PSE៖ បង្កើន​ប្រាក់ចំណូល​ដល់​មេ​គ្រួសារ បង្កើន​ការចូល​រៀន​របស់​កុមារ​ងាយ​រងគ្រោះ​

PSE៖ បង្កើន​ប្រាក់ចំណូល​ដល់​មេ​គ្រួសារ បង្កើន​ការចូល​រៀន​របស់​កុមារ​ងាយ​រងគ្រោះ​



កាលពី​ខែមីនា ឆ្នាំ​២០១១ អង្គការ​ដើម្បី​ភាព​ញញឹម ហៅ​កាត់​ថា ប៉េ អេស អ៊ឺ (PSE) បាន​បង្កើត​គម្រោង​ថ្មី​មួយ​ដែល​មាន​ឈ្មោះថា គម្រោង​លើកកម្ពស់​ជីវភាព​គ្រួសារ ដែល​ហៅ​កាត់​ថា ហ្វ្លិ​ប (FLIP) ក្រោម​ការសហការ​ជំនួយ​មូលនិធិ​រវាង​អង្គការ ប៉េ អេស អ៊ឺ (PSE) និង​អង្គ​ការវិល​វើ​ល (We World) ដែលជា​អង្គការ​មួយ​របស់​ប្រទេស​អ៊ីតាលី​ក្នុង​គោលបំណង​ជួយ​បង្កើន​ការចូល​រៀន​របស់​កុមារ​ដែល​ងាយ​រងគ្រោះ​ឲ្យ​បាន​ចូលរៀន​ទៀងទាត់ តាមរយៈ​ការបង្កើន​ប្រាក់ចំណូល​ទៅដល់​មេ​គ្រួសារ​ជា​អ្នក​ម្តាយ ឬ​លោកឪពុក​របស់​កុមារ និង​កែលំអ​ស្ថានភាព​សិក្សា​របស់​កុមារ​ឲ្យ​កាន់តែ​ប្រសើរ​។

​ដោយ​មើលឃើញ​អំពី​សមិទ្ធិផល​ដ៏​ល្អប្រសើ​របស់​គម្រោង​ហ្វ្លិ​ប (FLIP) តំណាក់​ទី​១​។ នៅ​ដើមខែ​មករា ឆ្នាំ ២០១៥​កន្លងទៅនេះ អង្គការ ប៉េ អេស អ៊ឺ (PSE) និង​អង្គការ វិល វើ​ល (We World) បានសម្រេច​បន្តរ​គម្រោង ហ្វ្លិ​ប (FLIP) ដំណាក់កាល​ទី​២ ដែលមាន​រយៈពេល ៣​ឆ្នាំ​បន្ថែមទៀត​។ យុទ្ធសាស្ត្រ​របស់​គម្រោង​គឺ​បង្កើន​ការចូល​រៀន​របស់​កុមារ​ងាយ​រងគ្រោះ​ក្នុង​តំបន់​ទីក្រុង​ភ្នំពេញ តាមរយៈ​បង្កើន​ប្រាក់ចំណូល​ដល់​មេ​គ្រួសារ និង​ការទទួលខុសត្រូវ​រប​ស់​អាណាព្យាបាល​ឲ្យ​បាន​ច្រើន​ចំពោះ​ការអប់រំ​កូនចៅ​របស់ខ្លួន​។ គម្រោង​បាន​នឹង​កំពុងផ្តល់​អតិ​ភាព​ដល់​មេ​គ្រួសារ​ក្រីក្រ​ដែលជា​ស្ត្រី ឬ​ស្ត្រី​មេម៉ាយ​ដែលមាន​កង្វះខាត​ពី​ការគាំទ្រ​ឧបត្ថម​ពី​បណ្តាញ​សង្គម មេ​គ្រួសារ​ដែល​រក​ចំណូល​តែម្នាក់ឯង​ក្នុង​គ្រួសារ​ហើយ​មានកូន​គ្រប់​អាយុ​ចូលរៀន​ច្រើន​ដែល​ត្រូវបាន​ឪពុកម្តាយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ និង​គ្រួសារ​ដែលមាន​កូន​គ្រប់​អាយុ​ចូលរៀន​ហើយ តែ​មិនបាន​ចុះឈ្មោះ​ចូលរៀន​ដោយសារ​កក្តា​ជីវភាព​ក្រីក្រ​។ ហើយ​គម្រោង​ក៏បាន​នឹង​កំពុងធ្វើការ​ផ្តោត​សំខាន់​ទៅលើ​ឪពុកម្តាយ​ណា​ដែល​ងាយ​រងគ្រោះ​ហើយ​មាន​ទីលំនៅ​ជាយក្រុង​ភ្នំពេញ ធ្វើការ​លើ​សកម្មភាព​ចម្បង​ចំនួន ៥​រួមមាន​៖
១). សកម្មភាព​ថ្នាក់​សហគមន៍ តាមរយៈ​ការបង្កើត​ក្រុម​ជួយ​ខ្លួនឯង ដែល​អ្នកទទួល​ប្រយោជន៍​ទាំងនោះ​អាច​ដោះស្រាយ​បញ្ហា​របស់​ពួកគេ​ដោយ​ខ្លួនឯង​ជា​លក្ខណៈ​ក្រុម​។ មកដល់ពេលនេះ​មាន​សហគមន៍​ចំនួន ២ ដែល​កំពុង​ទទួលបាន​កម្មវិធី​នេះ​។

