អភិបាលខេត្ត​កណ្តាល​បំបែក​សំណុំ​រឿង​ទំនាស់​ដីធ្លី​ពលរដ្ឋ​គាំទ្រ

អភិបាលខេត្ត​កណ្តាល​បំបែក​សំណុំ​រឿង​ទំនាស់​ដីធ្លី​ពលរដ្ឋ​គាំទ្រ



កណ្ដាល ៖ សង្គ្រាម​ដីធ្លី​នៅ​ស្រុក​កៀនស្វាយ​ និង ​ស្រុក​ស្អាង​កើតឡើង​រាប់​ឆ្នាំ​មក​ហើយ​រវាង​ប្រជាពលរដ្ឋ​ និង ​អ្នក​មាន​អំណាច​មិន​ត្រូវ​បាន​ដោះ​ស្រាយ​នោះ​ទេ។ និយាយ​រួម​អភិបាល​ខេត្ត​កណ្តាល​ដោះដូរ​៣-៤នាក់​មក ​ហើយ​បង្ក​ឲ្យ​រាស្ត្រ​ក្តៅ​ក្រហាយ ​និង ​មានការ​ថ្នាំងថ្នាក់​គ្រប់គ្នា។

ឥឡូវនេះ​លោក​ម៉ៅ ភិ​រុណ​ អភិបាល​ខេត្តកណ្តាល ​ទើប​ឡើង​ថ្មី​ចាប់​ផ្តើម​គាស់​រំលើង​ដំបៅ​ចាស់​នេះ​ចេញ​ ដើម្បី​ផ្តល់​ដីធ្លី​ជូន​ពួក​គាត់​បាន​បង្កបង្កើនផល​វិញ។

តាមរយៈ​វេទិកា​សាធារណៈ​លោក​អភិបាល​ខេត្ត​កណ្តាល​ បាន​បើក​ឱកាស​ឲ្យ​ពលរដ្ឋ​ដែល​ជា​ជនរងគ្រោះ​បញ្ចេញ​មតិយោបល់​ផ្ទាល់ ដើម្បី​ទម្លាយ​អាថ៌កំបាំង​ថា តើ​អស់លោក​អ្នក​មាន​អំណាច​ណាខ្លះ​ដែល​ធ្វើបាប​រាស្ត្រ។ នៅ​ក្នុង​វេទិកា​សាធារណៈ​លើ​ទីតាំង​ដី​ទំនាស់​កណ្តាល​បឹង​ឫស្សី​កោះ​ដែល​អតីត​ដែន​ឡូត៍​នេសាទ​លេខ​១-២-៣-៤ ​ស្រុក​កៀនស្វាយ ​និង ​ស្រុក​ស្អាង​ កាលពី​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៦ កន្លងទៅ​ថ្មីៗ​នេះ ​ពាក់ព័ន្ធ​ជាមួយ​លោក​ឡោក ហ៊ួ​រ ប្រជាពលរដ្ឋ​មកពី​ស្រុក​ទាំងពីរ​ខាង​បូក​រួម​ប្រជាពលរដ្ឋ​អង្គការ​កាំ​ហ្វី​ត​ប្រ​មាណ​៥០០​នាក់ ​បាន​វាយ​ប្រហារ​ចំៗ​ទៅលើ​លោក​ឡោក ហ៊ួ​រ ចាស់ដៃ​ធ្វើ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ដឹកនាំ​ដោយ​អភិបាលខេត្ត​យល់​ច្បាស់​ថា​ លោក​ឡោក ហ៊ួ​រ មិន​ត្រឹមតែ​រំលោភ​យក​ដី​រាស្ត្រ​ប៉ុណ្ណោះ​ទេ​ ថែមទាំង​រំលោភ​យក​ដី​បឹង​រដ្ឋ​ជម្រក​ត្រី​ពង​កូន ហើយ​រារាំង​មិន​ឲ្យ​រាស្ត្រ​ចូល​នេសាទ​ត្រី​ទៀត​ផង។

