អាចារ្យ​ចិន​សែ​​​​​​៖ អ្នក​កើត​ជូត​និង​ឆ្លូវ​​ត្រូវ​ប្រយ័ត្ន​ឲ្យ​​ខ្លាំង​នៅ​ថ្ងៃ​ឆេង​ម៉េង​​ដើមខែ​មេសា​​​​នេះ​

អប្បិយជំនឿ​៖​​ កូនខ្មែរ​ជាប់​សែ​ឡាយ​ចិន​ដែល​កើត​ឆ្នាំ​ជូត​និង​ឆ្លូវ​ ត្រូវ​ប្រយ័ត្ន​ឲ្យ​បាន​ខ្លាំង​នៅ​ថ្ងៃ​សែន​ឆេង​ម៉េង​ ជា​ពិសេស​នៅ​ថ្ងៃ​ទី១-២-៣-៤​ខែ​មេសា ​ឆ្នាំ​២០១៦​នេះ​ ​ព្រោះ​អ្នក​កើត​ឆ្នាំ​ទាំងពីរ​នេះ​ឆុង​​ពេលវេលា​មួយ​ចំនួន​ដែល​មិន​គួរ​ចេញ​ទៅ​សែន​ផ្នូរ​។​ នេះ​បើ​យោង​តាម​ប្រសាសន៍​លោក​អាចារ្យ​ចិន​សែ​ដែល​ល្បី​ឈ្មោះ ចាង​ ហ្វាង​ឡុង​។

លោក​អាចារ្យ​សែ​រូប​នេះ​​​​​បាន​បញ្ជាក់​ប្រាប់ ខេឃ្យូប​ ថា ​អ្នក​ដែល​កើត​ឆ្នាំ​ទាំង​ពីរ​នេះ​ឆុង​ឬ​មិន​អំណោយ​ផល​ក្នុង​ការ​ធ្វើ​ដំណើរ​ឡើយ ​​នៅ​វេលា​ពេល​ព្រឹក​ម៉ោង ​៦-៧​ព្រឹក​ ល្ងាច​ម៉ោង​ ៧​ដល់​៩ យប់ និង​ម៉ោង​ថ្ងៃ​ត្រង់ បើ​ពុំ​នោះ​ទេ អាច​នឹ​ង​មាន​រឿង​មិន​សូវ​ល្អ​កើត​ឡើង​។ ចំពោះ​ជនជាតិ​ចិន​តែ​ម្តង​ គេ​ច្រើន​តែ​ចេញ​ពី​ផ្ទះ​នៅ​មុខ​ពេល​មេឃ​ងងឹត​ ហើយ​យក​ល្អ​គួរ​តែ​ត្រឡប់​ក្រោយ​ពេល​សែន​រួច​ អំឡុង​ពេល​ម៉ោង​៣​រសៀល។

លោកគ្រូ​អាចារ្យ​បន្ថែម​ថា សម្រាប់​ឆ្នាំ​វក​នេះ​ ដែល​កើត​ឆ្នាំ​ឆូត​ មាន​ទេវតា​ខ្លា ​ស ចាំ​ថែរក្សា​ ទោះ​បី​ទៅ​ណា​មក​ណា មាន​ទេវតា​មួយ​នេះ​ចាំ​ជួយ​ជានិច្ច គ្រាន់​តែ​មិន​អ្នក​ចាំ​មួយ​នេះ​ឆុង​នឹង​ពេលវេលា​ខាង​លើ​ ដូច្នេះ​នៅ​ពេល​ទៅ​សែ​ផ្នូរ​មិន​គួរ​នៅ​ដល់​ពេល​ព្រលប់​ឡើយ​ ព្រោះ​ខ្លាច​ព្រលឹង​ខ្មោច​ណា​មួយ​យាយី (ខ្មោច​លង)៕​
អាចារ្យ​ចិន​សែ​​​​​​៖ អ្នក​កើត​ជូត​និង​ឆ្លូវ​​ត្រូវ​ប្រយ័ត្ន​ឲ្យ​​ខ្លាំង​នៅ​ថ្ងៃ​ឆេង​ម៉េង​​ដើមខែ​មេសា​​​​នេះ​

អាចារ្យ​ចិន​សែ​​​​​​៖ អ្នក​កើត​ជូត​និង​ឆ្លូវ​​ត្រូវ​ប្រយ័ត្ន​ឲ្យ​​ខ្លាំង​នៅ​ថ្ងៃ​ឆេង​ម៉េង​​ដើមខែ​មេសា​​​​នេះ​

ប្រភព៖ kqube

  • អាចារ្យ​ចិន​សែ​​​​​​៖ អ្នក​កើត​ជូត​និង​ឆ្លូវ​​ត្រូវ​ប្រយ័ត្ន​ឲ្យ​​ខ្លាំង​នៅ​ថ្ងៃ​ឆេង​ម៉េង​​ដើមខែ​មេសា​​​​នេះ​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:ចំនេះដឹង
Tags: