ក្រសួង​អប់រំ កែសម្រួល​ពិន្ទុ​ប្រឡង​ឌីប្លូម សម្រាប់​បេក្ខជន​គ​-​ថ្លង់​

ក្រសួង​អប់រំ កែសម្រួល​ពិន្ទុ​ប្រឡង​ឌីប្លូម សម្រាប់​បេក្ខជន​គ​-​ថ្លង់​



ភ្នំពេញ ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​កែសម្រួល​កម្រិត​ពិន្ទុ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​បឋមភូមិ (​ឌី​ប្លូ​ម​) សម្រាប់ បេក្ខជន​គ​-​ថ្លង់ ដោយ​កម្រិត​ពិន្ទុ​នៃ​ការ​ជាប់​សញ្ញាបត្រ ឲ្យ​មាន​កម្រិ​ត​ទាប​ជាង​បេក្ខជន​មាន​កាយសម្បទា​ធម្មតា​។​

យោង​តាម​សេចក្ដីណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចេញផ្សាយ​ចុះ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២​០​១៦​បាន​ឲ្យ​ដឹង​ថា ពិន្ទុ​ជាប់​សម្រាប់​បេក្ខជន​គ​-​ថ្លង់ កំណត់​ត្រឹម ២៤០​ពិន្ទុ (​សម្រាប់​បេក្ខជន​ចំណេះ​ទូ​ទៅ និង​បំពេញវិជ្ជា​) និង​១៩០​ពិន្ទុ សម្រាប់​បេក្ខជនស្វៃរិន​។ ក្នុង​នោះ​មុខវិជ្ជា​ចំនួន​១០​មុខ​ ដែល​ក្រសួ​ង​កែសម្រួល​ពិន្ទុ​ រួមមាន​វិញ្ញាសា​តែងសេចក្តី​រយៈពេល​៩០​នាទី​ពិន្ទុ​ចាប់ពី​សូន្យ​ដល់​៦០​វិញ្ញាសា​គ​ណិត​វិទ្យា​រយៈពេល​១២០​នាទី​ពិន្ទុ​ចាប់ពី​០​ដល់​១០០​វិញ្ញាសា​រូបវិទ្យា​មាន​រយៈពេល​៤៥​នាទី​ពិន្ទុ ​ចាប់​ពី​០​ដល់​៣៥​វិញ្ញាសា​គីមីវិទ្យា​រយៈពេល​៣០​នាទី​ពិន្ទុ​ចាប់ពី​០​ដល់​២៥​វិញ្ញាសា​ជីវវិទ្យា​មាន​រយៈពេល​៤៥​នាទី​ពិន្ទុ​ចាប់ពី​០​ដល់​៣៥​វិញ្ញាសា​ផែនដី​ និង​បរិស្ថាន​រយៈពេល​៣០​នាទី​ពិន្ទុ​ចាប់ពី​០​ដល់​២៥​វិញ្ញា​សា​រសី​ធម៌ ​និង​សង្គម​មាន​រយៈពេល​៤៥​នាទី​ពិន្ទុ​ចាប់ពី​០​ដល់​៣៥​វិញ្ញាសា​ភូមិវិទ្យា​មាន​រយៈ​ពេល​៤០​នាទី​ទទួល​បាន​ពិន្ទុ​៣២​វិញ្ញាសា​ប្រវត្តិវិទ្យា​រយៈពេល​៤០​នាទី​ ទទួល​បាន​ពិន្ទុ​៣៣​ និង​ភាសាបរទេស​រយៈពេល​៤៥​នាទី​ទទួល​បាន​ពិន្ទុ​៥០​។​

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្រសួង​អប់រំ ក៏បាន​សម្រេច​កែសម្រួល​កម្រិត​ពិន្ទុ ក្នុង​ការ​ទទួល​បាន​និទ្ទេស​សម្រាប់​បេក្ខជន​គ​-​ថ្លង់​ផង​ដែរ​។ ​ដូចជា​ពិន្ទុ​ចាប់ពី​២៤០​ទៅ​៣១៧ ​ទទួល​បា​ន​និទ្ទេស​មធ្យម​។​ ពិន្ទុ​ចាប់ពី​៣១៨​ទៅ​៣៩៥ ​ទទួល​បាន​និទ្ទេស​ល្អ​បង្គួរ​។​ ពិន្ទុ​ចាប់ពី​៣៩៦ ​ឡើង​ទៅ​ទទួល​បាន​និទ្ទេស​ល្អ​។​ ចំពោះ​បេក្ខជន​ស្វៃរិន​វិញ​ពិន្ទុ​ចាប់ពី​១៩០​ទៅ​២៥២ ​ទទួល​បាន​និទ្ទេស​មធ្យម​។ ​ពិន្ទុ​ចាប់ពី​២៥៣​ទៅ​៣១៥ ​ទទួល​បាន​និទ្ទេស​ល្អ​បង្គួរ​ និង​ពិន្ទុ​ចាប់ពី​៣១៦​ឡើង​ទៅ​ទទួល​បាន​ពិន្ទុ​ល្អ​៕​

ក្រសួង​អប់រំ កែសម្រួល​ពិន្ទុ​ប្រឡង​ឌីប្លូម សម្រាប់​បេក្ខជន​គ​-​ថ្លង់​