គ្រោះថ្នាក់ដែលអ្នកមិនបានដឹងនៅពេលលាងសាច់មាន់ឆៅមុនពេលចម្អិន (មានវីដេអូ)

វាជាទំលាប់នៃការធ្វើម្ហូបជាធម្មតាយើងគ្រប់គ្នាតែងតែយកបន្លែឬត្រីសាច់ផ្សេងៗទៅលាងទឹកសម្អាតយ៉ាងហ្មត់ចត់មុនពេលមាន់ចម្អិនវា។ទោះជាយ៉ាងណា ការលាងសាច់មាន់ឆៅមុនពេលចម្អិនអាចបង្កការគំរាមកំហែងសុខភាពធ្ងន់ធ្ងរដូចជាទឹករ៉ូប៊ូនេអាចធ្វើអោយបាក់តេរីខ្ទាចចេញពីសាច់មាន់ មកលើដៃរបស់អ្នក ហើយនិងវាខ្ទាតមកលើនឹងសម្លៀកបំពាក់និងសម្ភារៈប្រើប្រាស់នៅផ្ទះបាយផងដែរ។ការពិតដំណក់ទឹកអាចធ្លាក់ហើយខ្ទាតបានចម្ងាយ  50 សង់ទីម៉ែត្រឯនោះ ហើយវាបាននាំយកបាក់តេរី Campylobacter តែពីរឬបីប៉ុននោះ ទៅជាមួយ។

បាក់តេរីនេះគឺជាមូលហេតុទូទៅបំផុតនៃការពុលអាហារនាំឱ្យមានការឈឺពោះ, ជំងឺរាគរូសធ្ងន់ធ្ងរគ្រុនក្តៅនិងក្អួត។ រោគសញ្ញាទាំងនេះវាគឺមិនកើតឡើងភ្លាមៗនោះទេ ពោលគឺវានឹងកើតឡើងក្នុងរយៈពេលពី 2 ទៅ 5 ថ្ងៃបន្ទាប់ពីការបរិភោគអាហារដែលកក្វក់។ ចំពោះករណីធ្ងន់ធ្ងរជាងនេះ  ការឆ្លងមេរោគ Campylobacter អាចបង្កឱ្យមានជំងឺរលាកពោះវៀន, ជំងឺរលាកសន្លាក់, ការរលូតកូននិងជំងឺ ស្វិតសាច់ដុំផងដែរ ។  កុមារ , មនុស្សចាស់និងមនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយជាពិសេសអ្នកដែលរងផលប៉ះពាល់មានផ្ទុកមេរោគអេដស៍និងជំងឺមហារីក នឹងទទួលរងជាមួយនឹងហានិភ័យទាំងអស់នេះយ៉ាងខ្លាំង។

គ្រោះថ្នាក់ដែលអ្នកមិនបានដឹងនៅពេលលាងសាច់មាន់ឆៅមុនពេលចម្អិន (មានវីដេអូ)

គ្រោះថ្នាក់ដែលអ្នកមិនបានដឹងនៅពេលលាងសាច់មាន់ឆៅមុនពេលចម្អិន (មានវីដេអូ) គ្រោះថ្នាក់ដែលអ្នកមិនបានដឹងនៅពេលលាងសាច់មាន់ឆៅមុនពេលចម្អិន (មានវីដេអូ)

វាជាការសំខាន់ដែលអ្នកត្រូវដឹងថាការលាងមាន់ឆៅជាពិសេសត្រង់កន្លែងដែលសំបូរឈាម វានឹងមិនធ្វើអោយបាត់បង់មេរោគបាក់តេរីនោះទេ តែមានតែវិធីមួយប៉ុននោះដែលអាចសម្លាប់វាបាននោះគឺការចម្អិនដ៏ត្រឹមត្រូវ។ ទន្ទឹមនឹងនេះដែរ​សាច់មាន់ដែលអ្នកយកទៅក្លាសេនៅក្នុងទូរទឹកកកគឺពិតជាអាចកាត់បន្ថយបាក់តេរីCampylobacter នេះបាន ក៏ប៉ុន្តែវាមិនទាំងស្រុងនោះទេ។

បើតាមការស្ទង់មតិដោយទីភ្នាក់ងារស្តង់ដាអាហារ (FSA) បានបង្ហាញថា 44% ប្រជាជននៅតែលាងសាច់មាន់មុនពេលចម្អិន។

ហើយខាងក្រោមនេះគឺជាការការពារការឆ្លងបាក់តេរី Campylobacter

  • ការគ្របសាច់មាន់ឆៅ៖ ដើម្បីកាត់បន្ថយការពុលអាហារដែលបណ្តាលមកពីមេរោគ Campylobacter នេះអ្នកអាចគ្របដណ្តប់សាច់មាន់ឆៅនិងរក្សាទុកវានៅផ្នែកខាងក្រោមនៃទូរទឹកកកដើម្បីទប់ស្កាត់កុំអោយវាធ្លាក់មកផ្នែកខាងក្រោមហើយស្រក់ប៉ះផ្លែឈើឬរបស់របស់ញ៉ាំផ្សេងទៀត។
  • កុំលាងសាច់មាន់ឆៅ៖ ចូរអ្នកចងចាំថាការចម្អិនដោយសីតុណ្ហភាពខ្ពស់នឹងសម្លាប់មេរោគផ្សេងៗបាន ហើយបើសិនជាអ្នកលាងវានោះ មានតែធ្វើអោយបាក់តេរីហើយនិងមេរោគផ្សេងៗ វាខ្ទាតទៅគ្រប់កន្លែង។
  • លាងសម្អាតប្រដាប់ប្រើប្រាស់ក្នុងផ្ទះបាយដែលអ្នកប្រើប្រាស់រួច៖  បើសិនជាអ្នកសម្អាតរបស់ប្រើប្រាស់ក្នុងផ្ទះបាយដែលអ្នកប្រើប្រាស់រួចនោះវានឹងជួយកាត់បន្ថយការរាលដាលនៅបាក់តេរីផ្សេងៗ។
  • ការចម្អិនអោយបានត្រឹមត្រូវ៖ ដូចបានរៀបរាប់ខាងលើការចម្អិនអាហារឱ្យបានត្រឹមត្រូវគឺជាការចាំបាច់សម្រាប់ការលុបបំបាត់ហានិភ័យនៃការពុលអាហារ Campylobacter ដូចនេះចូរអ្នកប្រាកដថានៅពេលអ្នកចម្អិនគឺត្រូវ កម្តៅក្នុងសីតុណ្ហភាពដែលក្តៅ ហើយ សាច់របស់វាគួរតែចិតជាបន្តស្តើងៗជាការល្អប្រើសើរបំផុត។

សូមទស្សនាវីដេអូខាងក្រោម៖

  • គ្រោះថ្នាក់ដែលអ្នកមិនបានដឹងនៅពេលលាងសាច់មាន់ឆៅមុនពេលចម្អិន (មានវីដេអូ)已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:សុខភាព
Tags: