កម្ពុជា និង​សហព័ន្ធ​រុស្ស៊ី ​បើក​កិច្ច​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ការ​វិនិយោគ

កម្ពុជា និង​សហព័ន្ធ​រុស្ស៊ី ​បើក​កិច្ច​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ការ​វិនិយោគ

​ភ្នំពេញ​ ៖ ក្រសួងពាណិជ្ជកម្ម​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​​មីនា​កន្លងទៅ បាន​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១ ថ្នាក់​អនុ​ប្រធាន​ក្រុមការងារ​ជាន់ខ្ពស់ ដើម្បី​ជំរុញ​គម្រោង​វិនិយោគ​អាទិភាព​រួម រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធ​រុស្ស៊ី​នៅ​ទីស្ដីការក្រសួង​ នេះ​បើ​យោង​តាម​ការផ្សាយ​របស់​ក្រសួងពាណិជ្ជកម្ម។​

កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​សហប្រធាន លោក​ ប៉ាន សូរ​ស័ក្តិ រដ្ឋលេខាធិការ​ក្រ​សួង​ពាណិជ្ជកម្ម និង​ជា​អនុប្រធាន ក្រុមការងារ​ជាន់ខ្ពស់​តំណាង​ឲ្យ​ភាគី​កម្ពុជា និង លោក អា​ឡិច​ហ្ស​ង់​ដឺ ឌី​យ៉ា​នូវ អនុប្រធាន​ស្តីទី​នៃ​ក្រុមការងារ​ជាន់ខ្ពស់ និង​ជា​អនុ​ប្រធាន​នាយកដ្ឋាន​អាស៊ី អាហ្វ្រិ​ក និង​អាមេរិក​ឡាទីន​នៃ​ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​តំណាង​ឲ្យ​ភាគី​រុស្ស៊ី​។​

កម្មវិធី​នេះ​ មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​អគ្គនាយកដ្ឋាន និង​នាយកដ្ឋាន មួយចំនួន​របស់​ក្រសួងពាណិជ្ជកម្ម​។​ កិច្ចប្រជុំ​នេះ បាន​ផ្ដោត​សំខាន់​លើ​ការពិភាក្សា​អំពី​បញ្ជី​នៃ​សំណើ​គម្រោង​វិនិយោគ និង​សេចក្ដីថ្លែងការណ៍​រួម​ស្ដីពី​បញ្ជី​នៃ​សំណើ​គម្រោង​វិនិយោគ ស​ម្រាប់​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ការ​វិនិយោគ រវាង​កម្ពុជា​-​រុស្ស៊ី ដល់​ឆ្នាំ​២០២០​។

នៅក្នុង​ឱកាស​នោះ ភាគី​ទាំងពីរ បាន​ពិភាក្សា​យ៉ាង​ផុសផុល និង​បាន​កែសម្រួល​ខ្លឹមសារ​មួយចំនួន លើ​គម្រោង​វិនិយោគ តាម​វិស័យ​អាទិភាព​នីមួយៗ និង​សេចក្ដីថ្លែងការណ៍​រួម សម្រាប់​កិច្ច​សហប្រតិ​បត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​។​

នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ ភាគី​ទាំង​២ ​បាន​ព្រមព្រៀង​ចុះហត្ថលេខា​សង្ខេប​លើ​ឯកសារ​ចំនួន​២ ​រួម​មា​ន (១)​បញ្ជី​នៃ​សំណើ​គម្រោង​វិនិយោគ និង (២) សេចក្ដីថ្លែងការណ៍​រួម​ស្ដីពី​បញ្ជី​នៃ​សំណើ​គម្រោង​វិនិ​យោគ សម្រាប់​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ការ​វិនិយោគ រវាង​កម្ពុជា​-​រុស្ស៊ី ដល់​ឆ្នាំ​២០២០ ដើម្បី​ឈាន​ដល់​ការ​ចុះហត្ថលេខា​ជា​ផ្លូវការ​នៅ​ខែឧសភា ឆ្នាំ​២០១៦ នៅ​សហព័ន្ធ​រុស្ស៊ី នា​ពេល​ខាងមុខ​៕​