រាត្រី​នេះ​ មន្ទីរ​សាធារណការ​រាជធានី​ ដាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ព្រែក​ជា​២ ប្រភេទ LED

រាត្រី​នេះ​ មន្ទីរ​សាធារណការ​រាជធានី​ ដាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ព្រែក​ជា​២ ប្រភេទ LED

ភ្នំពេញ ​៖​​ នៅ​រាត្រី ​ថ្ងៃ​ទី​៣១​ ខែ​មីនា ​ឆ្នាំ​២០១៦​នេះ ​​​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ បាន​ ដាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ព្រែក​ជា​២​ ប្រភេទ​LED, ​ ​ការ​តុបតែង​ភ្លើង​លម្អ​នៅ​បង្គោល​ព្រះអង្គដង្កើ ​និង​វេទិកា​អុំទូក​ ដើម្បី​ត្រៀម​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ពាក់​កណ្ដាល ​ខែ​មេសា​នេះ។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ​នៅ​​​យប់​ ថ្ងៃ​ទី​៣១ ​ខែ​មីនា ​ឆ្នាំ​២០១៦​នេះ បង្គោល​​ភ្លើង​បំភ្លឺ​ផ្លូវ​ព្រែក​ជា​២ ប្រភេទ LED ដែល​​ទើប​តែ​​ដំឡើង​រួច​នៅ​ផ្លូវ​ហាណូយ​ ចំនួន​៦១​ដើម​ ត្រូវ​បាន​ដាក់​បំភ្លឺ​ចាប់ពី​យប់​នេះ​តទៅ​ជូន​ប្រជាពលរដ្ឋ។

ដោយឡែក ក្នុង​ថ្ងៃ​នេះ​ដែរ ការ​តុបតែង​ភ្លើង​លម្អ​នៅ​បង្គោល​ព្រះ​អង្គ​ដង្កើ​ ​និង​វេទិកា​អុំទូក​សម្រាប់​ត្រៀម​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ​បាន​បញ្ចប់​១០០%៕