តំណាង​អង្គការ​យូ​នី​សេ​ហ្វ​(UNICEF )​ប្រចាំ​នៅ​កម្ពុជា​ជួបពិភាក្សា​ ជាមួយ​សម្ដេច​ក្រឡាហោម ស ខេង

តំណាង​អង្គការ​យូ​នី​សេ​ហ្វ​(UNICEF )​ប្រចាំ​នៅ​កម្ពុជា​ជួបពិភាក្សា​ ជាមួយ​សម្ដេច​ក្រឡាហោម ស ខេង



ភ្នំពេញ ​ ៖ ​សម្ដេច​ក្រឡាហោម​ ស ខេង ​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦​ បាន​អនុញ្ញាត​ឲ្យ​ លោក​ស្រី ឌី​បូរ៉ា កូ​មី​នី (Debora Comini) តំណាង​អង្គការ​យូ​នី​សេ​ហ្វ​(UNICEF )​ ប្រចាំ​នៅ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ។ នេះ​បើ​យោង​តាម​ការផ្សាយ​របស់​អគ្គស្នងការ​នគរបាល​ជាតិ។

នៅ​ក្នុង​ជំនួប​នោះ ​សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងអំណរគុណ​ដល់​អង្គការ​យូ​នី​សេ​ហ្វ​(UNICEF) ដែល​តែងតែ​ជួយ​ដល់​រាជរដ្ឋាភិបាល​នាពេល​កន្លងមក ជាពិសេស​លើ​បញ្ហា​កុមារ។ ជាមួយគ្នា​នោះ សម្តេច​បាន​ជម្រាប​ជូន​ដល់​លោកស្រី​ថា កម្ពុជា​កំពុងតែ​ដំណើរការ​នៃ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដែល​ក្រសួងមហាផ្ទៃ​កំពុងតែ​ខិតខំ​ធ្វើ​ការ​ងារ​នេះ។

ជា​ការ​ឆ្លើយតប ​លោកស្រី​ ឌី​បូរ៉ា កូ​មី​នី​ បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ក្រឡា ​ហោម​ដែល​បាន​លើក​ឡើង​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​អង្គការ​យូ​នី​សេ​ហ្វ ​ដែល​មាន​ជា​យូរ​ណាស់​មក​ហើយៗ ​ក៏​មាន​ប្រវត្តិ​វិជ្ជមាន​ជាមួយគ្នា​ជា​យូរ មក​ហើយ​ដែរ៕
តំណាង​អង្គការ​យូ​នី​សេ​ហ្វ​(UNICEF )​ប្រចាំ​នៅ​កម្ពុជា​ជួបពិភាក្សា​ ជាមួយ​សម្ដេច​ក្រឡាហោម ស ខេង