លេច​រូបភាព​ស៊ី​អារម្មណ៍ ៥ ប៉ុស្តិ៍ របស់ គង់ ចាន់​ស្រីមុំ ពេល​ទៅ​ក្រេបទឹក​ឃ្មុំ​បាន ៤ ថ្ងៃ​

6 Videos

ក្នុងឱកាស​ទៅ​ក្រេបទឹក​ឃ្មុំ​នៅលើ​ទឹកដី​នែ​ប្រទេស​ជប៉ុន គូ​ស្វាមី​ថ្មីថ្មោង គង់ ចាន់​ស្រីមុំ និង លោក គឹម សីហា បានបង្ហាញ​ភាព​ល្អូកល្អិន និង ស្នេហ៍​ផ្អែម​ល្អែ​ម ប្រកបដោយ​សុភមង្គល​ខ្លាំង​មែនទែន ដោយ​អ្នក​ទាំង​ពីរបាន​រំលេច​ឱ្យឃើញ​តាមរយៈ​រូបថត​ដ៏​ស្រស់ស្អាត​ជាច្រើន​សន្លឹក លើ​បណ្តាញ​សង្គម ។​

​រហូតមកដល់​ឥលូវ ដំណើរ​ក្រេបទឹក​ចន្ទ​ឃ្មុំ​របស់​តារា​ទាំងពីរ​ដួង​នេះ​មាន​រយៈពេល​ច្រើន​ថ្ងៃ​ហើយ​ដែរ ហើយ​អ្នក​ទាំងពីរ​ក៏​តែងតែបាន​បង្ហាញឱ្យឃើញ​ពី​សកម្មភាព និង ភាពសប្បាយ​រីករាយរ​បស់​ពួកគេ​ផងដែរ​ក្នុង​ដំណើរ​កម្សាន្ត​ដ៏​មានន័យ​ក្នុង​ជីវិត​នេះ ដោយ​ការថត​ផ្តិតរូប​ដ៏​គួរឱ្យ​ស្រឡាញ់​ជាច្រើន​សន្លឹក​បង្ហោះ​លើ​បណ្តាញ​សង្គម ទាំង​ហ្វេ​ស​ប៊ុ​ក និង អ៊ី​ន​ស្តារ​ក្រាម ។

M88

​នៅក្នុង​រូបភាព​ទាំងនោះ គេ​ឃើញ​មាន​លេច​រូបភាព​មួយចំនួន​ដែល​មើល​ហើយ​ធ្វើឱ្យ​ប្រិយមិត្ត​មាន​អារម្មណ៍​អៀន មុខ​ក្រហម និង ស៊ី​អារម្មណ៍​ខ្លាំងណាស់ ដូចជា​រូបថត​ថើប​បបូរមាត់​គ្នា រូប​ឱបរឹត​បង្កប់​ដោយ​ភាពកក់ក្តៅ រូប​កាន់​ដៃ​គ្នា​ដូច​លលក​ញី​ឈ្មោល ជាដើម ដែល​នេះ​បញ្ចាក់​ឱ្យឃើញ​ពី​ចំណង​ស្នេហ៍​ដ៏​ស្អិតល្មួត ប្រៀប​បីដូច​ស្ករ​តាំ​ម៉ែ​របស់​តារា​សិល្បៈ​ទាំងពីរ​ដួង​នេះ លើ​វិថី​ស្នេហ៍​ដែល​ពោរពេញ​ដោយ​សុភមង្គល ។​

​ចឹ​ង​ទៅ​ទស្សនា​រូបភាព​ដ៏​សែន​ស៊ី​អារម្មណ៍ ដែល​ធ្វើឱ្យ​ប្រិយមិត្ត​អៀន និង មុខ​ក្រហម ទាំងអស់គ្នា ៕ សាកល​