Rain សម្ងំ​ផលិត​បទ​ថ្មី​ត្រៀម Comeback ឆាប់​ៗ​នេះ

តារា​ចម្រៀង​និង​សម្ដែង​កូរ៉េ​ខាង​ត្បូង Rain កំពុង​តែ​មមាញឹក​ក្នុង​ការ​រៀប​ចំ​សម្រាប់​ការ​ត្រលប់​មក​កាន់​ឆាក​តន្ត្រី​របស់​ខ្លួន​ក្នុង​ពេល​ឆាប់​ៗ​នេះ។

 

Rain សម្ងំ​ផលិត​បទ​ថ្មី​ត្រៀម Comeback ឆាប់​ៗ​នេះ

 

អ្នក​តំណាង​ក្រុមហ៊ុន​ Rain Company របស់​តារា​វ័យ ៣៣ឆ្នាំ​រូប​នេះ បាន​បង្ហើប​នៅ​ថ្ងៃ​ទី​៣១​ ខែ​មីនា នេះ​ថា៖ “Rain នឹង​ត្រលប់​មក​កាន់​ឆាក​តន្ត្រី​វិញ​នៅ​ឆ្នាំ​នេះ ប៉ុន្តែ​កាលបរិច្ឆេទ​ពិត​ប្រាកដ​គឺ​មិន​ទាន់​បាន​កំណត់​នៅ​ឡើយ​ទេ។ គាត់​កំពុង​តែ​រិះរក​បទ​ចម្រៀង​ណា​ដែល​អាច​ចេញ​បាន និង​ចាប់​ផ្ដើម​ការ​ផលិត​អាល់ប៊ុម​ថ្មី​ៗ​នេះ​បណ្ដើរ​ៗ។ ពេល​ការងារ​ទាំង​អស់​នេះ​ចប់​រួច​រាល់ គាត់​នឹង​ត្រលប់​បង្ហាញ​មុខ​វិញ​ភ្លាម”។

 

អាជីព​ចម្រៀង​របស់ Rain បាន​ស្ងប់ស្ងាត់​រយៈ​ពេល​ពីរ​ឆ្នាំ​ហើយ ពោល​អាល់ប៊ុម​ចុង​ក្រោយ​របស់​គេ “Rain Effect” ដែល​មាន​បទ “La Song” ជា​បទ​នាំ​មុខ បាន​ចេញ​លក់​តាំង​ពី​ខែ​មករា ឆ្នាំ​២០១៤​ម្ល៉េះ។ បច្ចុប្បន្ន អតីត​តួ លី យ៉ុង​ជេ កំពុង​បង្ហាញ​មុខ​តាម​រយៈ​រឿង​ភាគ​​ថ្មី​របស់​ប៉ុស្តិ៍ SBS ដែល​មាន​ចំណងជើង​ថា “Please Come Back, Mister” ៕​

 

Rain សម្ងំ​ផលិត​បទ​ថ្មី​ត្រៀម Comeback ឆាប់​ៗ​នេះ

 

 

ចុចអាន៖Rain ទម្លាយ​អាថ៌កំបាំង​​​ដែល​ធ្វើ​ឲ្យ​សាច់​ដុំ​​​ទ្រូង​មិន​យារ​ធ្លាក់

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ soompi