អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​ចុះ​រើ​សំណង់​អត់​ច្បាប់​ដែល​សង់​លើ​ដី​​សាធារណៈ​របស់​រដ្ឋ

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​ចុះ​រើ​សំណង់​អត់​ច្បាប់​ដែល​សង់​លើ​ដី​​សាធារណៈ​របស់​រដ្ឋ



ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ ដឹកនាំ​ដោយ​លោក សន សោ​សោ​ភ័​ណ្ឌ នាយករង​រដ្ឋបាល​ស្តី​ទី​ខណ្ឌ​ឫស្សីកែវ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០១៦ បាន​អនុវត្តន៍​វិធានការ​រដ្ឋបាល​ចុះ​រុះរើ​សំណង់​អត់​ច្បាប់​ ដែល​សង់​លើ​ដី​សាធារណៈ​របស់​រដ្ឋ​មួយ​កន្លែង​ ស្ថិត​នៅ​តាម​បណ្តោយ​វិថី​អង្គរ​ភ្នំពេញ ក្នុង​ក្រុម​ទី​១៣​ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ។

ក្នុង​ការ​អនុវត្ត​វិធានការ​រដ្ឋបាល​នេះ អាជ្ញាធរ​បាន​ប្រើ​កម្លាំង​សណ្តាប់​ធ្នាប់​ និង ​សមត្ថកិច្ច​ប្រមាណ​ជាង​៣០​នាក់​ រើ​អីវ៉ាន់​ និង ​របស់របរ​ទាំងអស់​ដាក់​រថយន្ត​ដឹក​យក​ទៅ​ទុក​នៅ​សាលាសង្កាត់ បន្ទាប់ពី​អាជ្ញាធរ​ចេញ​សេចក្តី​ជូនដំណឹង​ជាច្រើនលើក​ច្រើនសារ​តែ​ម្ចាស់​សំណង់​មិន​សហការ។

អាជ្ញាធរ​អះអាង​ថា សំណង់​ខាងលើ​មាន​ទំហំ​៥​ម៉ែត្រ គុណ​៦​ម៉ែត្រ​ប្រក់​ស័ង្កសី ដែល​មាន​ម្ចាស់​ឈ្មោះ​ស្រី សា​រ៉ាវុធ ព្រមទាំង​ក្រុម​គ្រួសារ​បាន​មក​សង់​រោង​ចាំ​ដី​ឲ្យ​លោក​ឧកញ៉ា​គង់ ហុង តាំងពី​ឆ្នាំ​១៩៩៩​ មក​ម្ល៉េះ​ និង ​ពង្រីក​លក់ដូរ​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​លើ​ដី​សា​ធារណៈ​កាន់តែ​ធំ​ទៅៗ តាម​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​បាន​ឲ្យ​ដឹង​ថា ការ​រុះរើ​សំណង់​នេះ​ធ្វើឡើង​តាម​លិខិត​ជួន​ដំណឹង របស់​សាលា​ខណ្ឌ​ឫស្សីកែវ និង​យោង​តាម​លិខិត​លេខ​០៥៨/១៦ លស​.​រ​ចុះ​ថ្ងៃ​ទី​១៥ ​ខែមីនា ឆ្នាំ​២០១៦​របស់​សាលា​រាជធានី​ភ្នំពេញ។

អាជ្ញាធរ​ឲ្យ​ដឹង​ទៀត​ថា កន្លងមក​អាជ្ញាធរ​បាន​ធ្វើការ​សម្របសម្រួល​ដោយ​ដោះស្រាយ​ឲ្យប្រាក់​ចំនួន​១​ពាន់​ដុល្លារ​តែ​ម្ចាស់​មិន​ព្រម និង​ចេញ​សេចក្តី​ជួន​ដំណឹង​ឲ្យ​ម្ចាស់​រុះរើ​ដោយ​ខ្លួនឯង​ចំនួន​២​លើក​មក​ហើយ ​តែ​ម្ចាស់​មិន​ស្តាប់​តាម​ការណែនាំ រុះរើ​ដោយ​ខ្លួនឯង​នោះ​ទេ ទើប​អាជ្ញាធរ​ប្រើ​កម្លាំង​ចុះ​មក​រុះរើ​តែម្តង។

បើ​តាម​ប្រពន្ធ​របស់​ឈ្មោះ ស្រី សាវុធ បាន​និយាយ​ថា គាត់​បាន​មក​នៅលើ​ដី​នេះ​តាំងពី​ឆ្នាំ​១៩៩៩​មក​ម្ល៉េះ គឺ​គាត់​នៅ​លើ​ដី​រដ្ឋ​មិនមែន​ចាំ​ដី​ឲ្យ​គេ​ទេ ហើយ​មុននឹង​អាជ្ញាធរ​មក​រុះរើ​សំណង់​នេះ គេ​បាន​ជូនដំណឹង​២​ដង​ដែរ ហើយ​កាលពី​ថ្ងៃ​ទី​៣០​ ខែមីនា​គាត់​ទៅ​សុំ​ពន្យារពេល​ដែរ​តែ​អាជ្ញាធរ​មិន​អនុញ្ញាត ហើយក៏​មក​រុះរើ​តែ​ម្តង៕

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​ចុះ​រើ​សំណង់​អត់​ច្បាប់​ដែល​សង់​លើ​ដី​​សាធារណៈ​របស់​រដ្ឋ អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​ចុះ​រើ​សំណង់​អត់​ច្បាប់​ដែល​សង់​លើ​ដី​​សាធារណៈ​របស់​រដ្ឋ អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​ចុះ​រើ​សំណង់​អត់​ច្បាប់​ដែល​សង់​លើ​ដី​​សាធារណៈ​របស់​រដ្ឋ អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​ចុះ​រើ​សំណង់​អត់​ច្បាប់​ដែល​សង់​លើ​ដី​​សាធារណៈ​របស់​រដ្ឋ