ពលរដ្ឋ​នៅ​ប៉ោយប៉ែត​រអ៊ូ​ថា អាជ្ញាធរ​អត់​មើល​រឿង​ក្រុមហ៊ុន​ដឹក​ដី​កំពុង​បង្ក​ប៉ះពាល់​សុខភាព​ពួកគាត់​ធ្ងន់ធ្ងរ

ពលរដ្ឋ​នៅ​ប៉ោយប៉ែត​រអ៊ូ​ថា អាជ្ញាធរ​អត់​មើល​រឿង​ក្រុមហ៊ុន​ដឹក​ដី​កំពុង​បង្ក​ប៉ះពាល់​សុខភាព​ពួកគាត់​ធ្ងន់ធ្ងរ



ប៉ោយប៉ែត ៖ ​ចាប់​តាំង​ពី​រដូវប្រាំង​ចូល​មកដល់​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ បាន​សង្កេត​ឃើញ​ថា មាន​រថយន្ត​ដឹក​ដី​ជាច្រើន​ក្រុមហ៊ុន បាន​កំពុង​ចរាចរ​រក​ស៊ី​ក្នុង​ទីប្រជុំជន​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ តាម​ដង​ផ្លូវ​ហ៊ុយ​ដី​ទ្រលោម​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​និង​បរិស្ថាន​ផង​ដែរ​។

ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ដង​ផ្លូវ​ ស្ថិត​ក្នុង​ភូមិ​ប្រជា​ធម្ម​កើត​និង​ភូមិ​ផ្សារ​កណ្តាល​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត ​បាន​និយាយ​ឲ្យ​ដឹង​ថា ​ការដែល​ធ្វើចរាចរ​តាម​ដងផ្លូវ​កាត់​តាម​ភូមិ​របស់​ពួកគាត់​ធ្វើ​ឲ្យ​ដី​ហ៊ុយ​ទ្រលោម​ហើយ​ក្រុមហ៊ុន​មិនបាន​យកចិត្តទុកដាក់​អំពី​ផល​ប៉ះពាល់​នេះ​ទេ ដូចជា​ដី​ហ៊ុយ​ទៅលើ​ដំបូល​ផ្ទះ​របស់​ពួកគាត់​ និង ​មាន​ផល​ប៉ះពាល់​របស់​ក្មេងៗ​បញ្ហា​ផ្នែក​សុខភាព​ពួកគាត់​នោះ​ឡើយ​។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​បន្ត​ទៀត​ថា ​អាជ្ញាធរ​មូលដ្ឋាន​គួរតែ​យកចិត្តទុកដាក់​ឲ្យ​ក្រុមហ៊ុន​ដឹក​ដី​ទាំងនោះ​ធ្វើ​ការ​បាញ់ទឹក​នៅ​លើ​ដង​ផ្លូវ​ដែល​ហ៊ុន​ទាំងនោះ​ កំពុង​ធ្វើ​ចរាចរ​រក​ស៊ី​ដឹក​ដី​លក់​ដើម្បី​បញ្ជា​សភាព​ប៉ះពាល់​ការរស់នៅ​របស់​ពួកគាត់​ដែល​ទទួល​នូវ​ផល​ប៉ះពាល់​ខាងលើ​នោះ​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នោះ ​លោក​គាត ​ហ៊ុល​ ចៅសង្កាត់​ផ្សារ​កណ្តាល​បាន​និយាយ​ឲ្យ​ដឹង​ថា យោង​តាម​ពាក្យ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​លោក​ក៏បាន​ដាក់​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ទាំងឡាយណា​ដែល​ធ្វើចរាចរ​នៅ​ចំណុច​ខាងលើ​ដែល​បណ្តាល​ឲ្យ​ហ៊ុយ​ជា​រៀងរាល់ថ្ងៃ​ពេលនេះ​លោក​ចៅសង្កាត់​បញ្ជា​ឲ្យ​ស្រោច​ទឹក​ បើ​ពុំ​ដូច្នោះ​ទេ​ត្រូវ​ផ្អាក​មិន​ឲ្យ​ធ្វើចរាចរ​លើ​កំណាត់​ផ្លូវ​ខាងលើ​នោះ​ឡើយ​។

ពាក់ព័ន្ធ​ក្នុង​ការ​លើកឡើង​របស់​លោក​សង្កាត់​ផ្សារកណ្តាល​ប្រជាពលរដ្ឋ​ក៏បាន​រង់ចាំ​មើល​ផង​ដែរ​ថា តើ​បទបញ្ជា​របស់​លោក​ចៅ​ស​ង្កាត់​មាន​ប្រសិទ្ធភាព​ដែរ​ឬ​ទេ ចំពោះ​ក្រុម​ហ៊​ន​ឡាន​ដឹក​ដី​ទាំងនោះ៕

ពលរដ្ឋ​នៅ​ប៉ោយប៉ែត​រអ៊ូ​ថា អាជ្ញាធរ​អត់​មើល​រឿង​ក្រុមហ៊ុន​ដឹក​ដី​កំពុង​បង្ក​ប៉ះពាល់​សុខភាព​ពួកគាត់​ធ្ងន់ធ្ងរ ពលរដ្ឋ​នៅ​ប៉ោយប៉ែត​រអ៊ូ​ថា អាជ្ញាធរ​អត់​មើល​រឿង​ក្រុមហ៊ុន​ដឹក​ដី​កំពុង​បង្ក​ប៉ះពាល់​សុខភាព​ពួកគាត់​ធ្ងន់ធ្ងរ