មើលនិស្ស័យមនុស្ស តាមទម្រង់​ កំប៉េះគូទ

១. កំប៉េះគូទ​មូល​
​បើតាម​ចាស់​បុរាណ អ្នក​ដែលមាន​កំប៉េះគូត​រាង​មូល​ច្រើនតែ​ជា​មនុស្ស​ដែលមាន​អារម្មណ៍ល្អ មើល​ពិភពលោក​ក្នុង​ផ្លូវ​ល្អ ចូលចិត្ត​លេងសើច​សប្បាយ មិន​ងាយ​ចាស់ និង តែងមាន​អាយុ​យឺនយូរ ។​

២. កំប៉េះគូទ​ត្រីកោណ (​គូទ​ដូង​)
​អ្នក​ដែលមាន​កំប៉េះគូត​រាង​ត្រីកោណ ច្រើន​ជាម​នុស្ស​ចិត្ត​ស្រាល គិត​ច្រើន ឆាប់​ប៉ះទង្គិច​អារម្មណ៍ ដូច្នេះ​បើ​នរណា​សេពគប់​ជាមួយ​ត្រូវមាន​ចិត្តធ្ងន់​បន្តិច ទើប​អាច​រក្សា​មិត្តភាព​បានយូរ​។​

៣. កំប៉េះគូទ​រាង​ការ៉េ​
​ស្ត្រី ឬ បុរស​ដែលមាន​កំប៉េះគូទ​រាង​ការ៉េ ទោះជា​ស្មើគ្នា ឬ មិន​ស្មើគ្នា​ក៏ដោយ ច្រើន​ជា​មនុស្ស​មានចិត្ត​ត្រជាក់ មិនសូវ​កើតមាន​រឿង​ជាមួយ​អ្នកដទៃ​ឡើយ​។​

៤. កំប៉េះគូទ​ស្រួច​
​អ្នក​ដែលមាន​កំប៉េះគូទ​រាង​ស្រួច ជា​មនុស្ស​ងាយ​តប់ប្រមល់ ង​ង៉ក់​ច្រើន មិនសូវមាន​ហេតុផល និង ងាយ​កើត​ជម្លោះ​ជាមួយ​អ្នកដទៃ​ខ្លាំងណាស់ ។​

៥. កំប៉េះគូទ​ង​
​អ្នក​ដែលមាន​កំប៉េះគូទ​ង​លយ​ទៅក្រោយ ជា​មនុស្ស​មាន​មន្ត​ស្នេហ៍ ពិសេស​បើ​ស្ត្រី​តែង​ធ្វើ​ឲ្យ​ប្រុសៗ​ចូលចិត្ត​តាមមើល​រូបរាង ។ ចំពោះ​និស្ស័យ​របស់​មនុស្ស​នេះ​វិញ ច្រើនតែ​ជាម​នុស្ស ស្រឡាញ់​ភាពស្រស់ស្អាត និង ស្រឡាញ់​ភាព​ក្រអូប​ផងដែរ​។​

៦. កំប៉េះគូទ​រាង​ដូច​សួត​
​អ្នក​ដែលមាន​កំប៉េះគូទ​ទម្រង់​នេះ បើជា​បុរស​គឺជា​កំពូល​ទាហាន​ដ៏​ក្លាហាន និង បើជា​ស្ត្រី​ក៏​ជា​ទាហាន​ដែល​ខ្លាំងក្លា មិនសូវ​ខ្លាច​នរណា​ដែរ ។ ចំពោះ​និស្ស័យ​របស់​មនុស្ស​នេះ​វិញ តែងមាន​ភាព​អត់ធ្មត់ ។​

៧. កំប៉េះគូទ​មាន​ចង្វែក​ឃ្លាត​ពីគ្នា​
​អ្នក​ដែលមាន​ចង្វែកគូទ​ឃ្លាត​ពីគ្នា ច្រើន​ជាម​នុស្ស​អភ័ព្វ ប្រសិនបើ​មាន​សេចក្តីស្នេហា​តែងតែ​ងាយ​ស្រឡាញ់ ហើយក៏ ងាយ​នឿយណាយ​ទៅវិញ​ដែរ ។​

៨. កំប៉េះគូទ​សំប៉ែត​
​អ្នក​ដែលមាន​កំប៉េះគូទ​សំប៉ែត​ស្ទើរ​រាប​ដល់​ត្រគាក​នោះ ជា មនុស្ស​មាន​ល្បិចកល ចូលចិត្ត​លេងល្បែង​ស៊ីសង និង ចូលចិត្ត​ផ្សងព្រេង ។ មនុស្ស​នេះ​គេ​អាច​សេពគប់​បាន ប៉ុន្តែ​ត្រូវ​ចេះ​អត់ធ្មត់ និង ចេះ​អធ្យាស្រ័យ​ឲ្យ​គ្នា ។​

៩. កំប៉េះគូទ​រីកសាយ​
​ស្ត្រី ឬ បុរស​ដែលមាន​កំប៉េះគូទ​រីកសាយ ច្រើន​ជាម​នុស្ស​ចេះ​អធ្យាស្រ័យ និង មានចិត្ត​អាណិត​អ្នកដទៃ ៕

ប្រភព៖ baykdang

  • មើលនិស្ស័យមនុស្ស តាមទម្រង់​ កំប៉េះគូទ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:ចំនេះដឹង
Tags: