ប្រទះឃើញ​រថយន្ត​កាម​រី​ចត​ទុក​ចោល ៤​ថ្ងៃ ហើយ​មិន​ឃើញ​ម្ចាស់ មក​យក

ប្រទះឃើញ​រថយន្ត​កាម​រី​ចត​ទុក​ចោល ៤​ថ្ងៃ ហើយ​មិន​ឃើញ​ម្ចាស់ មក​យក



ភ្នំពេញ ៖ រថយន្ត​កាមរី​គូទ​ហើម​មួយ​គ្រឿង​ ត្រូវ​បាន​គេ​ប្រទះឃើញ​គេ​យក​មក​ចត​ប្លុង​ចោល​អស់​រយៈពេល​៤​យប់​៤​ថ្ងៃ​ទៅ​ហើយ មិន​ឃើញ​មាន​ម្ចាស់​មក​យក​នៅឡើយ​ទេ ដែល​ករណី​បែប​នេះ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច​ចុះ មក​ត្រួតពិនិត្យ​និង​បាន​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​ក្រែង​ម្ចាស់​មាន​បញ្ហា​អ្វីមួយ ហើយ​នេះ​ក៏​ជា​ការ​អំពាវនាវ​ដល់​ម្ចាស់​រថយន្ដ​ផងដែរ​ ក្រែង​បាត់​រថយន្ដ​ពី​កាលណា​មក​សូម​មក​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច។

គេ​បាន​ចាប់អារម្មណ៍ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅ ក្នុង​បុរី ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

រថយន្ត​ដែល​ពលរដ្ឋ​ប្រទះឃើញ ខាងលើ ម៉ាក CAMRY គូទ​ហើម​ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ឆ​- 1583-​ភព​2 ត្រូវ​បាន ចត​ប្លុង​ទុកចោល​ជាច្រើន​ថ្ងៃ​មក​ហើយ បើ​តាម​ពលរដ្ឋ​ខ្លះ​បាន លើក​ឡើង​ថា កាលពី​៤​ថ្ងៃ​មុនគេ​បាន​ឃើញ ជនជាតិ​បរទេស​ម្នាក់ ចុះ​ចេញពី​រថយន្ត​មួយ​គ្រឿង​នេះ ហើយ​ដើរ​ចាក​ចេញទៅ​បាត់​មិន​ដឹង​ទៅ​ណា​មក​ណា​ទេ ដោយ​ចត​រថយន្ដ​នេះ​ទុកចោល ទាំងថ្ងៃ​ទាំងយប់ គ្មាន​អ្នកណា​ចាប់អារម្មណ៍​ឡើយ។

ប្រភព​បន្ដ​ថា​ អស់​រយៈពេល​៤​ថ្ងៃ​ទៅ​ហើយ នៅតែ​មិន​ឃើញ​ច្ចាស់ មក​យក​វិញទៀត ទោះជា មាន​សន្តិសុខ ដើរ​សាកសួរ​ពលរដ្ឋ ជុំវិញ កន្លែង​នោះ​ក៏​គ្មាន​អ្នកណា​ស្គាល់​និង មិន​ដឹង​ថា ម្ចាស់​រថយន្ដ​នេះ​នៅទីណា​ឬ រវល់​បែប​ណា​នោះ​ដែរ ទើប​ចត​ទុកចោល បែបនេះ​ទៅវិញ​។

លុះ​រហូតដល់ ព្រឹក​ថ្ងៃ​ទី ៣១ ខែមីនា ឆ្នាំ​២០១៦​នេះ ទើប​ប្រជាពលរដ្ឋ​សម្រេច​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ ដើម្បី​ឲ្យ​មក​ពិនិត្យ ជាក់​ស្តែង និង​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន សិន​ក្រែង​ម្ចាស់​មាន​ធុរៈ​អ្វី​មិនទាន់​បាន​មក​យក។

សមត្ថកិច្ច​ក៏​បាន​អំពាវនាវ​ផង​ដែរ ​បើ​បងប្អូន​ណា​បាត់​រថយន្ដ ​ឬ មួយ​មាន​បញ្ហា​អ្វី​នោះ​សូម​ប្រញាប់​រួសរាន់​មក​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​យក​ទៅ​វិញ​តែ​សូម​ឲ្យ​មាន​ឯកសារ​គ្រប់គ្រាន់ និង ច្បាស់លាស់​ផង​៕

ប្រទះឃើញ​រថយន្ត​កាម​រី​ចត​ទុក​ចោល ៤​ថ្ងៃ ហើយ​មិន​ឃើញ​ម្ចាស់ មក​យក ប្រទះឃើញ​រថយន្ត​កាម​រី​ចត​ទុក​ចោល ៤​ថ្ងៃ ហើយ​មិន​ឃើញ​ម្ចាស់ មក​យក ប្រទះឃើញ​រថយន្ត​កាម​រី​ចត​ទុក​ចោល ៤​ថ្ងៃ ហើយ​មិន​ឃើញ​ម្ចាស់ មក​យក