ក្រសួង​អប់រំ ​បង្ហាញ​របាយការណ៍​ស្ដីពី​ស្ថានភាព​បេក្ខជន​ជាប់​និទ្ទេស​A១០៨​នាក់​ ឆ្នាំ​២០១៥

ក្រសួង​អប់រំ ​បង្ហាញ​របាយការណ៍​ស្ដីពី​ស្ថានភាព​បេក្ខជន​ជាប់​និទ្ទេស​A១០៨​នាក់​ ឆ្នាំ​២០១៥



ភ្នំពេញ ​៖ ​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ នៅ​មុន​នេះ​បន្តិច​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ស្តីពី​របាយការណ៍​ស្ថានភាព​បច្ចុប្បន្ន​របស់​បេក្ខជន​ជាប់​និទ្ទេស​A​ ប្រឡង​បាក់​ឌុប​ ឆ្នាំ​២០១៥។

តាម​សេចក្ដី​ជួន​ដំណឹង​​​, ​បេក្ខជន​ទាំង​១០៨​នាក់​នោះ ​បាន​កំពុង​សិក្សា​នៅ​តាម​សាលា​រដ្ឋ​ចំនួន​៦៥​នាក់ ​សាលា​ឯកជន​ចំនួន​៣៣​នាក់ ​និង​សិក្សា​នៅ​បរទេស​ចំនួន​១៦​នាក់។

គួរ​បញ្ជាក់​ថា ​ក្នុងចំណោម​បេក្ខជន​ទាំង​​នោះ ​មាន​អ្នកខ្លះ​រៀន​ពីរ​សាលា​ក្នុង​ពេល​តែមួយ​។​ឆ្នាំមុន​មាន​បេក្ខជន​ប្រឡង​ជាប់​បាក់​ឌុប​ចំនួន​៤៦៥៦០​នាក់​ត្រូវជា​៥៥,៨៨%​ ក្នុងចំណោម​បេក្ខជន​សរុប​៨៣៣២៥​នាក់​ ក្នុង​នោះ​មាន​បេក្ខជន​ជាប់​និទ្ទេស​A​ចំនួន​១០៨​នាក់៕