អភិបាលខណ្ឌ​សែន​សុខ នឹង​ត្រូវ​បាន​ផ្លាស់​ប្តូរ​មុខដំណែង​ជា អភិបាលរង​ខេត្ត​កំពត​វិញ

អភិបាលខណ្ឌ​សែន​សុខ នឹង​ត្រូវ​បាន​ផ្លាស់​ប្តូរ​មុខដំណែង​ជា អភិបាលរង​ខេត្ត​កំពត​វិញ



ភ្នំពេញ ៖ លោក លី សា​វេត អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នឹង​ត្រូវ​បាន​ផ្លាស់ប្តូរ​មុខតំណែង​ជា​អភិបាលរង​ខេត្ត​កំពត​វិញ ហើយ​មុខដំណែង​ចាស់​របស់​លោក នឹង​​ត្រូវ​ឡើង​ជំនួស​ដោយ លោក ប៉ិល កុសល។

ព័ត៌មាន​នៃ​ការ​ផ្លាស់ប្តូរ​មុខដំណែង​នេះ​ ត្រូវ​បាន​លោក លី សា​វេត ប្រកាស​ផ្សព្វ​ដោយ​ខ្លួនឯង​ជូន​មន្ត្រីរាជការ​ក្នុង​សាលា​ខណ្ឌ​សែន​សុខ​ឲ្យ​បាន​ដឹង​ជាមុន ​កាលពី​ថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ២០១៦ តែមិនទាន់​ដឹង​ថា​ និង​ធ្វើ​ពិធី​ប្រកាស​ផ្ទេរ​មុខតំណែង​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។

នៅ​ក្នុង​ឯកសារ​អនុក្រឹត្យ​មួយ​ច្បាប់​របស់​រដ្ឋាភិបាល លេខ​៣៦៣​អនក្រ ត​ត ចុះ​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៦ ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​តែងតាំង​ផ្ទេរ​មុខតំណែង​លោក លី សា​វេត ​ឋានន្តរសក្ដិ ឧត្តម​មន្ត្រី​ថ្នាក់​លេខ​៦ ជា​អភិបាលរង​នៃ​គ​ណៈ​អភិបាល​ខេត្តកំពត។

ដោយឡែក​ចំពោះ​លោក ប៉ិល កុសល ត្រូវ​បាន​រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​លេខ​៣៦៤ អន​​ក្រ ត​ត ចុះ​ថ្ងៃ​ទី​២៩​ ខែមីនា ឆ្នាំ​២០១៦ ​ប្រកាស​តែងតាំង​ជា​អភិបាល​ នៃ​គ​ណៈ​អភិបាលខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ មាន​ឋានន្តរសក្ដិ ជា​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៦។

លោក​លី សា​វេត ត្រូវ​បាន​មន្ត្រី​ថ្នាក់ក្រោម​របស់​លោក​ភាគ​ច្រើន​ស​ម្តែ​ងការ​សោក​ស្តាយ​ដោយសារ​តែ មនោសញ្ចេតនា​ស្រលាញ់ គោរព​រាប់អាន​លោក នៅ​ក្នុង​អំឡុង​ពេល​បំពេញការងារ ​ហើយ​លោក​ក៏​មាន​ស្នាដៃ​ការងារ​ល្អៗ​ជាច្រើន​បន្សល់​ទុកជា​អនុស្សាវរីយ៍​ជូន​សម្រាប់​ជា​អត្ថប្រយោជន៍​សា​ធារ​ណៈ តែ​ក៏​មាន​មនុស្ស​តិចតួច​មិន​សប្បាយចិត្ត​ជាមួយ​លោក​ដែរ ដែល​បញ្ហា​បែបនេះ​ជា​រឿង​ធម្មតា​របស់​មនុស្ស សូម្បីតែ​ព្រះសង្ឃ​ក៏​មាន​គេ​ស្អប់​ខ្លះ​ដែរ​៕

អភិបាលខណ្ឌ​សែន​សុខ នឹង​ត្រូវ​បាន​ផ្លាស់​ប្តូរ​មុខដំណែង​ជា អភិបាលរង​ខេត្ត​កំពត​វិញ