សម្ល ម្ជូរ​ប្រែ​ត​

សម្ល ម្ជូរ​ប្រែ​ត​

​ស្តាប់​ទៅ​គួរ​ឲ្យ​ខ្ពើម ហើយ​អ្នក​ច្បាស់​ជា​គិតថា វា​ធ្វើ​ពី​របស់​ក​ខ្ចក់​ហើយ​មើលទៅ ទើប​បានជា​មាន​ឈ្មោះ​ដូច្នេះ​? បើ​ចង់ដឹង​ច្បាស់ សូម​អាន​អត្ថបទ​នេះ​សិន​ទៅ​។​

​គ្រឿងផ្សំ​
-​    ​កូន​ត្រី​រ៉​ស់ ឬ​ត្រី​ស្តោរ​តូចៗ ឬ​ត្រី​ធំៗ​
-​    ​អំបិល​
-​    ​ប្រហុក​
-​    ​ម្ទេស​
-​    ​ម្ជូរ​ក្រសាំង ឬ​អំពិល​
-​    ​ស្លឹកគ្រៃ​
-​    ​មើម​ខ្ទឹមស​
-​    ​ត្រ​កូន​ឈ្លក់​ទឹក​។​

​វិធី​ធ្វើ​
-​    ​សម្អាត​កូន​ត្រី ឬ​ត្រី​ធំ​នោះ​ឲ្យ​ស្អាតល្អ ដោយ​មិន​ចាំបាច់​ធ្វើ​ស្រការ ឬ​វះ​យក​លាមក​ចេញ​ឡើយ (​ឬ​អាច​ដាក់​ទាំង​រស់​)
-​    ​លាង​ឆ្នាំង​ឲ្យ​ស្អាត រួច​ដាក់​ទឹក​ចូល​
-​    ​ដំ​ខ្ទឹម​ពីរ​បី​មើម​ដាក់ចូល​
-​    ​ដាក់​ត្រកួន​
-​    ​ពេល​ទឹក​ពុះ ទើប​ដាក់​ម្ជូរ ស្លឹកគ្រៃ ប្រហុក និង​ម្ទេស​
-​    ​បើ​ដាក់​កូន​ត្រី​តូចៗ ត្រី​ទាំងនោះ នឹង​ហូរ​ចូល ទៅ​ក្នុង​ចន្លោះ​ប្រហោង​ត្រកួន​អស់​។​

​គេ​ហៅថា ម្ជូរ​ប្រែ​ត ពីព្រោះ​វា​ងាយ​ធ្វើ ហើយអាចដាក់ត្រីទាំងរស់ ដោយ​មិនចាំបាច់ សម្អាត​ច្រើន​ឡើយ​។​

​យ៉ាងណាមិញ មុខម្ហូប​នេះ អាច​ចាត់ទុកថា បំផ្លាញ​មច្ឆា​ជាតិ ពីព្រោះ វា​ត្រូវ​ការកូន​ត្រី​តូចៗ អឺចឹង កុំ​ចង់​សាក​ញ៉ាំ​អី​។​

​ចំណាំ ៖ ម្ហូប​នេះ អាច​ខុស​វិធី​ធ្វើ និង​គ្រឿងផ្ស អាស្រ័យ​តាម​តំបន់​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។