សម្ដេច ហ៊ុន សែន ប្រកាស​ដាក់​ព្រៃ​ឡង់ ជា​ព្រៃ​ការពារ​

​ពី​ពិធី​បិទ​សន្និបាត​បូក សរុប​ការងារ​អប់រំ​ប្រចាំឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​សម្រេច​ដាក់​ព្រៃ​ឡង់ ដែល​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​តែងមាន​ការព្រួយបារម្ភ​ខ្លាចបាត់បង់នោះ ដាក់បញ្ចូលជា​ព្រៃ​ការពារ ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល​។ ការប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ ធ្វើឡើង​ក្រោយពី​លោក​ទទួលបាន​សំណើ​ពី​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម​។​

​ក្រៅពី​ព្រៃ​ឡង់ សម្ដេច ហ៊ុន សែន ក៏បាន​ប្រកាស​ដាក់​ព្រៃ​នៅ​តំបន់ភ្នំ​ក្រវ៉ា​ញ ជា​ព្រៃ​ការពារ​ដែរ​។​ជាមួយគ្នានេះ​នាយករដ្ឋមន្ត្រី ក៏បាន​បញ្ជា​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដកហូតយក​ព្រៃ​សម្បទាន​ទាំងអស់​យកមក​គ្រប់គ្រង​វិញ ដោយ​យក​ព្រៃ​ដែល​នៅ​សំបូរ​ព្រៃឈើ​ល្អ​ដាក់បញ្ចូល​ជា​ព្រៃ​ការពារដើម្បីថែរក្សាព្រៃ​ឈើ​ដែល​​នៅ​សល់​។​

សូមស្តាប់ប្រសាសន៍ សម្តេច ហ៊ុន សែន