តាមរយៈ​វេទិកា​សាធារណៈ​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​រយៈ​ពេល​ជិត​១០​ឆ្នាំ​កន្លង​មក​នេះ​សំដែង​ការ​អរគុណ​លោក​អភិបាលខេត្ត​ និង ​គាំទ្រ​យ៉ាង​ពេញទំហឹង ហើយ​ពួក​គាត់​រំពឹង​ថា​សំណុំរឿង​ដីធ្លី​ដ៏​ល្វីង​ជូរចត់​នេះ​ នឹង​ទទួល​បាន​មកវិញ​នូវ​ភាព​យុត្តិធម៌​តាមរយៈ​អភិបាលខេត្ត​ពិសេស​សម្តេច​តេ​ជោ​ហ៊ុន សែន​ មិន​ទុក​ឲ្យ​រាស្ត្រ​រង​ទុក្ខ​តទៅទៀត​ទេ។

តាមរយៈ​នៃ​ការ​ផ្តល់​ភាព​យុត្តិធម៌​សម្រាប់​រាស្ត្រ​ម្ចាស់​ដី​ពិតប្រាកដ អ្នកស្រី​ហែម សុភាព​ប្រធាន​អង្គការ​កាំ​ហ្វី​ត ​តំណាង​ឲ្យ​សមាជិក​របស់​ខ្លួន​ជាង៨០០​គ្រួសារ​អះអាង​ថា ​ពលរដ្ឋ​ដែល​រងគ្រោះ​ទាំងអស់​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន ហើយ​គាំទ្រ​សម្តេច​តេ​ជោ​ ជា​នាយករដ្ឋមន្ត្រី​រហូត។

យោង​តាម​ប្រភព​ក្រៅផ្លូវការ​មួយ​បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក​អភិបាល​ខេត្តកណ្តាល​និង​ស្នើសុំ​ទៅ​សម្តេច​ហ៊ុន សែន ​រំលាយ​ដី​លោក​ឡោក​ ហ៊ួ​រ ​ដែល​រំលោភ​យក​ដី​រាស្ត្រ​​ និង ​ដី​ដែន​នេសាទ​ប្រគល់​ជូន​រាស្ត្រ​បាន​បង្កបង្កើនផល និង នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ​គ្រាន់​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់។

លោកស្រី​ហែម សុភាព បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​ថា សមាជិក​អង្គការ​កាំ​ហ្វី​ត​ជាង​៨០០​គ្រួសារ​មាន​ផ្ទៃដី​១០០០​ហិកតា ដែល​លោក​ឡោក ហ៊ួ​រ រំលោភបំពាន​យក​រយៈ​ពេល​១០​ឆ្នាំ​មក​ហើយ ហើយ​អង្គការ​កាំ​ហ្វី​ត​បាន​តស៊ូ​ក្តី​ក្តាំ​ជាមួយ​លោក​ឡោក ហ៊ួ​រ តាមរយៈ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ដាក់​នៅតែ​មិន​អាច​គាស់​រំលើង​បាន។ ជម្រើស​ចុងក្រោយ​ដាក់​ប្តឹង​ទៅ​ប្រព័ន្ធ​តុលាការ​ពី​សាលា​ដំបូង​ខេត្តកណ្តាល​រហូតដល់​សាលា​កំពូល។ ពេលនោះ​ប្រព័ន្ធ​តុលាការ​ពី​ថ្នាក់ក្រោម​រហូតដល់​កំពូល​បានផ្តល់​យុត្តិធម៌​កាត់​ក្តី​ឲ្យ​ភាគី​អង្គការ​កាំ​ហ្វី​ត​ឈ្នះ​ក្តី​រហូត។ ឥឡូវនេះ​ភាព​យុត្តិធម៌​បាន​ធ្លាក់​ដល់ដៃ​រាស្ត្រ​ស្លូតត្រង់​យ៉ាង​ពិត​ប្រាកដ​តាមរយៈ​លោក​អភិ​បាល​ខេត្ត៕

អភិបាលខេត្ត​កណ្តាល​បំបែក​សំណុំ​រឿង​ទំនាស់​ដីធ្លី​ពលរដ្ឋ​គាំទ្រ អភិបាលខេត្ត​កណ្តាល​បំបែក​សំណុំ​រឿង​ទំនាស់​ដីធ្លី​ពលរដ្ឋ​គាំទ្រ អភិបាលខេត្ត​កណ្តាល​បំបែក​សំណុំ​រឿង​ទំនាស់​ដីធ្លី​ពលរដ្ឋ​គាំទ្រ អភិបាលខេត្ត​កណ្តាល​បំបែក​សំណុំ​រឿង​ទំនាស់​ដីធ្លី​ពលរដ្ឋ​គាំទ្រ