យុវជន​៤​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ជាប់ចោទ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន

​ខេត្ត​ព្រះសីហនុ​៖ យុវជន​ចំនួន​៤​នាក់​ត្រូវបាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស​ង្កា​ត់​លេខ​៤ សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ចាប់ខ្លួន​នៅ​ពីរ​ទីតាំង​ផ្សេងគ្នា​ជា​បន្តបន្ទាប់ ដោយ​ជាប់ចោទ សេព រក្សាទុក ចែកចាយ គ្រឿងញៀន​។ ការចាប់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​២0 និង​២0​នាទី នា​យប់​ថ្ងៃទី​៣០ ខែ​មិនា ឆ្នាំ​២០១៦ នៅ​ក្រុមទី​18 ភូមិ​3 សង្កាត់​4 ក្រុងព្រះសីហនុ ។​

​យោងតាម​ប្រភពពី​លោក លុយ ហាំង នាយប៉ុស្តិ៍​រដ្ឋបាល​នគ​របាល​សង្កាត់​លេខ​៤​បានអោយដឹងថា នៅវេលា និង​ចំណុច​ទីតាំង​ខាងលើ កម្លាំង​ជំនាញ​អធិការ​ក្រុង បាន​សហ​ការណ៍​ជាមួយ​កម្លាំង​របស់លោក​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ និង​ប្រើប្រាស់ គ្រឿងញៀន​ចំនួន​4​នាក់​នៅ​ពីរ​ទីតាំង​ផ្សេងគ្នា ដោយ​ទី​តាំងទី​០១​មាន​៖ 1-​ឈ្មោះ​ហ៊ុយ ប៊ុន​នី ប្រុស អាយុ​15​ឆ្នាំ សិស្ស​ថ្នាក់​ទី​7 វិទ្យាល័យ​ហ៊ុនសែន​មិត្តភាព​នៅ​ចំណុច​ក្រុម​16 ភូមិ​3 សង្កាត់​4 ក្រុងព្រះសីហនុ ជា​អ្នក​ចែកចាយ ដកហូត​បាន ម្សៅ​ក្រាម​ពណ៌​ស 07​កញ្ចប់​តូច​។

ទីតាំង​ទី​០២​មាន​៖ 2-​ឈ្មោះ ស៊ឹម សំ ប្រុស អាយុ​17 មុខរបរ​បុគ្គលិក​ស​ណ្ឋា​គារ​សុខា នៅ​ចំណុច​ក្រុម​3 ភូមិ​2 សង្កាត់​4 ក្រុងព្រះសីហនុ ជា​អ្នកប្រើប្រាស់​។ 3-​ឈ្មោះ គួ​យ គង្គា ប្រុស អាយុ​30​ឆ្នាំ បុគ្គលិក​សណ្ឋាគា​សុខា នៅ​ក្រុម​3 ភូមិ​2 សង្កាត់​2 ព្រះសីហនុ ជា​អ្នកប្រើប្រាស់​។ 4-​ឈ្មោះ សឹង លាប ប្រុស អាយុ​32 មុខរបរ​កម្មករ​នំ​បុ័ង ស្នាក់នៅ​បន្ទប់​ជួល​សង្កាត់​2 ក្រុងព្រះសីហនុ ជា​អ្នកប្រើប្រាស់ ដោយ​ចាប់បាន​ថ្នាំញៀន​ចំនួន​២​កញ្ចប់​តូច ទឹក​សុទ្ធ​ចំនួន​២​ដែល​ពួកគេ​ទ​បំរុង​យក​សេព​នៅក្បែរ​ផ្ទះសំណាក់​១៧១ ។​

​ជន​សង្ស័យ​ទាំង​៤ សមត្ថកិច្ចកំពុងធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ព្រះសីហនុ ដើម្បី​កសាងសំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​​ចាត់ការ​បន្ត​៕ សមុទ្រ​ខៀវ​

KA-31-03-2016-30 KA-31-03-2016-31 KA-31-03-2016-33 KA-31-03-2016-34