SingMeng Telemedia ប្រកាសដាក់ឲ្យដំណើរការ ផលិតផលនានា សម្រាប់បណ្តាញ ប្រកបដោយនវានុវត្តន៍ និងល្បឿនលឿន ដែលមានម៉ាកសញ្ញាថ្មី និងការផ្តល់សេវា ពហុប្រ័ពន្ធផ្សព្វផ្សាយ

ភ្នំពេញ៖ SingMeng Telemedia មានសេចក្តីរំភើបរីករាយ សូមប្រកាសនូវ ការណែនាំម៉ាកសញ្ញាថ្មី និងការដាក់ឲ្យដំណើរការ នូវផលិតផលថ្មីៗរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។

នៅក្នុងពិធីដ៏ធំ ដែលរៀបចំ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ម្សិលមិញនេះ ក្រុមហ៊ុន SingMeng បានដាក់បង្ហាញនូវ ជម្រើសផលិតផលថ្មីៗ សម្រាប់បណ្តាញល្បឿនលឿន និងសេវាពហុប្រព័ន្ធផ្សព្វផ្សាយ SNET, STV, S+ និង Splay។ សំណុំនៃបណ្តាញថ្មី និងសេវាពហុប្រព័ន្ធផ្សព្វផ្សាយ ផ្តល់នូវការផ្តល់ជូនផ្សេងៗសម្រាប់អ្នកប្រើប្រាស់ ផ្នែកពាណិជ្ជកម្ម និងលំនៅដ្ឋាន។

SNET មានលក្ខណៈដូចជា SNET Home, SNET Business និង SNET Corporate ដោយផ្តោតលើចំណែក នៃអតិថិជន គោលដៅផ្សេងៗគ្នា ដូចជា គ្រួសារ សហគ្រាសខ្នាតតូច មធ្យម (SME) និង ក្រុមហ៊ុនធំៗ ដោយប្រើប្រាស់ បណ្តាញខ្សែកាបអុបទិក ពេញលេញរបស់ខ្លួន។

STV នាំមកជូនអតិថិជននូវអ្វីៗ ដែលប្រសើរបំផុត នៅក្នុងកញ្ចក់ទូរទស្សន៍ និងវីដេអូផ្សាយផ្ទាល់ ជាភាសាខ្មែរ និងអន្តរជាតិ តាមតម្រូវការ (VOD) តាមរយៈ DTT និង OTT។

កម្មវិធី S+ Mobile App ត្រូវបានរចនាឡើង ជាមួយនឹង ទូរទស្សន៍ផ្សាយផ្ទាល់, VOD និង មុខងារទំនាក់ទំនងជាច្រើន និងអាចប្រើប្រាស់បានជាមួយនឹង គ្រប់ម៉ូដែលទូរស័ព្ទវៃឆ្លាត (Smart Phone) ទាំងអស់។

វេបសាយទំនាក់ទំនង Splay នាំមកជូននូវការកម្សាន្តឌីជីថល ដ៏ល្អបំផុតទាំងអស់ នៅលើកុំព្យូទ័រផ្ទាល់ ដោយប្រមូលផ្តុំនូវ​ សេវាទូរគមនាគមន៍ ល្បឿនលឿនកម្រិតខ្ពស់, DTT, OTT TV និង សេវាទូរគមនាគមន៍ ផ្សេងទៀត SingMeng នឹងធ្វើការផ្លាស់ប្តូរ ទិដ្ឋភាពនេះ នៅពេលនិយាយពី ប្រព័ន្ធផ្សព្វផ្សាយ ដែលរីកចម្រើន យ៉ាងឆាប់រហ័ស និងផ្លាស់ប្តូរឥតឈប់ឈរ និងទិដ្ឋភាពទូរគមនាគមន៍ របស់ប្រទេសកម្ពុជា។

ប្រធាននាយកប្រតិបត្តិនៃ SingMeng Telemedia Group អ្នកស្រី Niu Yuhong បានមានប្រសាសន៍ថា «យើងខ្ញុំមានគោលបំណង ចង់ក្លាយជាអ្នកផ្តល់សេវាបណ្តាញ និងពហុប្រព័ន្ធផ្សព្វផ្សាយ ល្បឿនលឿន គុណភាពខ្ពស់ នៅក្នុងប្រទេសកម្ពុជា»។

