មនុស្ស​៤​នាក់ និង​ថ្នាំញៀន​៧​កញ្ចប់​តូច ត្រូវ​បាន​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​បាន​

មនុស្ស​៤​នាក់ និង​ថ្នាំញៀន​៧​កញ្ចប់​តូច ត្រូវ​បាន​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​បាន​



​ព្រះសីហនុ​ ៖ ជនសង្ស័យ ៤​នាក់ និង​ម្សៅ​ពណ៌​ស​៧​កញ្ចប់​តូច ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ធ្វើការ​បង្ក្រាប​ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​២កន្លែង​ផ្សេងគ្នា​។​ ក្នុង​ប្រតិបត្តិការ​ក្រុម​សមត្ថកិច្ច​ឆ្មក់​ចុះ​បង្ក្រាប​ក្រុម​ជនសង្ស័យ​ទាំងនេះ​បាន​ធ្វើ​ឡើ​ង​កាលពី​យប់​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ២០១៦​ស្ថិតនៅ​ក្រុម​១៨ ភូមិ​៣ សង្កាត់​លេខ​៤ ក្រុង/ខេត្ត​ព្រះ​សីហ​នុ។

​លោក​វរសេនីយ៍ឯក សាន់ ប៊ុនថន ស្នងការ​រង​ទទួលបន្ទុក​ប្រធាន​ការិយាល័យ​កណ្ដាល​ប្រឆាំង​បទ​ល្មើស​នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៤​នាក់ ទី​១ មានឈ្មោះ ហ៊ុយ ប៊ុន​នី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជន​ជាតិ​ខ្មែរ ជា​សិស្ស​ មាន​ទីលំនៅ​ក្រុម​ទី​១៦ ភូមិ​៣ សង្កាត់​លេខ​៤ ក្រុង/ខេត្ត​ព្រះសីហនុ ជា​អ្នក​ចែកចាយ។ ទី​២ ឈ្មោះ ស៊ឹម សំ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជន​ជាតិខ្មែរ មុខរបរ​បុគ្គលិក​សណ្ឋាគារ​សុខា មាន​ទីលំនៅ​ក្រុម​៣ ភូមិ​២ សង្កាត់​លេខ​៤ ក្រុង/ខេត្ត​ព្រះ​សីហនុ ជា​អ្នកប្រើប្រាស់។ ទី​៣ ឈ្មោះ គួ​យ គង្គា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជន​ជាតិ​ខ្មែរ បុគ្គលិក​ស​ណ្ឋាគារ​សុខា​ នៅ​ក្រុង​៣ ភូមិ​២ សង្កាត់​លេខ​២ ក្រុង/​ខេត្ត​ព្រះសីហនុ ជា​អ្នកប្រើប្រាស់។ និង​ករ​ណី​ទី​២ ជនសង្ស័យ​មាន ឈ្មោះ សឹង លាប ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ​កម្មករ​នំបុ័ង ស្នា​ក់​នៅ​បន្ទប់​ជួល​សង្កាត់​លេខ​២ ក្រុង/ខេត្ត​ព្រះសីហនុ ជា​អ្នកប្រើប្រាស់។​

លោក សាន់ ប៊ុនថន បាន​ឲ្យ​ដឹង​ទៀត​ថា វត្ថុ​តាង​ដកហូត រួមមាន ម្សៅ​ពណ៌​ស (Ice)​ទឹកកក ចំនួន ៧​កញ្ចប់​តូច និង​ថវិកា​មួយចំនួន។

លោក សាន់ ប៊ុនថន បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ ​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ​ដើម្បី​ចាត់វិធានការ​ទៅតាម​ផ្លូវ​ច្បាប់៕

មនុស្ស​៤​នាក់ និង​ថ្នាំញៀន​៧​កញ្ចប់​តូច ត្រូវ​បាន​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​បាន​