២). ការបណ្តុះបណ្តាល​ជំនាញ​ខ្លីៗ (​មានដូចជា​៖ ក​/.​ជំនាញ​សំអាត​ដែលមាន​រយៈពេល ៣​ខែ ខ​/.​ជំនាញ​ចុងភៅ​ដែលមាន​រយៈពេល ៤​ខែ និង គ​/.​ជំនាញ​កាត់ដេរ​ដែលមាន​រយៈពេល ៦​ខែ​) និង​ការកសាង​សមត្ថភាព​ដល់​គ្រួសារ​ដែល​ងាយ​រងគ្រោះ គឺ​ដើម្បី​ផ្តល់​ឲ្យ​ពួកគាត់​នូវ​ជំនាញ​វិជ្ជាជីវៈ ឱកាស​ការងារ និង​ការអប់រំ​ផ្តល់​សិទ្ធ​អំណាច​ដល់​គ្រួសារ​ដែល​ងាយ​រងគ្រោះ​។ សម្រាប់​គម្រោង​ដំណាក់កាល​ទី​២​នេះ គិត​ចាប់ពី​ដើមឆ្នាំ​២០១៥ មកដល់ពេលនេះ​មាន​សិក្ខាកាម​ចំនួន​៩២​នាក់​ដែល​បញ្ចប់​វគ្គ សិក្សា​។

៣). សេវាកម្ម​រក​ការងារ​ឲ្យ​ធ្វើ មាន​គោលដៅ​សម្រាប់​សម្របសម្រួល​ក្នុង​ការជួយ​រក​ការងារ​ដល់​សិក្ខាកាម​របស់​គម្រោង​ឲ្យ​ទទួលបាន​ការងារ​ធ្វើ​។ ការតម្រង់ទិស​ការងា​រ ការចុះ​ផ្ទាល់​ទៅ​កន្លែង​ការងារ ការងារ​វាយតម្លៃ​កន្លែង​ការងារ ការងារ​ចរចារ​ពី​លក្ខខណ្ឌ​ការងារ ការប្រឹក្សា​ការងារ​ជាមួយនឹង​សិក្ខាកាម​របស់​យើង​មុនពេល​គាត់​ចេញទៅ​ធ្វើ​ការងារ និង​កំឡុងពេល​គាត់​ធ្វើការ​។ រហូតមកដល់​ថ្ងៃនេះ​យើង​មាន​សិក្ខាកាម​ជាង​៥០​នាក់​ដែល​កំពុងធ្វើការ​នៅ​កន្លែង​ផ្សេងៗ​ទៅតាម​ជំនាញ​របស់​ពួកគាត់ ហើយ​ប្រាកខែ​របស់​ពួកគាត់​ទទួល​បានជា​មធ្យម​ចាប់ពី ១២០​ដុល្លារ​ឡើងទៅ និង​រួមបញ្ចូល​នូវ​អត្ថប្រយោជន៍​ការងារ​ផ្សេងៗ​ទៀតផង​ដែរ​។

