Selena Gomez កំពុង​​ផ្ដើម​​ស្នេហា​​ជាមួយ Charlie Puth?

តារា​ចម្រៀង​ Selena Gomez កំពុង​ចាប់​ផ្ដើម​​ស្នេហ៍​ជាមួយ​​ម្ចាស់​បទ “See You Again” គឺCharlie Puth ស្រប​ពេល​អ្នក​ទាំង​ពីរ​​នឹង​ត្រូវ​ធ្វើ​ការ​ប្រគំតន្ត្រី​ទេសចរណ៍​ជាមួយ​គ្នា​នៅ​ឆ្នាំ​នេះ។ នេះ​តាម​ការ​រាយការណ៍​របស់ Us Weekly។

 

Selena Gomez កំពុង​​ផ្ដើម​​ស្នេហា​​ជាមួយ Charlie Puth?

 

​​ព័ត៌មាន​នេះ​លេចឮ​ឡើង ដោយសារ Justin Bieber បាន​បង្ហោះ​រូប​ផ្អែមល្ហែម​ពី​អតីត​កាល​ជាមួយ Selenaលើ​បណ្ដាញ​ Instagram និង​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ពួក​គេ​ចង់​ត្រូវ​គ្នា​វិញ។ ដើម្បី​បញ្ចប់រឿង​ទាក់ទង​នឹង Justin ថ្មី​ៗ​នេះ​​ប្រភព​ដែល​ជា​មិត្ត​ជិតដិត​របស់​តារា​ស្រី​​ម្ចាស់​បទ “​Same Old Love” បាន​ប្រាប់​មក Us Weekly បន្ថែម​ថា៖”សព្វថ្ងៃ​ពួក​គេ(Gomez និង Puth )​មិនមែន​​ត្រឹម​ជា​មិត្ត​ធម្មតា​ទេ គឺ​ជា​គូ​ស្នេហ៍​នឹង​គ្នា។ វា​មិន​មាន​អ្វី​​ចោទ​ជា​បញ្ហា​ឡើយ ហើយ​ Selenaស្រលាញ់ Charlieខ្លាំង​ណាស់”។

 

កាល​ពី​ខែ វិច្ឆិកា​ ឆ្នាំ​មុន Charlie បាន​ប្រាប់​ទៅ Us Weeklyថា​៖”ខ្ញុំ​មិន​ដឹង​ថា​អ្នក​គ្រប់​គ្នា​យល់​ពី​ខ្ញុំ​ប៉ុន្មាន​ទេ។ ហេតុ​អ្វី​ខ្ញុំ​​ចេញ​ដើរ​លេង​ជាមួយ Gomez ? ព្រោះ​នាង​ព្រម​ទទួល​ខ្ញុំ”។

 

Gomez និង Puth ជួប​គ្នា​ដំបូង​​នៅ​ក្នុង​កម្មវិធី​ជប់លៀង​ប្រគល់​ពាន​រង្វាន់​ MTV Video Music Awards បន្ទាប់​មក​ក៏​បាន​ចេញ​ចម្រៀង​ជាមួយ​មួយ​បទ​ចំណង​ជើង​ថា “We Don’t Talk Anymore”៕

 

 

Selena Gomez កំពុង​​ផ្ដើម​​ស្នេហា​​ជាមួយ Charlie Puth?

 

ចុចអាន៖Selena Gomez ទៅ​មើល​​​ការ​ប្រគំតន្ត្រី​របស់​​ Justin ​ខណៈ​មាន​ព័ត៌មាន​ត្រូវ​រ៉ូវ​គ្នា​វិញ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ usmagazine