ​ស្លេកស្លាំង​, Innes បែរជា​សើច​ញញឹម ឈរ​ក្បែរ​ចោរប្លន់​មាន​គ្រាប់​ផ្ទុះ (​ក្លែងក្លាយ​) នៅ​ចង្កេះ យ៉ាង​សង្ហារ ។​

ចោរប្លន់​យន្តហោះ​សម្បូរ​ស្នេហ៍ ជួប​បុរស​សប្បាយៗ​មិន​ខ្លាច​ស្លាប់

Innes និង Mustafa (​ចោរ -​រូប​ឆ្វេង​) នៅលើ​ជើងហោះហើរ MRS181

​ឆ្លើយតប​ជាមួយ​កាសែត The Sun Times ប្រាប់ថាៈ “​ខ្ញុំ​ពុំ​ដឹង​ច្បាស់​ពី​មូលហេតុ​នាំ​ឲ្យ​ខ្ញុំ​ធ្វើបែបនេះ​, ខ្ញុំ​គ្រាន់តែ​ចង់​ប្រឹងប្រែង​ពង្រឹងស្មារតី​ឲ្យ​បាន​នឹងនរ គ្រា​ប្រឈមមុខ​ជាមួយ​ស្ថានភាព​ដ៏​អាក្រក់​” ។​

Innes បានគិត​ម៉ត់ចត់​ណាស់ ថា​ប្រសិនបើ​គ្រាប់បែក​នៅ​ចង្កេះ Mustafa ជា​គ្រាប់​ពិត​នោះៗ ក៏​គួរ​ពុំមាន​វាស​អ្វី​ផ្សេង​ពី​នោះដែរ ។ Innes ពោលថាៈ ខ្ញុំ​បានស្នើ​សុំ​ក្រុម​ពហុ​និ​ការជួយ​បកប្រែ​ប្រាប់​គាត់ ថា​ខ្ញុំ​អាច​ថតរូប Selfie ជាមួយ​គាត់​បានដែរ ឬ ទេ​? ស្រាប់តែ​គាត់​ញាក់ស្មា ហើយ​ឆ្លើយថា Ok! ខ្ញុំ​ក៏​ឈរ​ប្រឹង​សើច​ក្បែរ​គាត់ ដោយ​អ្នកបំរើ​លើ​យន្តហោះ ជា​អ្នក​ជួយ​ថត ។​

ចោរប្លន់​យន្តហោះ​សម្បូរ​ស្នេហ៍ ជួប​បុរស​សប្បាយៗ​មិន​ខ្លាច​ស្លាប់

Innes ត្រូវបាន​គេ​ស្គាល់​ថា​ជា​យុវជន​ម្នាក់​ពុំ​ខ្លាច​គ្រោះថ្នាក់ ហើយ​តែង​រីករាយ​ជានិច្ច​

​ប៉ុន្តែ រឿងហេតុ​ក្រោយពេល​ចរចារ​បញ្ចប់ អស់​រយៈពេល ៦ ម៉ោង រវាង​អាជ្ញាធរ និង​ចោរប្លន់ ទើប​ជា​រឿង​មួយ​នឹកស្មាន​ពុំ​ដល់ និង​គួរ​ឲ្យ​អស់សំណើច ។​

ចោរប្លន់​យន្តហោះ​សម្បូរ​ស្នេហ៍ ជួប​បុរស​សប្បាយៗ​មិន​ខ្លាច​ស្លាប់

Innes និង​មិត្តស្រី​ម្នាក់​

​ចោរប្លន់​យន្តហោះ Mustafa អាយុ ៥៩ ឆ្នាំ រូបនេះ ត្រូវបាន​គេ​ប្រសិទ្ធិ​នាម​ភ្លាមៗ​ថា ជា​ចោរប្លន់​សម្បូរ​ស្នេហ៍ គ្រា​ដែល​លក្ខ​ខ័​ណ្ឌ​សំរាប់​ការប្រគល់​ខ្លួន​ដល់​សមត្ថកិច្ច ក្នុង​កិច្ចចរចារ ៦ ម៉ោង នោះ​គឺៈ ផ្ញើលិខិត​១​ច្បាប់​ជា​ភាសា​អារ៉ាប់​ឲ្យ​ប្រពន្ធដើម​របស់ខ្លួន​ជា​ជនជាតិ Sip ឈ្មោះ Marina Paraschou អាយុ ៥១ ឆ្នាំ ហើយ​ចង់​ជួប​មុខ​អ្នកស្រី​រួមជាមួយ​កូនៗ ៤ នាក់ នៅ​ព្រលានយន្តហោះ មុនពេល​ប្រគល់​ខ្លួន​ឲ្យ​ក្រុម​ប៉ូលីស ។​

ចោរប្លន់​យន្តហោះ​សម្បូរ​ស្នេហ៍ ជួប​បុរស​សប្បាយៗ​មិន​ខ្លាច​ស្លាប់

​ចោរប្លន់ Mustafa

​ទង្វើរ​ដ៏​ចម្លែក​របស់ Mustafa ពិតជា​បានធ្វើ​ឲ្យ​សមត្ថកិច្ច​អេ​ហ្ស៊ី​ព​មួរ​ម៉ៅ​យ៉ាងខ្លាំង ។ មន្ត្រី​ម្នាក់​ស្រែក​ខ្លាំងៗ​ថាៈ “​វា​ពុំមែន​ជា​ភេរ​វករ​ទេ​! តែ​វា​ជា​អាម​នុស្ស​ភ្លើ​ម្នាក់​” ។​

ចោរប្លន់​យន្តហោះ​សម្បូរ​ស្នេហ៍ ជួប​បុរស​សប្បាយៗ​មិន​ខ្លាច​ស្លាប់

​រថយន្ត Bus ដឹក​អ្នកដំណើរ​ចេញពី​យន្តហោះ​

​ប្រធានាធិបតី Sip លោក Nicos Anastasiades បាន​ពោលថាៈ “​ការ​ប្លន់​នេះ​ពុំមាន​ទាក់ទិន​ដល់​ភេរវកម្ម​ទេ​” ។ លោក​ក៏​ពុំ​ភ្លេច​បន្ថែម​ឃ្លា​ចុងក្រោយ​ថាៈ បាទ​! នោះ​គឺ​តែងតែ​ដោយសារ​មនុស្ស​ស្រី​ម្នាក់​ប៉ុណ្ណោះ​! ៕ ដោយ​៖ សូលី​សា

ប្រភព៖ CEN

  • ចោរប្លន់​យន្តហោះ​សម្បូរ​ស្នេហ៍ ជួប​បុរស​សប្បាយៗ​មិន​ខ្លាច​ស្លាប់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:កំសាន្ត
Tags: