ឧបករណ៍​ឆក់​ត្រី បាន​ឆក់​យក​ជីវិត​ម្ចាស់​វា​ស្លាប់​ក្នុង​ទឹក​មួយថ្ងៃ មួយ​យប់

ឧបករណ៍​ឆក់​ត្រី បាន​ឆក់​យក​ជីវិត​ម្ចាស់​វា​ស្លាប់​ក្នុង​ទឹក​មួយថ្ងៃ មួយ​យប់



បាត់ដំបង ៖ សព​បុរស​ម្នាក់ ត្រូវ​បាន​គេ​ប្រទះឃើញ​អណ្តែត​ក្នុង​ទឹក​បឹង​មួយ​កន្លែង​នា​ដៃទន្លេ ក្នុង​តំបន់​ព្រៃរនាម បន្ទាប់ពី​បុរស​រូប​នេះ​បាន​ចេញ​ពី​ផ្ទះ​កាលពី​ថ្ងៃ​ទី​៣០ ​ខែមីនា ឆ្នាំ​២០១៦ ដោយមាន​បំពាក់​នូវ​ឧបករណ៍​ឆក់​ត្រី​ទៅជា​មួយ​ផង ដោយ​រូបគេ​គឺ​មាន​មុខរបរ​ជា​អ្នកនេសាទ​នៅតាម​បណ្តា​ស្រះ បឹងបួរ​នៅ​ក្នុង​តំបន់​ព្រៃរនាម​នេះ។

​បើ​តាម​ការ​អះអាង​ពី​ក្រុម​គ្រួសារ​សាច់ញាតិ ក៏ដូចជា​សមត្ថកិច្ច​នៅ​ក្នុង​តំបន់​នោះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​ឈ្មោះ​គឹម សុភ័ក្ត្រ ភេទប្រុស អាយុ៣៦ឆ្នាំ រស់​នៅក្នុង​ភូមិ​បឹង​ទឹម ឃុំ​តា​ប៉ុន ​ស្រុក​សង្កែ ខេត្តបាត់ដំបង ហើយនៅ​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១ ថ្ងៃត្រង់ គឺ​មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ត្រង់ចំណុច​បឹង​ខ្ទុំ​ពីរ​ដើម  ដែល​តំបន់​នេះ​គឺជា​តំបន់​ព្រៃរនាម និង​ជា​តំបន់​ព្រៃ​លិច​ទឹក​នា​មាត់បឹង​ទន្លេសាប​ផង​ដែរ ដោយ​នៅ​ពេល​នោះ​គេ​បាន​ប្រទះឃើញ​សព​មនុស្ស​ប្រុស​ម្នាក់​បាន​ដេក​ស្លាប់​នៅ​ក្នុង​ទឹក​បឹង។

ភ្លាមៗ​នោះ​ដែរ បន្ទាប់ពី​ទទួល​បាន​សេចក្តី​រាយការណ៍​នេះ​រួចមក សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះទៅ​កាន់​ទីតាំង​ខាងលើ ព្រមទាំង​បាន​ធ្វើ​ការ​ត្រួតពិនិត្យ​ទៅលើ​ខ្លួនប្រាណ​នៃ​សព ទើប​ប្រទះឃើញ​ដៃ​របស់​សព​មាន​កាន់​ក្តាប់​ដង​ឆក់​យ៉ាង​ណែន ហើយ​នៅ​ក្នុង​សាក់​កាដូ​សម្រាប់​ស្ពាយ​នៅ​ខ្នង​មាន​ដាក់​អាគុយ​ផង​ដែរ សបញ្ជាក់​ឲ្យ​ឃើញ​ថា ជនរងគ្រោះ​អាច​ស្លាប់​ដោយសារតែ​ការ​ឆក់​ត្រី​ភ្លាត់ស្នៀត​ក៏​ត្រូវ​ឆក់​ខ្លួនឯង​នៅ​ក្នុង​ទឹកតែ​ម្តង។

ក្រោយពេល​ត្រួតពិនិត្យ​រួចមក សមត្ថកិច្ច​បាន​ធ្វើ​ការ​ប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ នេះ​គឺជា​ការ​ធ្វេសប្រហែស​មួយ​ដែល​យើង​មិន​អាច​ស្មាន​ដល់៕

ឧបករណ៍​ឆក់​ត្រី បាន​ឆក់​យក​ជីវិត​ម្ចាស់​វា​ស្លាប់​ក្នុង​ទឹក​មួយថ្ងៃ មួយ​យប់ ឧបករណ៍​ឆក់​ត្រី បាន​ឆក់​យក​ជីវិត​ម្ចាស់​វា​ស្លាប់​ក្នុង​ទឹក​មួយថ្ងៃ មួយ​យប់ ឧបករណ៍​ឆក់​ត្រី បាន​ឆក់​យក​ជីវិត​ម្ចាស់​វា​ស្លាប់​ក្នុង​ទឹក​មួយថ្ងៃ មួយ​យប់ ឧបករណ៍​ឆក់​ត្រី បាន​ឆក់​យក​ជីវិត​ម្ចាស់​វា​ស្លាប់​ក្នុង​ទឹក​មួយថ្ងៃ មួយ​យប់