ក្រោយសម្រាល កូនរួចមាន សុខភាពខ្សោយ គួរធ្វើដូចម្តេច?

នៅក្រោយពេលដែលសម្រាលកូនរួច សុខភាពរបស់អ្នកម្តាយគ្រប់រូបនឹងអាចចុះខ្សោយ ដោយសារតែបាត់បង់ឈាមច្រើនពេក ហើយប្រឹងក្នុងដំណាក់កាលបង្កើតកូន។ ដូចនេះអ្នកនឹងអាចអស់កម្លាំងច្រើន ជាហេតុដែល អាចធ្វើឲ្យសុខភាព កាន់តែ ទ្រុតទ្រោមទៅៗ។

តើមានអ្វីសម្រាប់ឲ្យអ្នកម្តាយទាំងអស់ប៉ូវ ហើយមានសុខភាព រឹងមាំឡើងវិញនោះ? នៅក្រោយពេលដែលអ្នកសម្រាលកូនរួច ហើយស្ថិតក្នុងដំណាក់កាលកូនខ្ចី ឲ្យតែអ្នកបរិភោគអាហារដែលត្រូវ នោះសុខភាពអ្នកនឹងអាចរឹងមាំវិញហើយ ដូចនេះអ្នកអាចពិសារការ៉ុតបាន ដោយសារតែវាមាន សារធាតុ ម្យ៉ាងក្រោយ ពេលដែលអ្នកញ៉ាំ ហើយឆ្លងកាត់ពោះវៀនអ្នករួច វានឹងប្រែជាវីតាមីនA ដែលអាចជួយការពារភ្នែកអ្នកម្តាយឲ្យមានសុខភាពល្អ ថែមទាំងអាចជួយការពារស្បែកឲ្យមានសភាពស្អាតដូចមុនអញ្ចឹង។

ម្យ៉ាងទៀតពពួកវីតាមីនB ដែលមានក្នុងនោះ នឹងជួយកាត់បន្ថយ ភាពនឿយហត់របស់អ្នកម្តាយ នោះអ្នកនឹងឆាប់មានកម្លាំងឡើងវិញ។ ជាងនេះ      ទៅទៀត នៅក្នុងនោះមានសារ ធាតុដែលអាចជួយ បង្កើនប្រព័ន្ធការពារ រាងកាយរបស់អ្នកឲ្ យកាន់តែមានភាពរឹងមាំ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងអាចជួយជម្រះជាតិពុលពីពោះវៀនរបស់អ្នកមកក្រៅអស់ទៀតផង ថែមទាំងអាចជួយការពារអ្នកពីការឡើងទម្ងន់ក្រោយពេលសម្រាលរួច៕

ក្រោយសម្រាល កូនរួចមាន សុខភាពខ្សោយ គួរធ្វើដូចម្តេច?

ប្រភពពី៖http://health.com.kh/

  • ក្រោយសម្រាល កូនរួចមាន សុខភាពខ្សោយ គួរធ្វើដូចម្តេច?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:កំសាន្ត
Tags: