ភ្លក្ស​រសជាតិ​អាហារ​ ដែល​ចម្អិន​ដោយ​ចុងភៅ​ជន​ជាតិ​ដើម​មកពី​ម៉ាឡេស៊ី ​នៅ​ហាង The Gulai

ភ្លក្ស​រសជាតិ​អាហារ​ ដែល​ចម្អិន​ដោយ​ចុងភៅ​ជន​ជាតិ​ដើម​មកពី​ម៉ាឡេស៊ី ​នៅ​ហាង The Gulai



ភ្នំពេញ ៖ The Gulai ជា​ភោជនីយដ្ឋាន​បែប​ម៉ាឡេស៊ី ដែល​មាន​ទីតាំងនៅ​ខាងក្រោម​សណ្ឋាគារ​Seaso​n​ Residence អាគារ​លេខ ១០៩-១៣៥ ផ្លូវ​លេខ​១៤៤ សង្កាត់​ផ្សារ​កណ្ដាល​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវ​បាន​បើក​ឲ្យ​ដំណើរការ​កាល​ពី​ពេល​ថ្មីៗ​នេះ។​

​លោកស្រី ស៊ុយ ស៊ី​អ៊ី ប្រា​ហ៊ីម នាយិកា​ហាង The Gulai បាន​ឲ្យ​ដឹង​ថា នៅ​កម្ពុជា​មាន​ហាង អាហារ បែប​ម៉ាឡេស៊ី​នេះ​ជាង​១០​កន្លែង​ ប៉ុន្តែ​កន្លែង​សម្រាប់​ហាង​របស់​លោកស្រី​គឺ​មាន​ម្ហូបអាហារ​ប្រភព​ដើ​ម​របស់​ជនជាតិ​ម៉ាឡេស៊ី ដែល​ចម្អិន​ដោយ​ចុងភៅ​ជន​ជាតិ​ដើម មកពី​ម៉ាឡេស៊ី​។ ​ក្រៅ​ពី​នេះ​ មាន​ម្ហូប​ថៃ ខ្មែរ ចិន និង​អឺរ៉ុប ដែល​ចម្អិន​ដោយ​ចុងភៅ​ជំនាញ សរុប​មាន​ជាង​១០០​មុខ​សម្រាប់​បម្រើសេវា​កម្ម​ជូន​ភ្ញៀវ​។

ហាង The Gulai ចាប់​បើក​តាំង​ពី​ព្រឹក​រហូតដល់​ម៉ោង​១១​យប់​។ ​ម្ហូប មាន​តម្លៃ​សមរម្យ ហើយ​ហាង​មាន​កន្លែង​ធំ​ទូលាយ អាច​ទទួល​បាន​ជាង​១០០​នាក់។ ​អ្នក​ដែល​នាំ​ភ្ញៀវ​មក​ក៏​នឹង​ទទួល​បាន​កំរៃជើង​សារ​ពី​ម្ចាស់​ហាង​ផង​ដែរ​៕