សម្តេច ហ៊ុន​ សែន ប្រគល់​ឈើទាំងអស់​​ដែល​រឹបអូសបាន ​ទៅ​ក្រសួងអប់រំ

នា​ពិធី​បិទ​សន្និបាត​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​រសៀល​ថ្ងៃទី៣១ ខែមីនា នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ប្រគល់​ឈើដែល​រឹបអូស​បាន​ទៅ​ឲ្យ​ក្រសួងអប់រំ យុវជន និង​កីឡា​កាន់​កាប់​ទាំងអស់។ សម្តេច បាន​បញ្ជាក់ថា ក្រសួង​អប់រំ អាច​ប្រើ​ប្រាស់​ឈើ​ទាំងនោះ ក្នុង​ការ​សាងសង់​សាលារៀន ធ្វើ​តុ កៅអី ធ្វើ​ជាផ្ទះគ្រូ និង​សម្ភារ​ផ្សេងៗ។

សម្តេច ហ៊ុន សែន សួរទៅ​លោក ហង់ ជួន ណារ៉ុន ថា ហ៊ាន​ទទួល​ឬអត់? លោករដ្ឋមន្ត្រីអប់រំ ហាក់​ដូច​ជា​ឆ្លើយ​ស្ទាក់ស្ទើរ ប៉ុន្តែ​លោក​ចង់​ឲ្យមាន​យន្តការ​ជួយគ្នា។ សម្តេច​ថា នឹង​មាន​របៀប​ចាត់​ចែង ហើយ​បន្ថែមថា វាជួយ​ដល់​វិស័យ​អប់រំ​ជាច្រើន។

ឈើ​ខុសច្បាប់​ដែល​រឹបអូស​បាន​កន្លងមក មាន​ពី​៣ ទៅ៤ម៉ឺនម៉ែត្រគូប៕

សូមស្តាប់ប្រសាសន៍ សម្តេច ហ៊ុន សែន