៤). ការជួយ​សម្របសម្រួល​ក្នុង​ធ្វើ​អាជីវកម្ម មាន​គោលដៅ​ជួយ​ដល់​ឪពុកម្តាយ និង​សិក្ខាកាម​របស់​គម្រោង​ក្នុងការ​បង្កើន​ជីវភាព​របស់​ពួកគាត់​តាមរយៈ​ការប្រកប​អាជីវកម្ម​ខ្នាតតូច​។ អ្នក​ដែល​ធ្វើ​អាជីវកម្ម​ទាំងអស់​បានទទួល​ការប្រឹក្សា​យោបល់​ពី​ការធ្វើផែនការ​អាជីវកម្ម ការសិក្សា​ទីផ្សារ ការកំណត់​នូវ​មុខទំនិញ សេវាកម្ម​អតិថិជន ការគ្រប់គ្រង​អា​ជីក​ម្ម​មុន​នឹងធ្វើ​ការផ្តល់​ប្រាក់កម្ចី និង​ការចុះ​តាមដាន​នៅ​កន្លែង​ប្រកប​ជី​ក្នុង​បំណង​ជួយ​សម្រស​ម្រួ​លដ​ក់មុខ​របរ​របស់​អ្នកទទួលផល​ឲ្យ​កាន់តែ​ប្រសើរឡើង​។ មកដល់ពេលនេះ​មានគ្រួសារ​ងា​រយ​រងគ្រោះ​ចំនូ​ន ៦០​នាក់​បាន​បង្កើត​អាជីវកម្ម​ខា្ន​ត​តូច​ដោយ​ខ្លួនឯង និង​ទទួល​ប្រាក់កម្ចី​ពី​CMK​។

៥). កម្មវិធី​ទំនុកបម្រុង​ដល់​កុមារ​តាម​សាលា មាន​គោលបំណង​ជួយ​គាំទ្រ និង​ស្តារឡើងវិញ​នូវ​ហេ​ដ្ឋា​រចនា​សាលា​ចំនួន​៤​ក្នុង​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​។ ជាក់ស្តែង​កុមារ​ចំនួន​ជាង​៧០០០​នាក់​កំពុង​ទទួល​បាន​អត្ថប្រយោជន៍​ពី​កម្មវិធី​នេះ​។​

​ព័ត៌មាន​ត្រឡប់​ពី​គ្រួសារ​៖ “​ខ្ញុំបាទ​ឈ្មោះ សុន លឹម​ហេង មាន​អាយុ​៣៧​ឆ្នាំ​។ សព្វថ្ងៃ​ខ្ញុំ​មានមុខ​របរ​ជាង​កាត់​នៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​។ ពីមុន ខ្ញុំ​ជា​អ្នក​ហូ​សរ​ទេស​អេតចាយ​ម្នាក់​ដែល​ទទួល​បាន​កម្រៃ​ត្រឹម​តែមួយ​ម៉ឺន​រៀន ហើយ​ខ្ញុំ​ត្រូវ​ដើរ​យ៉ាងតិច​ពី​២០ ទៅ​៣០​គីឡូ​ដើម្បី​ដើរ​រើស និង ទិញ​អេតចាយ​ក្នុងការ​រកប្រាក់​ចំណូល​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​មួយ​នេះ ទៅលើ​ការហូបចុក និង​កូន​រៀន​៤​នាក់​ទៀត ពេលខ្លះ​កូន​របស់ខ្ញុំ​មិន​ទៅ​រៀន​ទេ​ព្រោះ​អត់លុយ​។ យើង​ពិបាក​ក្នុងការ​រស់នៅ​ដោយសារ​ជីវភាព​ខ្វះមុខខ្វះក្រោយ ហើយ​គ្មាន​ដើមទុន​រកស៊ី បើទោះបីជា​ចង់​ខ្ចីលុយ​គេ​យកមក​ធ្វើ​ដើមទុន​រកស៊ី ក៏​ពិបាក​ព្រោះ​គ្មាន​ទ្រព្យ​ប្រចាំ ហើយ​អត្រា​ការប្រាក់​ខ្ពស់​ទៀត (​ការចង់​ស្មើរ​ដើម​)​។ សំណាងល្អ ក្រោយមក​ខ្ញុំ​បាន​ចូលក្នុង​គម្រោង ហ្លិ​ប ក្រោម​ការជួយជ្រោមជ្រែង​ពី​លោកគ្រូ​សម្របសម្រួល​អាជីវកម្ម​ជួយ​ខ្ញុំ​ឲ្យ​ទទួល​ប្រាក់​ចំនួន​៥០០​ដុល្លារ​ពី សេ អ៊ឹម កា​។ ខ្ញុំ​ក៏​ចាប់ផ្តើម​បើក​តុ​ប​កាត់សក់​មួយកន្លែង​នៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ បាន​ជាង​មួយឆ្នាំ​ហើយ​។ មុខរបរ​មួយ​នេះ មានការ​រីកចម្រើន​កាក់កប​គួរ​ស​ម្យ ខ្ញុំ​អាច​រកប្រាក់​ជា​មធ្យម​បាន​ពី ៣ ទៅ​៤​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​។ ឥឡូវ​ខ្ញុំ​សង សេ អ៊ឹម កា ជិត​អស់ ហើយ​ខ្ញុំ​ក៏​អាច​សន្សំ​ប្រាក់​បាន​ខ្លះ​ដែរ ព្រមទាំង​អាច​ផ្គត់ផ្គង់​ការចំណាយ​ក្នុង​គ្រួ​សារបាន​យ៉ាង​សមរម្យ ហើយ​កូនៗ​របស់ខ្ញុំ​ក៏បាន​ចូលរៀន​យ៉ាង​ទៀត​ទាត់​ផងដែរ​។​”

​ភាពជោគជ័យ​របស់​គម្រោង​នេះ​បាន​បង្ហាញ​យ៉ាងច្បាស់​ពី​ការចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​លើកស្ទួយ​វិស័យ​អប់រំ​ដល់​កុមារ និង​មនុស្សពេញវ័យ និង​ជា​ផ្នែក​មួយ​ជួយ​ស្តារ​សង្គម​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​នាពេល​អនាគត​។ គុណ​តម្លៃបន្ថែម​គឺ​គម្រោង​បាន​ជួយ​ឪពុកម្តាយ​ងាយ​រងគ្រោះ​ទាំងនោះ​មានការ​ផ្លាស់ប្តូរ​នូវ​ផ្នត់គំនិត​ពី​កា​រពឹក​ផ្អែកលើ​វាសនា​ឲ្យ​មានការ​គិត​បាន​ប្រសើរ និង​យល់​ពី​គុណ​តម្លៃ​នៃ​ការអប់រំ​កូនៗ​របស់​ពួកគាត់​។ ក្រៅពី​ការអប់រំ និង​បណ្តុះបណ្តាល​ដល់​កុមារ និង​យុវជន ឪពុកម្តាយ​ជា​កត្តា​សំខាន់​ដែល​យើង​ត្រូវ​យកចិត្តទុកដាក់ ពីព្រោះ​ពួកគាត់​ក៏មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​មើលថែ និង​អប់រំ​ដល់​កូនៗ​របស់​ពួកគាត់ ដូច្នេះហើយ​បានជា​អង្គការ ប៉េ អេស អ៊ឺ (PSE) យកចិត្តទុកដាក់​ក្នុង​អប់រំ និង​បណ្តុះបណ្តាល​ដល់​គ្រួសារ​ងាយ​រងគ្រោះ​ទាំងនោះ​ឲ្យ​មាន​ជំនាញ និង​មុខរបរ​ដោយ​ខ្លួនឯង​។ ទាំងអស់នេះ​វា​ជា​រឿង​លំបាក​មួយ​ដែល​មិន​ធ្វើ​បានតែ​គម្រោង ហ្វ្លិ​ប (FLIP) អាចធ្វើ​បាន​៕

PSE៖ បង្កើន​ប្រាក់ចំណូល​ដល់​មេ​គ្រួសារ បង្កើន​ការចូល​រៀន​របស់​កុមារ​ងាយ​រងគ្រោះ​

PSE៖ បង្កើន​ប្រាក់ចំណូល​ដល់​មេ​គ្រួសារ បង្កើន​ការចូល​រៀន​របស់​កុមារ​ងាយ​រងគ្រោះ​

PSE៖ បង្កើន​ប្រាក់ចំណូល​ដល់​មេ​គ្រួសារ បង្កើន​ការចូល​រៀន​របស់​កុមារ​ងាយ​រងគ្រោះ​

PSE៖ បង្កើន​ប្រាក់ចំណូល​ដល់​មេ​គ្រួសារ បង្កើន​ការចូល​រៀន​របស់​កុមារ​ងាយ​រងគ្រោះ​

PSE៖ បង្កើន​ប្រាក់ចំណូល​ដល់​មេ​គ្រួសារ បង្កើន​ការចូល​រៀន​របស់​កុមារ​ងាយ​រងគ្រោះ​

PSE៖ បង្កើន​ប្រាក់ចំណូល​ដល់​មេ​គ្រួសារ បង្កើន​ការចូល​រៀន​របស់​កុមារ​ងាយ​រងគ្រោះ​ PSE៖ បង្កើន​ប្រាក់ចំណូល​ដល់​មេ​គ្រួសារ បង្កើន​ការចូល​រៀន​របស់​កុមារ​ងាយ​រងគ្រោះ​ PSE៖ បង្កើន​ប្រាក់ចំណូល​ដល់​មេ​គ្រួសារ បង្កើន​ការចូល​រៀន​របស់​កុមារ​ងាយ​រងគ្រោះ​ PSE៖ បង្កើន​ប្រាក់ចំណូល​ដល់​មេ​គ្រួសារ បង្កើន​ការចូល​រៀន​របស់​កុមារ​ងាយ​រងគ្រោះ​