ធ្លាប់ដឹងពីប្រវត្តិ ខ្ទឹមបារាំង អត់?

ខ្ទឹមបារាំង ជាអាហារដែលមានតាំងពីសម័យមុនប្រវត្តិសាស្រ្តមកម្ល៉េះ។ គេយល់ថាខ្ទឹមបារាំងដំបូងបំផុត មាននៅក្នុងតបន់ Indo European ឬអាស៊ីកណ្តាល។ មានភស្តុតាងបង្ហាញថាអារ្យធម៌ស៊ីមេរៀនសម័យ ៣០០ឆ្នាំ មុនគ្រឹស្តសករាជ ក៏ទទួលទានខ្ទឹមបារាំងជាអាហារដូចគ្នាដែរ។ លុះមកដល់សម័យអេហ្ស៊ីប ខ្ទឹមបារាំងបានក្លាយទៅជាអាហារមូលដ្ឋានមួយបែប ដែលប្រើសំរាប់ចំអិនជាអាហារសំរាប់ កម្មករ ទាសករ ដែលសាងពីរ៉ាមីតជាងមួយសែននាក់ ហើយថែមទាំងជាអាហាររបស់ជនជាតិអេហ្ស៊ីបទូទៅផងដែរ។ ខ្ទឹមបារាំង នៅត្រូវបានប្រើជារបស់បូជាក្នុងពិធីបញ្ចុះសាកសព ហើយប្រើជាសមាសធាតុផ្សំដែលប្រើសំរាប់ច្រកសាកសពមុំាមី។

ដំណាលមកថា​ ព្រះចៅអធិរាជ​ អាឡិចសងដឺរទ្រងបានជួបប្រទះខ្ទឹមបារាំងក្នុងប្រទេសអេហ្ស៊ីប ហើយត្រាស់បញ្ជាអោយទាហានក្រិច បរិភោគខ្ទឹមបារាំងនោះ។ ក្នុងសម័យដែលជនជាតិក្រិចបរិភោគខ្ទឹមបារាំងនោះឯង បានធ្វើឲ្យខ្ទឹមបារាំងរីកសាយដូចដែលមានបទនិពន្ធសរសេរអធិប្បាយអំពីខ្ទឹមបារាំងជាច្រើនដូចជាខ្ទឹមបារាំងបានរីកសាយពីប្រទេលក្រិក មកទីក្រុចរ៉ូម (អ៊ីតាលី) ជនជាតិក្រិចនិង រ៉ូមុំាងនិយមបិរិភោគខ្ទឹមបារាំង។ នៅក្នុងតម្រាម្ហូបអាហារដំបូងបំផុតរបស់ពិភពលោកដែលមាន ឈ្មោះថាបញ្ហាទាក់ទិននិងសិល្បៈ នៃការចំអិនម្ហូបអាហារ (Of Culinary Matters) ក្នុងគ្រឹស្តសករាជ ១៤​សរសេរដោយចុងភៅប្រុសជនជាតិរ៉ូមុំាង អាពីស៊ីអ៊ុស (Apicius) បានបញ្ជាក់ពីរបៀបចំអិនម្ហូបអាហារជាច្រើនមុខ ដោយប្រើខ្ទឹមបារាំងធ្វើជាគ្រឿងផ្សំ។ ក្រោយមកទៀតចក្រភពរ៉ូមុំាង បានពង្រីកវិសាលភាពទ្វីបអឺរ៉ុប ជាហេតុធ្វើអោយមានការពង្រីកការដាំដុះខ្ទឹមបារាំងជាម្ហូប និងគ្រឿងទេសពាសពេញទ្វីអឺរ៉ុប។

ចាប់តាំងពីពេលនោះមក ខ្ទឹមបារាំងបានរីកសាយគ្រប់ទឹសទី ក្នុងឋានៈជាគ្រឿងទេសបំរុងនិងរសជាតិ។ នៅបស្ចឹមប្រទេសខ្ទឹមបារាំងបានក្លាយទៅជាស្តេចបន្លែ ឬក៏បន្លែនាំមុខគេ ព្រោះជាបន្លែដែលមានក្លិនក្រអូបឈ្ងុយ ថ្វីបើក្លិនរាងឆួលបន្តិចមែនក៏ដោយ តែមិនសូវឆួលខ្លាំងដូចខ្ទឹមសធម្មតាទេ។

ចំពោះកម្ពុជាយើងក្នុងពេលបច្ចុប្បន្នមានអាហារជាច្រើនមុខដែលខ្វះខ្ទឹមបារាំងមិនបានទេ មិនថាជាស៊ុប ញ៉ាំ ឆា ឬចៀន។​ ក្រៅពីធ្វើអោយមានរសជាតិឆ្ងាញ់ឡើងហើយនោះ ខ្ទឹមបារាំងមានគុណប្រយោជន៍ពិសេសក្នុងការជួយកាត់បន្ថយ កូលេស្តេរ៉ូលក្នុងឈាម និងគ្រប់គ្រងសម្ពាធឈាម​ ហើយបង្ការជំងឺសរសៃឈាមបេះដូងស្ទះទៀតផង៕

ប្រភព៖ baykdang

  • ធ្លាប់ដឹងពីប្រវត្តិ ខ្ទឹមបារាំង អត់?已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:ចំនេះដឹង
Tags: