រង​ផល​ប៉ះ​ពាល់​ខ្លាំង​ដល់​ដំណេក បើ​អ្នក​ចំណាយ​ពេល​នៅ​មុខ​អេក្រង់​កុំព្យូទ័រ ឬ​ទូរស័ព្ទ​ច្រើន​ម៉ោង​បែបនេះ!

កុំព្យូទ័រ ស្មាតហ្វូន និង​ថេប្លេតគឺជា គ្រឿងអេឡិចត្រូនិច ដែលបាន​ក្លាយ ​ទៅ​ជា​មិត្តភក្កិ​ជិត​ស្និទ្ធ​របស់​មនុស្ស​ទូទៅ​បាត់​ទៅ​ហើយ ដែល​នរណា​ក៏​តែង​តែ​យក​តាម​ខ្លួន និង​ប្រើ​ប្រាស់​គ្រប់​ពេល​វេលា មិន​ថា​នៅ​ពេល​កំពុង​រៀន នៅ​ខាង​ក្រៅ រឺ​ក៏​មុន​ពេល​ចូល​ដំណេក​នោះ​ទេ។ ការ​ប្រើ​ប្រាស់​ឧបករណ៍​អេឡិច​ត្រូនិច​មុន​ពេល​ចូល​គេង នឹង​អាច​ផ្តល់​ផល​ប៉ះ​ពាល់​ច្រើន នេះ​ដោយ​យោង​ទៅ​តាម​លទ្ធផល​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ទៅ​លើ​យុវជន​ចំនួន 10,000 នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី 16 ដល់ 19 ឆ្នាំ។

រង​ផល​ប៉ះ​ពាល់​ខ្លាំង​ដល់​ដំណេក បើ​អ្នក​ចំណាយ​ពេល​នៅ​មុខ​អេក្រង់​កុំព្យូទ័រ ឬ​ទូរស័ព្ទ​ច្រើន​ម៉ោង​បែបនេះ!

តាមរយៈការធ្វើតេស្តទៅលើយុវជនចំនួន 10,000 នៅ​ឯ​ប្រទេស​ន័រវ៉េ នេះ​បាន​បង្ហាញ​អោយ​ឃើញ​ថា មនុស្ស​ប្រុស​ចំណាយ​ពេល​ចន្លោះ​ពី 6 ទៅ 7 ម៉ោង​ឯ​ណោះ​នៅ​មុខ​អេក្រង់​កុំព្យូទ័រ រឺ​ស្មាតហ្វូន ខណៈ​នារី​វិញ​ចំណាយ​ពេល​ពី 5 ទៅ 5 ម៉ោង​កន្លះ។ មនុស្ស​ប្រុស​ភាគ​ច្រើន​ចូល​ចិត្ត​ចំណាយ​ពេល​ក្នុង​ការ​លេង​ហ្គេម​និង​ ទស្សនា​វីដេអូ ផ្សេងៗ រី​ឯ​មនុស្ស​ស្រី​វិញ​ចូល​ចិត្ត​ធ្វើ​ការ​សន្ទនា​ជាមួយ​មិត្តភក្កិ។ រយៈ​ពេល​នៃ​ការ​ប្រើ​ប្រាស់​ឧបករណ៍​អេឡិច​ត្រូនិច​នេះ ភាគ​ច្រើន​គឺ​មុន​ពេល​គេ​ចូល​ដំណេក ចន្លោះ​ពី​ម៉ោង 9 ដល់​ម៉ោង 12 យប់។

