ថ្ងៃ​នេះ Obama និង​ Xi Jinping នឹង​ជួប​គ្នា​មួយ​ស្មើ ពិភាក្សា​រឿង​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​សេតវិមាន

នា​ថ្ងៃ​ព្រហស្បតិ៍​ទី​៣១ ខែ​មីនា​នេះ ប្រធានាធិបតី​អាមេរិក លោក Barack Obama និង​ប្រធានាធិបតី​ចិន លោក Xi Jinping បាន​ប្រកាស​ជួប​គ្នា​នៅ​សេតវិមាន​នា​រដ្ឋធានី Washington សហរដ្ឋអាមេរិក ដើម្បី​ជួប​ពិភាក្សា​គ្នា ពាក់ព័ន្ធ​នឹង​វិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង បន្ទាប់​ពី​អាមេរិក​បាន​ប្រកាស​ថា គេ​មិន​ទទួល​ស្គាល់​ដែន​អធិបតេយ្យភាព​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ទេ ។
ថ្ងៃ​នេះ Obama និង​ Xi Jinping នឹង​ជួប​គ្នា​មួយ​ស្មើ ពិភាក្សា​រឿង​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​សេតវិមាន
រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​អាមេរិក លោក Robert Work បាន​និយាយ​ថា “យើង​មិន​ជឿ​ថា ពួកគេ​មាន​មូលដ្ឋាន​គ្រឹះ​ស្រប​តាម​ច្បាប់​អន្តរជាតិ​ទេ ហើយ​យើង​សូម​និយាយ​ដដែលៗ​ថា យើង​នឹង​ទៅ​ដល់​ទី​ណា ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត” ។

តែ​ដោយឡែក​ចិន​វិញ​បាន​ធ្វើ​ការ​ប្រកាស​ជា​បន្តបន្ទាប់​ថា រាល់​សកម្មភាព​ទាំង​ឡាយ​របស់​គេ គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ការពារ​ខ្លួន និង​គោរព​តាម​តែ​សិទ្ធ​ដែល​គេ​មាន​ប៉ុណ្ណោះ ហើយ​ចោទ​អាមេរិក​ថា បាន​ចេញ​ធ្វើ​ការ​ល្បាត​នៅ​តំបន់​ដែនទឹក​ដែល​កំពុង​ស្ថិត​ក្នុង​ជម្លោះ ។

សេចក្ដី​ថ្លែងការណ៍​របស់​អាមេរិក​មួយ​នេះ ធ្វើ​ឡើង​ចំ​ពេល​ដែល​ភាព​តានតឹង​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ ចេះ​តែ​ឡើង​កម្ដៅ​ខ្លាំង​ទៅ​ៗ ដោយ​អាមេរិក​ខ្លាច​ថា ចិន​អាច​នឹង​ប្រកាស​តំបន់​ការពារ​ដែនអាកាស (ADIZ) នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ ដោយ​កាល​ពី​ឆ្នាំ​២០១៣ ចិន​ធ្លាប់​បាន​ធ្វើ​ដូចនេះ​ម្ដង​រួច​ហើយ ចំពោះ​តំបន់​សមុទ្រ​ចិន​ខាង​កើត ។

គួរ​បញ្ជាក់​ថា ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​បាន​ការ​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​ជា​ច្រើន ដោយ​ក្នុង​នោះ​មាន ប្រ៊ុយណេ ចិន ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និង​វៀតណាម ដោយ​ពួកគេ​ទាមទារ​ភាព​ជា​ម្ចាស់​លើ​ដែនទឹក​រៀង​ៗ​ខ្លួន ៕

ប្រែសម្រួលដោយ៖ kqube
ប្រភព៖ IBT

  • ថ្ងៃ​នេះ Obama និង​ Xi Jinping នឹង​ជួប​គ្នា​មួយ​ស្មើ ពិភាក្សា​រឿង​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​សេតវិមាន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:កំសាន្ត
Tags: