ជិះ​ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ​ដឹក​ឈើ​ដែល​ចត​ឈប់​នឹង​ផ្លូវ រង​របួស​ធ្ងន់​និង​ស្រាល​២​នាក់​

ជិះ​ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ​ដឹក​ឈើ​ដែល​ចត​ឈប់​នឹង​ផ្លូវ រង​របួស​ធ្ងន់​និង​ស្រាល​២​នាក់​

ឧត្តរមានជ័យ​ ៖ កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​៦៨ ត្រង់​ចំណុច​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​៦២ ភូមិ​តា​ប៉ែន ឃុំ​ពង្រ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ រវាង​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១២ ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ខ​១B០៩០៧​ឧជ បើកបរ​ដោយ​ឈ្មោះ​ ហឿ ពុល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ មុខរបរ​កសិករ នៅ​ភូមិ​គោក​សំរេច ឃុំ​ក្រសាំង ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បុក​ជាមួយ​គោយន្ត​កន្ត្រៃ​ដឹក​ឈើ​រង​របួស​យ៉ាង​ធ្ងន់ធ្ង បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​ និង​អ្នក​រួម​ដំណើរ​ម្នាក់ទៀត​ឈ្មោះ ​ប៉ុង ពឿ​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ​ នៅ​ភូមិ/ឃុំ​ជាមួយគ្នា​រង​របួស​ស្រាល​។​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់​គោយន្ត​កន្ត្រៃ​ដឹក​ឈើ ឈ្មោះ​ ជឿ​ង ត្បែ​ក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ មុខរបរ​កសិករ ​នៅ​ភូមិ​គោក​ចាស់ ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ខេត្ត​សៀមរាប​។​

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា មូលហេតុ​នាំ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​មកពី​គោយន្ត​ឈប់ អ្នក​បើក​ម៉ូតូ​មក​បុក​បណ្ដាល​ឲ្យ​ម៉ូតូ​ខូចខាត​មួយ​កំណាត់​មុខ ចំណែក​សម្ភារៈ​ទាំងពីរ​ ត្រូវ​បាន​សមត្ថកិច្ច ដកហូត​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ​រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ច្បាប់​៕