ការដ្ឋាន​សំណង់ D’Seaview កំពុង​ដំណើរការ​យ៉ាង​លឿន​

ការដ្ឋាន​សំណង់ D’Seaview កំពុង​ដំណើរការ​យ៉ាង​លឿន​



បន្ទាប់ពី​ពិធី​សម្ពោធ​ជា​ផ្លូវការ​របស់​ការិយាល័យ Camhomes នៅ​ក្រុងព្រះសីហនុ ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២៦ ខែមីនា កន្លងមក ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវកិត្តិយស​ជាច្រើន រួម​ទាំង​លោក​ឧកញ៉ា ឡាវ កាង មកពី​សភាពាណិជ្ជកម្ម​ក្រុងព្រះសីហនុ​។​

​ជាមួយនឹង​ការ​សម្ពោធ​ការិយាល័យ​លក់​របស់ Camhomes នៅ​ក្រុងព្រះសីហនុ ដែល​បើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃ នៅ​ក្បែរ​រង្វង់​មូល​តោ​ពីរ​។ គម្រោង Camhomes អាច​ផ្តល់​ព័ត៌មាន​អំពី D’Seaview និង​គម្រោង​ផ្សេងៗ​ទៀត​របស់ Camhomes សម្រាប់​វិនិយោគិន​ដែល​នៅ​ទីនោះ​។ ​ការិយាល័យ​ថ្មី​នេះ មាន​ទីតាំងនៅ​ជិត​ការដ្ឋាន​សាងសង់​របស់ D’Seaview​។​

ការសាងសង់​របស់ D’Seaview បាន​ដំណើរការ​យ៉ាង​ឆាប់រហ័ស ក្នុង​នោះ​ការ​បុក​គ្រឹះ​បាន​រួចរាល់ ១៤​ភាគរយ​ ហើយ​នៅក្នុង​កិច្ចការ​ផ្នែក​នេះ​ទាំងមូល ដើម្បី​ឲ្យ​ប្រាកដ​ថា នឹង​ត្រូវ​បញ្ចប់​ទៅតាម​កាល​បរិច្ឆេ​ទ​ក្រោម​ការដឹកនាំ​របស់​ក្រុម វិស្វករ មេការ និង​អ្នក​សំណង់​អាជីព​អន្តរជាតិ​។​

ជាមួយនឹង​បទពិសោធន៍​ជាង ២៥​ឆ្នាំ លើ​ការ​រចនា ការសាងសង់ និង​ការគ្រប់គ្រង​គម្រោង​វិនិយោគ​ផ្នែក​អចលនទ្រព្យ​នៅ​ប្រទេស​សិង្ហ​បុរី តាំងពី​ឆ្នាំ​១៩៨៨​មក​នោះ D’Seaview នឹង​រួមបញ្ចូល​នូវ​វិធីសា​ស្ត្រ​សាងសង់ និង​គំនិត​គ្រប់គ្រង​សំណង់​អគារ​បែប​ទំនើប​ពី​ប្រទេស​សិង្ហ​បុរី​។​

ការប្រើប្រាស់​បន្ទះក្តារ​ ដើម្បី​ចាក់ពុម្ព​រួម អាច​ជួយ​ឲ្យ​ការសាងសង់​អគារ​មាន​លក្ខណៈ​រលូត និង​រឹង​មាំ​ល្អ​។ បន្ទះក្តារ​ ដែល​មាន​ប្រហោង​កណ្ដាល​នេះ អាច​ជួយ​ដល់​ការ​តភ្ជាប់​នូវ​ខ្សែ​សេវាកម្ម​ផ្សេងៗ ដើម្បី​ត​បញ្ចូល ដោយ​ពុំ​ចាំបាច់​ឲ្យ​មាន​ស្នាម​ប្រហោង​ខ្សែ ការ​លាបថ្នាំ​ពីលើ​ខ្សែ​ភ្ជាប់ ឬ​ឲ្យ​ឃើញ​មាន​ខ្សែ ឬ​ស្នាម​ខ្សែ​នៅ​លើ​ជញ្ជាំង​ឡើយ​។

ការវាស់វែង​ដែល​ប្រកបដោយ​ស្តង់ដារ​ត្រឹមត្រូវ និង​មាន​គុណភាព​នឹង​ត្រូវ​បាន​ប្រើប្រាស់ ក៏ដូចជា ឡត​ ដែល​មាន​ប្រភេទ​តែមួយ​កញ្ចក់​សុវត្ថិភាព (​សម្រាប់​បង្អួច​ ដែល​មាន​កម្ពស់​ទាប​ជាង​១​ម៉ែត្រ​) និង​ប្រព័ន្ធ​ជណ្ដើរ​យន្ត​ប្រអប់ ដែល​មាន​សុវត្ថិភាព​ខ្ពស់ និង​គុណភាព ឡត​សម្រាប់​ជញ្ជាំង ដែល​មាន​ស្ត​ង់​ដារ​សម្រាប់​កន្លែង ​ដែល​មាន​សំណើម​។

ទីលាន​លើដំបូល​ ដែល​ត្រូវ​បាន​រចនា​យ៉ាង​ស្រស់​សោភា​សម្រាប់​យូ​នី​ត​មួយ​ចំនួន និង​បន្ទប់ទឹក​ទាំង​អស់​សុទ្ធ​តែ​មាន​បង្អួច ដើម្បី​ផ្តល់​ជា​ពន្លឺ និង​ខ្យល់​ចេញចូល​បែប​ធម្មជាតិ ហើយ​ផ្ទះបាយ​ទាំងអស់ ក៏​មាន​បង្អួច​ ដើម្បី​ឲ្យ​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់​ផង​ដែរ​។​

នៅ​តាម​ច្រក​ផ្លូវ​ដើរ​ ដែល​មាន​ពន្លឺ​ធម្មជាតិ និង​ខ្យល់​ចេញចូល ធានា​បាន​នូវ​ផាសុកភាព​នៅ​គ្រប់​ទីតាំ​ង​រួម​នៅក្នុង​D’Seaview​។ ម្យ៉ាងទៀត លំនៅឋាន​ថ្មី​របស់​លោក​អ្នក​នឹង​ក្លាយទៅជា​ជម្រក​ដ៏​សុខសាន្ត ដែល​មាន​សន្តិសុខ​សុវត្ថិភាព​ខ្ពស់ តាមរយៈ​ចំណតរថយន្ត​ផ្សេងៗ​គ្នា​រវាង​ទីតាំង​ពាណិជ្ជកម្ម និង​ទីតាំ​ង​លំនៅឋាន ការអនុញ្ញាត​ដល់​ការ​ចេញចូល​ដោយ​ប្រើ​កាត និង​បំពាក់​ដោយ​សេវាកម្ម​ទំនាក់ទំនង​ជា​ដើម​។​

នៅ​តាម​យូ​នី​ត​លំនៅឋាន លោក​អ្នក​នឹង​អាច​រីករាយ​កម្សាន្ត​ ជាមួយនឹង​ទេសភាព​ផ្ទៃសមុទ្រ​តាមរយៈ ការ​រចនា​ប្លង់​ដ៏​សម្បូរ​បែប​ទៅតាម​ជាន់​នីមួយៗ​របស់ D’Seaview​។ យូ​នី​ត​ប្រណីត នឹង​រួមបញ្ចូល​នូវ​រាន​ហាល ដែល​មាន​ទំហំ​ធំ​សម្រាប់​ការ​រីករាយ​កម្សាន្ត​នៅ​ខាងក្រៅ​។ គ្រឿង​សម្ភារ​បរិក្ខារ​ទំនើបៗ​នឹង​ត្រូវ​បាន​ដឹកជញ្ជូន​ទៅដល់​មាត់ទ្វារ របស់​លោក​អ្នក ដោយមាន​ការ​ចុះ​ឈ្មោះ​ទទួលយក​សេវាកម្ម​ផ្សេ​ង​ៗ​ដូចជា កាហ្វេ នៅ​មាត់​អាងទឹក អាង​ហែល​ទឹក បន្ទប់​សម្រាប់​ក្មេង បន្ទប់​យូ​ហ្គា បណ្ណាល័យ និង​បន្ទប់​សម្រាប់​សេវាកម្ម​ផ្សេងៗ​ទៀត​។​

ដើម្បី​ទទួល​បាន​នូវ​លំនៅឋាន និង​ការិយាល័យ​ពាណិជ្ជកម្ម នៅក្នុង​ក្តី​ស្រមៃ​របស់​លោក​អ្នក ក្នុង​ពេ​ល​ឥឡូវនេះ សូម​អញ្ជើញ​ទៅកាន់​បន្ទប់​តាំង​បង្ហាញ​របស់ Camhomes D’Seaview នៅ​អគារ​កាណាឌី​យ៉ា នៅ​ទីក្រុង​ភ្នំពេញ ឬ​ការិយាល័យ​នៅ​រង្វង់​មូល​តោ​ពីរ នៅ​ឯ​ក្រុងព្រះសីហនុ ឬ​មើល​ព័ត៌មាន​លម្អិ​ត ដោយ​ចូល​ទៅ​កាន់ www.mycamhomes.com​។​

ប្រសិនបើ​លោក​អ្នក​នៅ​ក្រុងព្រះសីហនុ នៅ​ចុង​សប្ដាហ៍​នេះ សូម​ធ្វើការ​ទាក់ទង​ទៅកាន់​ក្រុម​ផ្នែក​លក់​តាមរយៈ​លេខ ០២៣ ៩៨៥ ៨២៨ សម្រាប់​ការ​ទស្សនា​ទីតាំង​ការដ្ឋាន និង​បន្ទប់​តាំង​បង្ហាញ​៕