Tous Les Jours​ បង្ហាញ​ជូន​នំប៉័ង និង​នំ​ខេ​ក​រសជាតិ​ថ្មី ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ

Tous Les Jours​ បង្ហាញ​ជូន​នំប៉័ង និង​នំ​ខេ​ក​រសជាតិ​ថ្មី ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ



ភ្នំពេញ​ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​៣០​ ខែ​មីនា ​ឆ្នាំ​២០១៦​កន្លងទៅនេះ ​ហាង​នំប៉័ង​Tous Les Jours​ សាខា​ផ្លូវ​កម្ពុជា ​ក្រោម​បាន​ធ្វើការ​បង្ហាញ​ជូន​នូវ​ផលិតផល​នំប៉័ង ​និង​នំ​ខេ​ក​ប្រភេទ​ថ្មី​សម្រាប់​អតិថិជន​របស់​ខ្លួន ​ដើម្បី​ទិញ​យក​ទៅ​ផ្ញើ​អ្នកមានគុណ ​និង​សាច់ញាតិ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ។ 

អ្នកស្រី​បន្ត​ថា ជា​ញឹកញាប់​គាត់​តែងតែ​នាំ​កូនៗ​របស់​មក​អង្គុយលេង ​និង​ញាំ​នំ​នៅ​ហាង​នំ Tous Les Jours ផ្ទាល់​តែម្ដង ពីព្រោះ​នៅ​ទីនោះ​មាន​កន្លែង​អង្គុយ​ញាំ​មាន​ម៉ាស៊ីនត្រជាក់​ប្រកបដោយ​ផាសុកភាព​ផង​ដែរ ជាពិសេស​ដូចជា​ថ្ងៃនេះ​គាត់​ និង​កូនៗ​របស់​គាត់​ក៏​មាន​ឱកាស​បាន​ភ្លក់​រសជាតិ​នំ​ថ្មីៗ​ និង​ការ​បញ្ចុះ​តម្លៃ​ពី​ហាង​នំប៉័ង Tous Les Jours ផងដែរ។

លោក ​ម៉ក់ គុលិកា​ អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​សាធារណៈ​របស់​ហាង​នំប៉័ង Tous Les Jours បាន​និយាយ​ឲ្យ​ដឹង​ថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ Tous Les Jours បានផ្តល់​ជូន​នូវ​កាដូ​យ៉ាង​ពិសេស​ដល់​អតិថិជន​ក្នុង​ការ​ជាវ​នំ​មួយ​ថែម​ជូន​មួយ​ដោយ​មិន​គិតថ្លៃ ​ជា​មួយ​នឹង​ប្រភេទ​នំ​រសជាតិ​ថ្មី​។

Tous Les Jours ទទួល​សិទ្ធិ​ផ្ដាច់មុខ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​យីន​កុក​ហ្វូ​តខ​ប​ ដែល​ជា​ក្រុម​ហ៊ុន​មួយ​តែងតែ​ផ្ដល់​ការ​ហ្វឹកហ្វឺន​បន្ថែម​នូវ​ជំនាញ​ថ្មីៗ​ដល់​ចុងភៅ​ជំនាញ​ក្នុង​ការផលិត​នំប៉័ង និង​នំ​ខេ​ក​ ដើម្បី​ឲ្យ​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង​តាំងពី​របៀប​ដុត​នំ អនាម័យ រសជាតិ សុវត្ថិភាព ហើយ​ដោយសារតែ Tous Les Jours ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​អតិថិជន​យ៉ាង​ច្រើន​នោះ Tous Les Jours ក៏បាន​ពង្រីក​សាខា​របស់​ខ្លួន​ចំនួន​៨​សាខា​ នៅ​ក្នុង​រាជធានី​ភ្នំពេញ ​និង​មួយ​សាខា​ទៀត​នៅ​ក្បែរ​រង្វង់​មូល​នាគព័ន្ធ​ផ្សារ​ចាស់​ខេត្ត​សៀមរាប​៕​

Tous Les Jours​ បង្ហាញ​ជូន​នំប៉័ង និង​នំ​ខេ​ក​រសជាតិ​ថ្មី ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ

Tous Les Jours​ បង្ហាញ​ជូន​នំប៉័ង និង​នំ​ខេ​ក​រសជាតិ​ថ្មី ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