យុវតី​​កើត​​​មហារីក ស្លាប់​​​ក្នុង​រង្វង់​ដៃ​មិត្ត​ប្រុស ​ប្រាថ្នា​ចាប់​ជាតិ​ជា​កូន​​​​ស្រី​

នារី​វ័យ​២១​ឆ្នាំ​​ម្នាក់​មក​ពី​ខេត្ត​​​ Guizhou ប្រទេស​ចិន​​​ដែល​​កើត​ជំងឺ​មហារីក​​ឆ្អឹង​​​​​​​បាន​​​​​ស្លាប់​​​លើ​រង្វង់​ដៃ​មិត្ត​ប្រុស​របស់​​ខ្លួន​​​​ ដោយបាន​និយាយ​ពាក្យ​ចុង​ក្រោយថា​​ ​​​សង្ឃឹម​​បាន​ចាប់​ជាតិ​ជា​កូន​ស្រី​របស់​មិត្ត​ប្រុស​​​។

តាម​សារព័ត៌មាន Guangdong កញ្ញា Xiao Yi ត្រូវ​បាន​ពិនិត្យ​​រក​ឃើញ​ថា​កើត​​មាន​ជំងឺ​មហារីក​ឆ្អឹង​​​​​​តាំង​ពី​៦​ឆ្នាំ​កន្លង​ទៅ គឺ​នៅ​ពេល​ដែល​នាង​មាន​អាយុ​​១៤​ឆ្នាំ។ នាង​ត្រូវ​បាន​​​គ្រូ​ពេទ្យ​​កាត់​ជើង​ឆ្វេង​​ចេញ​​​អំឡុង​ពេល​ព្យាបាល។

យុវតី​​កើត​​​មហារីក ស្លាប់​​​ក្នុង​រង្វង់​ដៃ​មិត្ត​ប្រុស ​ប្រាថ្នា​ចាប់​ជាតិ​ជា​កូន​​​​ស្រី​

យុវតី​​កើត​​​មហារីក ស្លាប់​​​ក្នុង​រង្វង់​ដៃ​មិត្ត​ប្រុស ​ប្រាថ្នា​ចាប់​ជាតិ​ជា​កូន​​​​ស្រី​

​Xiao Yi និង​មិត្ត​ប្រុស​វ័យ​២០​ឆ្នាំ​របស់​នាង​​បាន​ស្គាល់​គ្នា​​អស់​រយៈ​ពេល​​៤​ឆ្នាំ​មក​ហើយ និង​​​បាន​ចាប់​ផ្ដើម​មាន​​​​ទំនាក់​ទំនង​ស្នេហា​​កាល​ពី​ពីរ​ឆ្នាំ​មុន។ តែ​ជា​អកុសល កាល​ពី​ខែ​តុលា​​​កន្លង​ទៅ ក្រុម​គ្រូ​ពេទ្យ​បាន​​​ប្រាប់ Xiao Yi ​ថា​​ជំងឺ​មហារីក​ឆ្អឹង​របស់​នាង​​បាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ​​​ ដូច​នោះ​​នាង​ក៏​សម្រេច​ចិត្ត​​ឈប់​ទៅ​ព្យាបាល។

ពេល​ដឹង​ថា​មិត្ត​ស្រី​​​ខ្លួន​​ដល់​ដំណាក់​កាល​​ចុង​ក្រោយ​​​​មិន​អាច​ព្យាបាល​បាន​​ត​ទៅ​ទៀត​ Xiao Fu ដែល​ជា​មិត្ត​ប្រុស​​នៅ​តែ​រង់ចាំ​បម្រើ​​មើល​ថែ​​មិត្ត​ស្រី​ដោយ​យក​ចិត្ត​ទុក​ដាក់​ ហើយ​​នា​ដើម​ខែ​​មិនា​នេះ​ Xiao Fu ​​បាន​​ទៅ​ថត​រូប​​​​អាពាហ៍ពិពាហ៍​ជា​មួយXiao Yi ​​​​ទៀត​ផង​ ដើម្បី​បំពេញ​ក្ដី​ប្រាថ្នា​របស់​នាង។

២០​ថ្ងៃ​ក្រោយXiao Yi បាន​​ឃ្លាត​ឆ្ងាយ​ពី​មិត្ត​ប្រុស​របស់​នាង​នៅ​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ។ ពាក្យ​ចុង​ក្រោយ​នាង​បាន​និយាយ​ថា៖ “អូន​​សង្ឃឹម​ថា​បង​អាច​រក​នារី​​ល្អ​ម្នាក់ ហើយ​អូន​សង្ឃឹម​ថា​នឹង​អាច​វិល​វិញ​ក្លាយ​ជា​កូន​ស្រី​របស់​បង”៕

ប្រភព៖ sabay

  • យុវតី​​កើត​​​មហារីក ស្លាប់​​​ក្នុង​រង្វង់​ដៃ​មិត្ត​ប្រុស ​ប្រាថ្នា​ចាប់​ជាតិ​ជា​កូន​​​​ស្រី​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:កំសាន្ត
Tags: