នំ​ទឹកឃ្មុំ​មាននៅ​ហាង​នំ Tous Les Jours សាខា​មុនី​វង្ស​

នំ​ទឹកឃ្មុំ​មាននៅ​ហាង​នំ Tous Les Jours សាខា​មុនី​វង្ស​



ភ្នំពេញ ៖ នំ​ទឹកឃ្មុំ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ Tous Les Jours ​ជា​ហាង​នំ​បុ័ង​ម៉ាក​របស់​ប្រទេស​កូរ៉េ បាន​ផលិត​ឡើង​ ដើម្បី​បំពេញបន្ថែម​នូវ​រសជាតិ​ថ្មីៗ​សម្រាប់​តម្រូវ​ការ​របស់​អតិថិជន​ ដែល​និយម​ចូលចិត្ត ​និង​មានការ​កើនឡើង​ជា​រៀងរាល់ថ្ងៃ​។

ហាង​នំ Tous Les Jours​សាខា​ផ្លូវ​ព្រះមុនីវង្ស បាន​បង្ហាញ​ប្រភេទ​នំ​ថ្មីៗ​សរុប ៣៦​ប្រភេទ ដល់​អតិថិជ​ន​របស់​ខ្លួន​ ដើម្បី​សាកល្បង​ភ្លក្ស​រសជាតិ ជាពិសេស​នំ​ដែល​ផលិត​ឡើង ​ដោយ​ទឹកឃ្មុំ​ទាំង​ក្លិន​ និង​រសជាតិ​ឈ្ងុយឆ្ងាញ់។​

លោក ឃិះ អេង​ស្រ៊ី អ្នកគ្រប់គ្រង​ហាង​នំ​បុ័ង Tous Les Jours សាខា​មុន្នី​វង្ស បាន​ឲ្យ​ដឹង​ថា តាម​ធម្មតា​ហាង​នំ​របស់​យើង​តែងតែ​បង្កើត​នូវ​អ្វី​ដែល​ថ្មី​សម្រាប់​ភ្ញៀវ​ជានិច្ច គឺ​យើង​មិន​ទុក​ឲ្យ​អតិថិជន​របស់​យើ​ង​ទទួលទាន​ប្រភេទ​នំ​ដដែលៗ​នោះ​ទេ ជាក់ស្ដែង​ពេលនេះ យើង​បាន​ផលិត​នំ​៣៦​ប្រភេទ​ទៀត ដែ​ល​ភាគច្រើន​ជា​នំ​ដែល​ផលិត​ឡើង​ដោយ​ទឹកឃ្មុំ និង​វត្ថុធាតុដើម​ពី​ប្រទេស​កូរ៉េ​ផ្ទាល់​តែម្ដង។ ការ​បង្ហា​ញ​នំ​ប្រភេទ​ថ្មីៗ​នៅពេល​នេះ​ដែរ ក៏​ដើម្បីឲ្យ​ភ្ញៀវ​ដែល​ធ្លាប់​ទទួលទាន​នំ​ពី​ហាង Tous Les Jours ដាក់​ចំណាត់ថ្នាក់​ទៅ​ប្រភេទ​នំ​មួយ​ណា ​ដែល​ពួកគាត់​ពេញចិត្ត​ និង​មាន​រសជាតិ​ឆ្ងាញ់​ជាងគេ៕​