ស្លាប់​២​នាក់ របួសធ្ងន់​ស្រាល​៩​នាក់ ដោយ​គ្រោះថ្នាក់​ចរាចរ

ខេត្តរតនគិរី  ៖ មនុស្ស​២​នាក់​បាន​ស្លាប់ រីឯ​៩​នាក់​ទៀត​រង​របួសធ្ងន់ និង​ស្រាល​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ប​កែវ​។ ហេតុ​កាណ៍​ដ៍​រន្ធត់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ស៊ើ​ង ឃុំ​ស៊ើ​ង ស្រុក​បរ​កែវ​។ តាម​ប្រភព​ពី​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​បរ​កែវ​បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​នេះ​បង្ក​ឡើង​ដោយ​ខ្លួនឯង​រថយន្ត ម៉ាក នី​សាន់ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-0094 ដែល​បើកបរ​ដោយ​ឈ្មោះ យូ គឹ​ម​យុ​ត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​អ៊ុ​ន ឃុំ​លំ​ជ័រ ស្រុក​អូ​រយ៉ា​ដា បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។

ចំណែកឯ អ្ន​ករូម​ដំណើរ​ម្នាក់​ទៀត​បាន​ស្លាប់​ដែរ​នោះ ឈ្មោះ វាំង ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ឃុំ​ជាមួយ​អ្នកបើកបរ​ដែល​បាន​ស្លាប់​។ ឈ្មោះ​រិ​ទ្ធី​ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ​រង​របួសធ្ងន់​ព្រមទាំង​មនុស្ស​ប្រុស​ស្រី​៨​នាក់​ទៀត​រង​របួសស្រាលរ​ណូ​ក​រណែល​ពេញ​ផ្លូវ​អ្នក​ទាំងអស់​នោះ​រស់​ភូមិ​ឃុំ​ជាមួយ​អ្នកបើកបរ​ខាងលើ​។ មូលហេតុ​ជន​រង​គ្រោះ​ទាំងអស់​គ្នា​បាន​បើករថយន្ត​ទៅ​ស៊ី​ការ​គេ​នៅ​ភូមិ​កែង​សាន់ ហើយ​វាក់​នឹង​ម៉ូតូ​ជាន់​ហ្វ្រាំង បោក​ធ្លាក់​ផ្លូវ​តែ​ម្តង ប៉ុន្តែ​មិន​បង្ក​ឲ្យ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ឡើយ​។

សមត្ថកិច្ច​កងរាជអាវុធហត្ថ និង​សមត្ថកិច្ច​នគរបាល​ជំនាញ​ស្រុក​បរ​កែវ ក៏​ចុះ​ជួយ​អន្តរាគមន៍ និង​ប្រគល់​សាកសព​ទាំង​២​នាក់​ឲ្យ​ទៅ​គ្រូ​សារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រីឯ​អ្នក​រង​របួស​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត ចំណែក​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច អូស​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​កែវ​ដើម្បី​ធ្វើ​កំណត់ហេតុ​ដោះស្រាយ​តាម​ក្រោយ​៕