អ្នក​ស្លាប់​៣​នាក់​យ៉ាង​រន្ធត់ ​នៅ​លើ​ស្ពាន ​អ្នក​លឿង​​ ​ស្គាល់​អត្តសញ្ញាណ​ហើយ

អ្នក​ស្លាប់​៣​នាក់​យ៉ាង​រន្ធត់ ​នៅ​លើ​ស្ពាន ​អ្នក​លឿង​​ ​ស្គាល់​អត្តសញ្ញាណ​ហើយ

កណ្ដាល​ ៖ ​អ្នក​ធ្វើ​ដំណើរ​ ដោយ​ម៉ូតូ​៣​នាក់ ម្នាក់​បាន​ស្លាប់​នៅ​លើ​ថ្នល់ ​និង​ពីរ​នាក់​ទៀត ​បាន​ស្លាប់​ប៉ើង​ទៅ​ទើរ​លើ​រថយន្ត​កុងតឺន័រ​កាលពី​រសៀល​ថ្ងៃ​ទី​៣០​ ខែ​មីនា ​ឆ្នាំ​២០១៦ នៅ​​ចំណុច​ស្ពាន​អ្នក​លឿង​នោះ​ ស្គាល់​អត្តសញ្ញាណ​ហើយ​ គឺ​មាន​ទីលំនៅ​ភូមិ​ត្រពាំង​រុណ ​ឃុំ​ចន្ត្រី ​ស្រុក​រមាសហែក​ខេត្ត​ស្វាយរៀង។ ជនរងគ្រោះ​ទាំង​បី​នាក់​គឺ​ឪពុក កូន បង​ជីដូនមួយ។

លោក​វរសេនីយ៍ត្រី អាំ ធូ​ អធិការ​រង​ ទទួល​ការងារ​សណ្ដាប់ធ្នាប់ ​និង​ចរាចរណ៍​ នគរបាល​ស្រុក​លើកដែក​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​គ្រោះថ្នាក់​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ជាង​៤​រសៀល ថ្ងៃ​ទី ៣០ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ចំណុច​លើ​ស្ពាន ត្សឹ​បា​សា ហៅ​ស្ពាន​អ្នក​លឿង ស្ថិត​ក្នុង​ភូមិ​អំពិល​ទឹក ​ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល។

អធិការ​រង​ ស្រុក​លើកដែក​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ទាំង​៣​នាក់ ទី​១. ឈ្មោះ កុ​ច ប្រុ​ញ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជាង​សំណង់​ ជា​អ្នក​បើក​ម៉ូតូ ,​ទី​២. ឈ្មោះ កុ​ច សុភាព ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជាង​សំណង់ ជា​អ្នក​រួមដំណើរ និង​ទី​៣. ឈ្មោះ កុ​ច រដ្ឋ​នី ភេទ​ស្រី​អាយុ​១៥​ឆ្នាំ​ត្រូវជា​កូនបង្កើត​របស់​ឈ្មោះ កុ​ច សុភាព។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ 1FN-0787 ​ជិះ​គ្នា​៣​នាក់ ប្រុស​២​នាក់ ក្មេង​ស្រី​ម្នាក់។ ពេល​មកដល់​ចំណុច​កើតហេតុ​ខាង​លើ ម៉ូតូ​នោះ​បាន​វ៉ា​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ក្បាល​ពណ៌​ក្រហម និង​តួ​ពណ៌​បៃតង ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-5503 រួច​ក៏បាន​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក VEN ZA ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ 2R-1119 ដែល​បើក​បញ្ច្រាស​ទិស​គ្នា​ចំ​ផ្នែក​ខាងឆ្វេង​រថយន្ត បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ប៉ើង​ធ្លាក់​លើ​ថ្នល់​, ហើយ​ក្មេង​ស្រី និង​បុរស​ម្នាក់ទៀត ​ប៉ើង​(​ហោះ​) ទៅ​ទើរ​លើ​រថយន្ត​កុងតឺន័រ ស្លាប់​ភ្លាមៗ​នៅ​នឹងកន្លែង​កើតហេតុ។

ក្រោយ​ពេល​ហេតុការណ៍​កើតឡើង សមត្ថកិច្ច​ប៉ុស្តិ៍​កំពង់​ភ្នំ និង​សមត្ថកិច្ច​ស្រុក​លើកដែក​បានមក​ដល់​កន្លែងកើតហេតុ​ភ្លាមៗ រួច​ធ្វើការ​វាស់វែង និង​បាន​ហៅ​រថយន្ត​ស្ទូច មក​ស្ទូច​រថយន្ត​ខាងលើ​ចេញ ដើម្បី​កុំ​ឲ្យ​ស្ទះចរាចរណ៍ ព្រមទាំង​បាន​ដឹក​សព​យក​មក​រក្សាទុក​នៅ​ឯ​វត្ត​កំពង់​ភ្នំ ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើ​បុណ្យ។
ប៉ូលិស​បាន​បញ្ជាក់ថា ករណី​នេះ បណ្តាល​មកពី​អ្នកបើកបរ​ម៉ូតូ ពេល​មកដល់​ចំណុច​កើតហេតុ​បើក​វ៉ា​រថយន្ត​កុងតឺន័រ​ចូល​ទៅ​ចំណែក​ផ្លូវ​ខាងស្តាំ​​​នៃ​រថយន្ត​ម៉ាក VEN ZA ដែល​កំពុងតែ​ធ្វើដំណើរ​ចុះ​ចំណោត​ពីលើ​ស្ពាន​មក​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា តែ​ដោយសារ​វ៉ា​រថយន្ត​កុងតឺន័រ​មិន​ផុត ក៏បាន​បុក​គ្នា​ជាមួយ​រថយន្ត​ម៉ាក VEN ZA តែ​ម្តង៕