សញ្ញាបញ្ជាក់ថា អ្នកមានកង្វះ ជាតិប៉ូតាស្យូម

ជាទូទៅកង្វះជាតិ ប៉ូតាស្យូមក្នុងឈាម មានរោគសញ្ញាតិចតួចទេ ហើយពេលវេលា របស់វាក៏មិនច្បាស់លាស់ដែរ។ វាក៏អាចមានរោគសញ្ញាច្រើនទៀតដែរនៅតាមផ្លូវរំលាយអាហារ តម្រងនោម សាច់ដុំ បេះដូង និងសរសៃប្រសាទ។

 នៅពេលដែលអ្នកខ្វះជាតិប៉ូតាស្យូមអ្នកអាចនឹងមានរោគសញ្ញាដូចខាងក្រោម៖

    ខ្សោយ អស់កម្លាំង ឬឈឺសាច់ដុំដៃ ឬជើង ហើយពេលខ្លះក៏មិនអាចកម្រើកដៃ ឬជើងបានដែរ។
    ឈឺឈៀបៗ ឬស្ពឹកៗ
    ក្អួត ឬចង្អោរ
    ឈឺ ឬហើមពោះ
    ទល់លាមក
    ញ័រដើមទ្រូង
    នោមច្រើន ឬមានអារម្មណ៍ថាស្រេកទឹកគ្រប់ពេល
    សន្លប់
    មានបញ្ហាផ្លូវចិត្ត៖ បាក់ទឹកចិត្ត រវើរវាយ វង្វេងវង្វាន់ ឬលឺអ្វីដែលគេមិនអាចលឺ។

ពេលដែលត្រូវជួបគ្រូពេទ្យ
ប្រសិនបើអ្នកកំពុងតែមានរោគសញ្ញានៃការកង្វះជាតិប៉ូតាស្យូមក្នុងឈាមចូរទំនាក់ទំនងទៅគ្រូពេទ្យទៅ។ ប្រសិនបើអ្នកមានការឈឺរមួលសាច់ដុំ ខ្សោយ ញ័រដើមទ្រូង ឬចង់សន្លប់ និងកំពុងតែប្រើថ្នាំបញ្ចុះទឹកនោម ចូរទំនាក់ទំនងទៅគ្រូពេទ្យដើម្បីធ្វើការព្យាបាលអោយបានទាន់ពេលវេលា៕

សញ្ញាបញ្ជាក់ថា អ្នកមានកង្វះ ជាតិប៉ូតាស្យូម

ប្រភពពី៖http://health.com.kh/