នៅ​រសៀល​នេះ​ សម្តេច​តេ​ជោ​ ហ៊ុន សែន នឹង​អញ្ជើញ​បិទ​សន្និបាត​ក្រសួង​អប់រំ

នៅ​រសៀល​នេះ​ សម្តេច​តេ​ជោ​ ហ៊ុន សែន នឹង​អញ្ជើញ​បិទ​សន្និបាត​ក្រសួង​អប់រំ



ភ្នំពេញ ​៖ នា​ល្ងាច​ថ្ងៃ​ទី ៣១ ខែ​មីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​នេះ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​ក្រសួង​អប់រំ យុវជន និង កីឡា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

សន្និបាត​នេះ​បាន​ដំណើរការ​រយៈពេល​៣ ថ្ងៃ ចាប់ពី​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា មក​ដើម្បី​បូក​សរុប​ការងារ​អប់រំ​នា​ឆ្នាំ​សិក្សា​២០១៤ -២០១៥​ និង​កំណត់​ទិសដៅ​អនុវត្ត​សម្រាប់​ឆ្នាំ​ថ្មី ២០១៥-២០១៦។

របាយការណ៍​របស់​ក្រសួង​អប់រំ​បាន​បង្ហាញ​ថា រហូតដល់​ពេល​នេះ សរុប​ទូទាំង​ប្រទេស មាន​បុគ្គលិក​សិក្សា​ប្រមាណ ១១៥ ៣០៥​នាក់ ក្នុង​នោះ​មាន​ស្រី ៤៣,៤៩​ភាគរយ។ ចំណែក​គ្រឹះស្ថាន​ឧត្ដមសិក្សា​មាន​១១៨​កន្លែង ក្នុង​នោះ​​​គ្រឹះស្ថាន​ឧត្ដម​សិក្សា​រដ្ឋ​ចំនួន​៤៦ និង​ឯកជន​ចំនួន​៧២ ​ដែល​មាន​ទីតាំង​នៅ​តាម​រាជធានី​-​ខេត្ត៕