អ្នកស្រី Niu បានបន្ថែមទៀតថា «ជាមួយនឹងផលិតផល ដាក់ឲ្យដំណើរការថ្មីៗ របស់យើងខ្ញុំ យើងខ្ញុំនឹងផ្តល់ជូន សេវាពហុប្រព័ន្ធផ្សព្វផ្សាយសព្វមុខ ដែលជឿទុកចិត្តបាន ជាទីពេញចិត្ត ដល់ប្រជាជនកម្ពុជា នៅទូទាំងប្រទេស និងក្នុងតម្លៃសមរម្យ។ យើងខ្ញុំផ្តល់ជូន បទពិសោធន៍ខុសៗគ្នាទាំងស្រុង ដល់អតិថិជន តាមរយៈខ្សែកាបទាំងអស់ (មិនមែនទង់ដែងទេ) ការបង្កើតបមាណីយថ្មីមួយ ដោយយើងខ្ញុំអភវឌ្ឍកម្ពុជា ឲ្យឈាមដល់ជីវិតរស់នៅ តាមបែបឌីជីថលទាំងស្រុល»។ ភាពឈាមមុខរបស់ក្រុមហ៊ុន កើតចេញពីទូរទស្សន៍ទែរ៉ាស់ឌីជីថល (DTT) និងការផ្តល់អាជ្ញាបណ្ណផ្តាច់មុខ ដល់ទូរទស្សន៍លើសពីកម្រិតកំពូល (OTT TV)។

SingMeng ឈរជើងតែឯង ក្នុងនាមជាអ្នកផ្តល់សេវា OTT TV តែមួយគត់ របស់កម្ពុជា។ បច្ចេកវិទ្យាផ្អែកលើអ៊ីនធឺណែតនេះ មានកម្មវិធីឌីជីថល និង HD ច្រើនជាង ១០០ កម្មវិធី ហើយក៏ផ្តល់ជូនផងដែរ នូវបទពិសោធន៍ទំនាក់ទំនងពិសេស គ្មានពីរ សម្រាប់អ្នកប្រើប្រាស់ចុងក្រោយ។

អ្នកស្រី Alice Xie ប្រធាន SingMeng Telemedia កម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្នបណ្តាញនេះ បាននិងកំពុងគ្របដណ្តប់ ប្រជាជនទាំងមូល ចំនួន ៧០ភាគរយ ហើយកំពុងបន្តពង្រីក វិសាលភាពរបស់ខ្លួន។

អ្នកស្រី Xie បានមានប្រសាសន៍ថា «យើងខ្ញុំជា DTT តែមួយគត់ នៅក្នុងប្រទេសកម្ពុជា ដែលអាចផ្តល់សេវាទូរទស្សន៍ គុណភាពខ្ពស់ ជូនដល់អតិថិជន។ សំខាន់ជាងនេះទៅទៀត ប្រជាជននៅតំបន់ជនបទ ក៏អាចទទួលបាន ផលប្រយោជន៍ ពីសេវាទាំងនេះផងដែរ»។

«វាមិនមែនគ្រាន់តែនិយាយអំពីទូរទស្សន៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បន្ថែមតម្លៃ នៅក្នុងវិស័យអប់រំ ទេសចរណ៍ វប្បធម៌ និងសាសនា ផងដែរ ដែលយើងខ្ញុំសង្ឃឹមថា នឹងផ្តល់ប្រយោជន៍ដល់សាធារណជន កាន់តែច្រើន» អ្នកស្រី Niu បានបន្ថែម។ «យើងខ្ញុំគ្រោងនឹង បង្កើតកម្មវិធីថ្មីៗ ជាច្រើន ក្រៅពីសេវា OTT TV»។

នៅក្នុងអំឡុងពេលនៃពិធីនោះ SingMeng បានចុះហត្ថលេខាលើ MOU ជាមួយនឹង EDC ដោយព្រមពៀងបង្កើតរួមគ្នា នូវប្រព័ន្ធវិក្កយបត្រវៃឆ្លាត និងកំណត់គោលដៅ កិច្ចសហការនាពេលអនាគត ក្នុងដំណោះស្រាយ Smart Metering និង Smart Home។

ឯកឧត្តម កែវ រតនៈ អគ្គនាយក EDC បានមានប្រសាសន៍ថា «យើងរីករាយនឹងធ្វើការរួមគ្នា ជាមួយនឹង SingMeng ដើម្បីបង្កើនភាពខ្លាំង របស់គ្នាទៅវិញទៅមក ដើម្បីនាំមកនូវ ជីវិតរស់នៅបែបឌីជីថល ក្នុងកម្រិតថ្មីមួយទាំងស្រុង ដល់ប្រជាជនកម្ពុជា»។

SingMeng មានបំណងធ្វើកិច្ចសហការ ទៅលើអ្វីដែលពេលខ្លះ អាចជាទីផ្សារប្រកួតប្រជែងខ្លាំង។

ក្នុងអំឡុងពេលនៃនីតិវិធីនោះ SingMeng និង Opennet បានចុះហត្ថលេខាលើ MOU មួយ ដែលអនុញ្ញាតឲ្យសេវា OTT នៃ SingMeng ត្រូវបានអនុវត្ត នៅលើបណ្តាញល្បឿនលឿន របស់ Opennet ដែលនឹងផ្តល់ជូនអតិថិជន នូវបទពិសោធន៍ កាន់តែសព្វជ្រុងជ្រោយ។

លោក Hung ប្រធានក្រុមប្រឹក្សាភិបាលនៃ Opennet បានមានប្រសាសន៍ថា «យើងខ្ញុំមានបំណងរួមចំណែក ដល់ប្រព័ន្ធអេកូឡូស៊ី ICT ដែលមានសុខភាពល្អ តាមរយៈការបង្កើតបរិស្ថានឈ្នះៗ សម្រាប់អ្នករាល់គ្នា»។

SingMeng ក៏បានចុះហត្ថលេខាផងដែរ លើសំណុំកិច្ចព្រមព្រៀងគោល ជាមួយនឹង អ្នកម៉ៅការបន្តផ្នែកវិស្វកម្ម ដែលរួមមានក្រុមហ៊ុនសេវា OSP កម្ពុជា ឈាមមុខនានា អ្នកផ្តល់ MRV និង ដំណោះស្រាយ CSE និងសាខាកម្ពុជានៃ China Comservice ដែលជាអ្នកផ្តល់សេវាវិស្វកម្មទូរគមនាគមន៍ លំដាប់លេខ១ នៅប្រទេសចិន។

អ្នកស្រី Xie បានមានប្រសាសន៍ថា «យើងខ្ញុំប្រមើលមើលក្ខខណ្ឌតម្រូវសេវា FTTx ដ៏រឹងមាំ ជាពិសេសដោយមានការជំរុញទឹកចិត្ត ដោយយុទ្ធសាស្រ្តកំណត់ថ្លៃថ្មី ដ៏សមរម្យរបស់យើងខ្ញុំ។ សំណើសុំដំឡើងថ្មីៗ នៅទូទាំងភ្នំពេញ នឹងមានការកើនឡើយ។ តាមរយៈកិច្ចសហការជាមួយនឹង បណ្តាក្រុមហ៊ុនវិស្វកម្មឈានមុខ យើងខ្ញុំអាចផ្តល់ជូន សេវាដ៏ល្អបំផុត សម្រាប់អតិថិជនរបស់យើងខ្ញុំ»។

លើសពីនេះទៅទៀត បន្ទាប់ពីជូនដំណឹងថា ខ្លឹមសារជាច្រើន ដែលបច្ចុប្បន្នត្រូវបានផ្សាយ នៅលើទូរទស្សន៍កម្ពុជា ត្រូវបាននាំចូលពីបរទេស ក្រុមហ៊ុនកំពុងធ្វើការងារដើម្បីផលិត និងផ្តល់ជូនប៉ុស្តិ៍ទូរទស្សន៍ ក្នុងស្រុកជាក់លាក់មួយចំនួន៕

អំពី SingMeng Telemedia

SingMeng Telemedia គឺជាអ្នកផ្តល់ដំណោះស្រាយផ្នែកបណ្តាញ និងពហុប្រ័ពន្ធផ្សព្វផ្សាយ ល្បឿនលឿន គុណភាពខ្ពស់។ SingMeng Telemedia ផ្តល់ជូននូវសេវាផ្តោតលើអ្នកប្រើប្រាស់ ដោយគ្របដណ្តប់បណ្តាញល្បឿនលឿន ទូរទស្សន៍តាមអ៊ីនធឺណែត OTT ទូរទស្សន៍ចល័ត និង ទូរទស្សន៍ឌីជីថលឥតខ្សែ DTT និង សេវាអ៊ីនធឺណែតផ្សេងៗ។ SingMeng Telemedia កម្ពុជា កាន់កាប់ និងធ្វើប្រតិបត្តិការ បណ្តាញអុបទិក ជឿនលឿនបំផុត ដែលគ្របដណ្តប់ខេត្ត ចំនួន ២៥ នៅក្នុងប្រទេសកម្ពុជា។

ទំនាក់ទំនង៖ លោក Ly Sreng និង លោក Oeng Chandarith

ទូរស័ព្ទចល័ត៖ +៨៥៥ ១១ ៤៤៤ ៤៤៥ និង +៨៥៥ ៩២ ២៨២ ៥២០

អ៊ីមែល៖

វេបសាយ៖ www.smtelemedia.com

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត