ឃុំខ្លួន​យុវជន​វៀតណាម​ម្នាក់ ​ដែល​រំលោភ​សម្លាប់​ក្មេងស្រី ​នៅ​ចាក់​អង្រែ​

ឃុំខ្លួន​យុវជន​វៀតណាម​ម្នាក់ ​ដែល​រំលោភ​សម្លាប់​ក្មេងស្រី ​នៅ​ចាក់​អង្រែ​



ភ្នំពេញ ​៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ​លោក​ ម៉េង តូ​នី បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ​ជន​ជាតិ​វៀតណាម​ម្នាក់ ​ដែល​បាន​រំលោភ​សម្លាប់​ក្មេងស្រី​ ពី​បទ​ឃាតកម្ម មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជនរងគ្រោះ តាម​មាត្រា​២០២ នៃ​ក្រមព្រហ្មទណ្ឌ​។​

នគរបាល​បាន​និយាយ​ថា ​ជនសង្ស័យ​មានឈ្មោះ ដា យុំាងដូ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ មាន​មុខរបរ​ជា​ជាង​បាញ់ថ្នាំ ស្នាក់នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម​ខណ្ឌមានជ័យ ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​រំលោភ​សម្លាប់​ក្មេងស្រី​អនីតិជន​ម្នាក់​រួច​គេច​ខ្លួន​បាត់ ដោយ​បន្សល់​នូវ​សព​ក្មេងស្រី​រងគ្រោះ​នៅ​កន្លែង​កើត​ហេតុ។​

លោក ហួរ ម៉េង​វ៉ាង អធិការរង​ខណ្ឌមានជ័យ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឃាត់ខ្លួន​ពី​បទ​រំលោភ​ក្មេងស្រី​អនីតិជន​ប្រព្រឹត្ត​ថ្ងៃទី​៧ ​ខែកុម្ភៈ​ ឆ្នាំ​២០១៦​ យប់​កាល​វេលា​ម៉ោង​៩​និង​៣០​កន្លែង​កើត​ហេតុ​ស្ថិតនៅ​ភូមិ​ទួល​រកា​១​ ខាងក្រោយ​វត្ត​ចាក់​អង្រែ​ ក្រោម​ស្ថិតនៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ​ខណ្ឌ​មាន​ជ័​យ​។​

លោក​អធិការ​បាន​បញ្ជាក់​ថា​ ការ​សហការ​ជា​ក្រសួងមហាផ្ទៃ​និង​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​រាជធានី​ភ្នំពេញ ​និង​វីរៈ​ការពារ​ព្រំដែន​លេខ​៦០៣​ស្រុក​គីរីវង្ស​ ខេត្តតាកែវ​ ចាប់​ម៉ោង​១១​និង​០០​ព្រឹក​ថ្ងៃទី​២៧ ​ខែ​មីនា ​ឆ្នាំ​២០១៦៕

ឃុំខ្លួន​យុវជន​វៀតណាម​ម្នាក់ ​ដែល​រំលោភ​សម្លាប់​ក្មេងស្រី ​នៅ​ចាក់​អង្រែ​