រឿង «Eddie The Eagle» លើកទឹកចិត្ត និងឆ្លុះបញ្ចាំង អំពីការខិតខំប្រឹងប្រែង ជំនះតស៊ូ ដើម្បីក្តីសុបិន្ត ក្លាយជាការពិត (Video Trailer)

ភ្នំពេញ៖ ជាការពិតណាស់ កាលពីម្សិលមិញនេះ មានប្រិយមិត្តជាច្រើនកុះករ បានចួលរួមទស្សនារឿង”Eddie The Eagle” នៅឯរោងកុន Legend City Mall ដោយពួកគាត់បាននាំគ្នាសរសើរពីរឿងមួយនេះ មិនដាច់ពីមាត់ ថាពិតជាល្អមើល និងជក់ចិត្តខ្លាំងមែនទែន។

គួរឲ្យដឹងថា ក្នុងសាច់រឿងមួយនេះ បាននិយាយឆ្លុះបញ្ចាំង អំពីការខិតខំប្រឹងប្រែង របស់ Eddie Edward ដែលលោកព្យាយាមជំនះតស៊ូ ដើម្បីក្តីសុបិន្តរបស់លោក ដែលចង់ក្លាយជា ទៅជាអ្នកជិះស្តីទឹកកក ”Ski jumping”ម្នាក់ដ៏អស្ចារ្យ នៅលើឆាកប្រកួតកីឡាអូឡាំពិច។

បើទោះបីជា លោកដួល និងបរាជ័យជាច្រើនដងយ៉ាងណាក៏ដោយ ក៏មិនចុះចាញ់រាថយឡើយ មិនត្រឹមតែប៉ុណ្ណោះ នៅវគ្គចុងក្រោយ លោកបានធ្វើឲ្យទស្សនិកជន ដែលកំពុងតែទស្សនាជាច្រើន រំភើបជាខ្លាំង ព្រមទាំងអត់ទ្រាំ មិនទះដៃឲ្យលោកមិនបាន។ យ៉ាងណាមិញ រឿង”Eddie The Eagle”នេះ បានជួយឲ្យអ្នកដែលចង់ឈាន ទៅរកក្តីស្រមៃ របស់ខ្លួន មានឆន្ទៈ ក្រោកឈរឡើងវិញ និងតែងតែមានក្តីសង្ឃឹមជានិច្ច ចំពោះក្តីស្រមៃរបស់ខ្លួន ព្រោះថាគ្មានពាក្យថាហួសពេលឡើយ បើយើងនៅតែព្យាយាម។

រឿង”Eddie The Eagle” នេះមានចាក់បញ្ចាំងនៅ គ្រប់រោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះតទៅ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload