​U16 ​កម្ពុជា​​ចាញ់​​ក្រុម ​PVF វៀតណាម ​ដោយ​លទ្ធផល ៤-១

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​១៦​ឆ្នាំ (U16) ​ចាញ់​ក្រុម​យុវជន​ PVF ​របស់​ប្រទេស​វៀតណាម ​ដោយ​លទ្ធផល ៤-១ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ J.League U16 Challenge 2016 ​នៅ​ប្រទេស​ជប៉ុន។​ នេះ​បើ​តាម​សហព័ន្ធបាល់ទាត់កម្ពុជា​បាន​បង្ហោះ។

 

​U16 ​កម្ពុជា​​ចាញ់​​ក្រុម ​PVF វៀតណាម ​ដោយ​លទ្ធផល ៤-១រូបភាព FFC

 

កាល​ពី​ព្រឹក​មិញ​នេះ ក្រុម U16 ​កម្ពុជា​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម ​​Kamatamare Sanuki FC របស់​ម្ចាស់​ផ្ទះ​ជប៉ុន ​ដោយ​លទ្ធផល ៤-១ ​ម្ដង​មក​ហើយ មុន​មក​ចាញ់​​​ក្រុម PVF ​របស់​វៀតណាម​នេះ ដោយ​លទ្ធផល ៤-១ ​ទៀត​។

 

សរុប​ជា​រួម ​ក្រុម​កម្ពុជា​ប្រកួត​បាន​៣​ប្រកួត​មក​ហើយ ដោយ​ក្នុង​នោះ ឈ្នះ១ ចាញ់២ ។ នៅ​ថ្ងៃ​ស្អែក ពួកគេ​នឹង​ត្រូវ​ប្រកួត​២​ប្រកួត​ទៀត ដោយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម ​Roasso Kumamoto FC របស់​ជប៉ុន នៅ​វេលា​ម៉ោង​៨:៣០ នាទី​ព្រឹក​ ហើយ​នៅ​វេលា​ម៉ោង​ ១២​:៣០ នាទី​ត្រូវ​ប្រកួត​ចុង​ក្រោយ​ជាមួយ​ក្រុម​​ជប៉ុន​មួយ​ទៀត​គឺ​ក្រុម Avispa Fukuoka FC៕

 

អត្ថបទ៖ មុន្នី រម្យ