ម្ចាស់​បទ “ជិះ​ក្របី” លោក ប៊ុនសក្ដិ ចូល​រោងការ​ថ្ងៃ​នេះ​ហើយ

បើ​តាម​សម្ដី​ក្រុម​ការងារ​នៅ​ក្នុង​ផលិតកម្ម​សាន់ដេ​បាន​ប្រាប់​ឲ្យ Sabay ដឹង​ថា​ តារា​ចម្រៀង​ប្រុស​សំនៀង​ក្រអួន​ក្រអៅ​លោក ប៊ុនសក្ដិ បាន​ចូលរោង​ការ​នៅ​ថ្ងៃនេះ​ហើយ។

 

ម្ចាស់​បទ “ជិះ​ក្របី” លោក ប៊ុនសក្ដិ ចូល​រោងការ​ថ្ងៃ​នេះ​ហើយ

 

លោក មករា ខូល ដែល​ជា​អ្នក​ដឹក​នាំ​សម្ដែង​នៅ​សាន់ដេ​បាន​ឲ្យ​ដឹង​មុន​នេះ​បន្តិច​ថា ​ក្រុម​ការងារ​លោក​ពិត​ជា​បាន​ទទួល​សំបុត្រ​អញ្ជើញ​ពី​ម្ចាស់​បទ “ភ្នំពេញ​នឹក​កំពង់ចាម” អញ្ជើញ​ឲ្យ​ចូលរួម​មង្គលការ​លោក ប៊ុនសក្ដិ ពិត​មែន ដោយ​ចូលរោង​ថ្ងៃ​នេះ និង​ទទួល​ទាន​អាហារ​នៅ​ថ្ងៃ​ស្អែក​ម្ដុំ​ពោធិចិនតុង។ ចំពោះ​ប្រវត្តិរូប​កូន​ក្រមុំ​ ត្រូវ​បាន​អ្នក​ដឹកនាំ​សម្ដែង​​រូប​នេះ បាន​បញ្ជាក់​ថា​មិន​បាន​ដឹង​ឡើយ។

 

ដូចគ្នា​នេះ​ដែរ​នៅ​មុន​នេះ​បន្តិច​លោក អ៊ិន សុបញ្ញា ស្វាមី​អ្នកនាង ខាត់ សុឃីម បាន​បង្ហោះ​រូបថត​បី​សន្លឹក​​នៃ​ថ្ងៃ​ចូល​រោង​អតីត​តារា​ចម្រៀង​របស់​ផលិតកម្ម SSB ដោយ​សរសេរ​ថា “ថ្ងៃ​នេះ​លោក ប៊ុន សក្កិ បាន​រៀប​អាពាហ៍ពិពាហ៍​ហើយ” ៕

 

ម្ចាស់​បទ “ជិះ​ក្របី” លោក ប៊ុនសក្ដិ ចូល​រោងការ​ថ្ងៃ​នេះ​ហើយ

 

ម្ចាស់​បទ “ជិះ​ក្របី” លោក ប៊ុនសក្ដិ ចូល​រោងការ​ថ្ងៃ​នេះ​ហើយ

 

អត្ថបទ៖ទ្រី រ៉ាវី
រូបភាព Facebook លោក អ៊ិន សុបញ្ញា