រាល់ការចំណាយពេលសម្លឹងមើលអេក្រង់កុំព្យូទ័រ ថេប្លេត រឺ​ស្មាតហ្វូន មិន​ថា​ពេល​ថ្ងៃ រឺ​មុន​ពេល​ចូល​គេងនោះ​ទេ វា​សុទ្ធ​តែ​មាន​ផល​ប៉ះ​ពាល់​អាក្រក់​ទៅ​ដល់​ការ​ទទួល​ទាន​ដំណេក ជា​ពិសេស​យុវវ័យ​តែ​ម្តង។ កាល​ណា​ពួក​គេ​ចំណាយ​ពេល​នៅ​មុខ​អេក្រង់​កាន់​តែ​យូរ អត្រា​នៃ​ការ​ដេក​របស់​គេ​ក៏​កាន់​តែ​ថយ​ចុះ​ដែរ ដែល​នេះ​បង្ក​ពី​មូលហេតុ​ច្រើន។ មូល​ហេតុ​សាមញ្ញ​ដែល​ងាយ​ស្រួល​យល់​នោះ​គឺ​ពួក​គេ​ត្រូវ​ក្រោក​ពី​ព្រលឹម ដើម្បី​ទៅ​រៀន ហេតុ​ដូច្នេះ​ហើយ​ប្រសិន​បើ​ជា​គេ​ចំណាយ​ពេល​ច្រើន​ជាមួយ​ឧបករណ៍​អេឡិច​ ត្រូនិច​នោះ ពួក​គេ​នឹង​ទទួល​ទាន​ដំណេក​បាន​តិច។ មូលហេតុ​ទី​ពីរ​នោះ​គឺ​ពន្លឺ​អេក្រង់​ដែល​ជះ​ចូល​មក​ភ្នែក​យើង​នា​ពេល​ រាត្រី នឹង​ជួយ​ដាស់​ខួរ​ក្បាល​យើង​កុំ​អោយ​នឿយ​ហត់ ដែល​ជា​ហេតុ​ធ្វើ​អោយ​យើង​មិន​ងងុយ​គេង និង​នៅ​តែ​មាន​អារម្មណ៍​ស្វាង​ជា​និច្ច ទោះ​បី​ជា​រាង​កាយ​យើង​វា​ហត់​នឿយ​រួច​ទៅ​ហើយក្តី។

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

ការប្រើប្រាស់អេក្រង់កុំព្យូទ័រ មិនត្រឹមតែធ្វើអោយ​អ្នក​ទាំង​អស់​គ្នា​ទទួល​ទាន​ដំណេក​បាន​តិច​ជាង​មុន​នោះ​ ទេ ក៏​ប៉ុន្តែ​វា​ក៏​ធ្វើ​អោយ​យើង​ចំណាយ​ពេល​ច្រើន​ដែរ​ក្នុង​ការ​សំងំ​រហូត​ ដល់​រាង​កាយ​យើង​ដេក​លក់។ ផល​ប៉ះ​ពាល់​នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​អេឡិច​ត្រូនិច​ទៅ​ដល់​ការ​ទទួល​ទាន​ ដំណេក​នេះ នឹង​បង្ក​ជា​បញ្ហា​ជា​ច្រើន​ទៅ​ដល់​សុខភាព​របស់​យើង​នៅ​ថ្ងៃ​មុខ។ កោសិកា​ខួរ​ក្បាល​អាច​នឹង​ងាប់​ច្រើន បង្ក​ជា​ការ​ភ្លេច​ភ្លាំង ស្មារតី​មិន​នឹង​ធឹង​ជា​ដើម ហើយ​វា​ក៏​អាច​អោយ​អ្នក​ប្រឈម​មុខ​នឹង​ជំងឺ​ជា​ច្រើន​ទៀត​ដែរ​ដូច​ជា ជំងឺ​ធាត់ ទឹក​នោម​ផ្អែម និង​ជំងឺ​បេះដូង​ជាដើម។

រង​ផល​ប៉ះ​ពាល់​ខ្លាំង​ដល់​ដំណេក បើ​អ្នក​ចំណាយ​ពេល​នៅ​មុខ​អេក្រង់​កុំព្យូទ័រ ឬ​ទូរស័ព្ទ​ច្រើន​ម៉ោង​បែបនេះ!

យោបល់ល្អ សូមកុំប្រើប្រាស់គ្រឿងអេឡិចត្រូនិច​ច្រើន​ពេល​មុន​ពេល​ចូល​គេង ព្រោះ​អី​វា​គ្មាន​ផ្តល់​ផល​ប្រយោជន៍​ច្រើន​ប៉ុន្មាន​ដល់​យើង​នោះ​ទេ ខាត​បង់​ទាំង​ពេល​វេលា ប្រាក់​កាស ពេល​ដេក និង​ប៉ះ​ពាល់​ដល់​សុខភាព​ថែម​ទៀតផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

រង​ផល​ប៉ះ​ពាល់​ខ្លាំង​ដល់​ដំណេក បើ​អ្នក​ចំណាយ​ពេល​នៅ​មុខ​អេក្រង់​កុំព្យូទ័រ ឬ​ទូរស័ព្ទ​ច្រើន​ម៉ោង​បែបនេះ!

  • ដោយ: Hong
  • 3:08 PM, 31 March
  • ប្រភព: BBC
  • Tag: សុខភាព