ទទួលទាន​ផ្លែ​ស្ត្រ​បឺ​រី​អាច​ជួយ​ទប់ស្កាត់​ជំងឺមហារីក

ទទួលទាន​ផ្លែ​ស្ត្រ​បឺ​រី​(strawberries) អាច​ជួយ​ពន្យារ​ភាព​ចាស់​ទៅ​តាម​អាយុ និង​ថែម​ទាំង​ជួយ​ទប់ស្កាត់​ជំងឺមហារីក​។ ការ​ស្រាវជ្រាវ​ថ្មី​នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ការ​ទទួលទាន​ផ្លែ​ឈើ​ជួយ​បង្កើន​កម្រិត​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​ក្នុង​ឈាម​ឲ្យ​បាន​ខ្លាំងក្លា​។ វត្តមាន​នៃ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​ក្នុង​កម្រិត​ខ្ពស់​អាច​ជួយ​ទប់ស្កាត់​ផល​ប៉ះពាល់​ដោយ Oxidative stress,​ពន្យារ​ភាព​ចាស់​ទៅ​តាម​អាយុ​ព្រមទាំង​ទប់ស្កាត់​ជំងឺមហារីក ទឹកនោមផ្អែម និង​ជំងឺ​បេះដូង ។

បណ្តា​អ្នក​ស្រាវជ្រាវ​របស់​ប្រទេស​អេ​ស្ប៉ា​ញ​និង​អី​ុ​តា​លី​បាន​ធ្វើការ​ពិសោធ​លើ​អ្នក​ស្ម័គ្រចិត្ត​ដែល​មាន​សុខភាព​ល្អ​ចំនួន​១២​នាក់​។ អ្នក​ស្ម័គ្រចិត្ត​ទាំងអស់​ត្រូវ​បាន​គេ​ផ្តល់​ផ្លែ​ស្ត្រ​បឺ​រី​១​គីឡូក្រាម​រយៈពេល​ជាង​២​ស​ប្តា​ហ៍​។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​ឈាម​អ្នក​ស្ម័គ្រចិត្ត​បន្ទាប់​ពី​ពិសោធន៍​បាន​៤​ថ្ងៃ ៨​ថ្ងៃ ១២​ថ្ងៃ ១៦​ថ្ងៃ និង​១​ខែ​ក្រោយមក​។ ជា​លទ្ធផល​ដែល​បាន​បោះ​ពុ​ម្ភ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ journal Chemistry​បង្ហាញ​ថា ការ​ទទួលទាន​ផ្លែ​ស្ត្រ​បឺ​រី​ទៀងទាត់​អាច​ជួយ​បង្កើន​សារធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​ក្នុង​ឈាម​ក្នុង​កម្រិត​មួយ​ខ្ពស់ ហើយ​វា​ក៏​បាន​ជួយ​ទប់ស្កាត់​កោសិកា​ឈាមក្រហម​មិន​ឲ្យ​បាត់បង់​។

បណ្តា​អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ Marche Polytechnic University ប្រទេស​អ៊ី​តា​លី និង​សាកល​វិទ្យា​ល័យ University of Granada ប្រទេស​អេ​ស្ប៉ា​ញ​បាន​និយាយ​ថា កម្លាំង​ថាមពល​របស់​ផ្លែ​ស្ត្រ​បឺ​រី​លាតសន្ធឹង​នៅ​ក្នុង​កម្រិត​មួយ​យ៉ាង​ខ្ពស់​នៃ​សមា​ធាតុ​ហ្វេ​ណុ​ល​ដែល​វាទ​ទួល​បាន​។

ផ្លែ​ស្ត្រ​បឺ​រី​សម្បូរ​ទៅ​ដោយ​សមាសធាតុ​ហ្វេ​ណុ​ល​ក្នុង​ចំនួន​យ៉ាងច្រើន​មាន​ដូច​ជា​ហ្វ្លា​វ៉ូ​ណូ​អី​ុ​ដ​ជា​ប្រភព​ប្រមូលផ្តុំ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​នឹង​អុក​ស៊ី​ដ​កម្ម​។ សារធាតុ​ទាំងនេះ​ហើយ​ដែល​អាច​ជួយ​កាត់​បន្ថយ Oxidative stress-​ជា​ភាព​មិន​ស្មើគ្នា​ដែល​កើតឡើង​នៅ​ក្នុង​រោគសាស្ត្រ​ពិតប្រាកដ​ទាំងឡាយ​មាន​ដូច​ជា ជំងឺ​បេះដូង មហារីក និង​ទឹកនោមផ្អែម និង​បាន​ជួយ​កាត់​បន្ថយ​ស្ថានភាព​សរីរសាស្ត្រ​មាន​ដូច​ជា ភាព​ចាស់ និង​លំ​ហាត់ប្រាណ​ជាដើម​៕

ប្រភព៖ everyday

  • ទទួលទាន​ផ្លែ​ស្ត្រ​បឺ​រី​អាច​ជួយ​ទប់ស្កាត់​ជំងឺមហារីក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:សុខភាព
Tags: